អន្តរជាតិ

ភាពរង្គោះរង្គើផ្ទៃក្នុងរបស់យោធាចិននាំឲ្យមានការផ្លាស់ប្តូរមេបញ្ជាការអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោង

ប្រែសម្រួល៖សហការី

​នៅសប្តាហ៍នេះប្រទេសចិនបានតែងតាំងមេបញ្ជាការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោងថ្មីពីររូបរបស់កងទ័ពរំដោះប្រជាជនចិននេះជាសញ្ញានៃភាពរង្គោះរង្គើដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលបានចោទឡើងជាសំណួរលើវិស័យយោធាផ្នែកគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោងដ៏មានឥទ្ធិពលរបស់ប្រទេសចិន។

កាលពីថ្ងៃចន្ទ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានប្រកាសតែងតាំងលោក Wang Houbin ជាមេបញ្ជាការកងកម្លាំងរ៉ុក្កែត និងលោក Xu Xisheng ជាស្នងការនយោបាយរបស់កងទ័ពរំដោះប្រជាជនចិន នៅក្នុងរបាយការណ៍មួយដែលបង្ហាញពីការដំឡើងឋានៈឧត្តមសេនីយទាំងពីររូបនេះដោយមេដឹកនាំចិន លោក Xi Jinping ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមិនទាន់បានចេញផ្សាយព័ត៌មានណាមួយទាក់ទងនឹងមេទ័ពមុនលោក Li Yuchao ដែលជាអតីតយុទ្ធជននៃកងទ័ពរំដោះប្រជាជនចិនដែលទើបតែបម្រើការជាមេបញ្ជាការតាំងពីដើមឆ្នាំមុន។

អ្នកជំនាញបាននិយាយថា ការដាក់ជំនួសឥស្សរជនកំពូលពីររូបថ្មីនៅក្នុងកងកម្លាំងរ៉ុក្កែតនិងមីស៊ីលផ្លោងជំនួសលោក Wang មកពីកងទ័ពជើងទឹក និង Xu Xisheng កងទ័ពអាកាស គឺជាការផ្លាស់ប្តូរមិនធម្មតា។ ហើយវាកើតឡើងមួយសប្តាហ៍បន្ទាប់ពីអតីតរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន លោក Qin Gang ត្រូវបានបណ្តេញចេញពីតំណែងភ្លាមៗដោយមិនមានការពន្យល់។

ការរុះរើកងកម្លាំងរ៉ុក្កែតនិងមីស៊ីលផ្លោង ធ្វើឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនសប្តាហ៍ថា ការផ្លាស់ប្តូរអ្នកដឹកនាំបានកើតឡើងភ្លាមៗ ខណៈដែលលោក Li មិនត្រូវបានឃើញជាសាធារណៈ។

នៅគ្រាចុងក្រោយបង្អស់ដែល Li និង Xu Zhongbo ត្រូវបានគេឃើញឡើងថ្លែងការណ៍កាលពីថ្ងៃទី ៦ខែមេសា ក្នុងទីក្រុង Suzhou ជាកន្លែងដែលពួកគេបានចូលរួមក្នុងពិធីរំលឹកខួបកងទ័ព នេះបើយោងតាមអ្នកយកពត៍មាន CNN ។

ខណៈដែលនៅតែមិនមានព័ត៍មានច្បាស់លាស់ថាតើមកពីមូលហេតុអ្វីដែលបណ្តាលឲ្យមានការផ្លាស់ប្តូរ ឬក៏ថាលោក Li ឬ លោក Xu ត្រូវបានចាត់តាំងឲ្យទៅកាន់មុខតំណែងផ្សេងគ្នានោះ អ្នកជំនាញនិយាយថាវាជារឿងដ៏រសើបដែលបានបង្ហាញពីក្តីបារម្ភ។

ក្នុងខណៈដែលការគ្រប់គ្រងកម្មវិធីមីស៊ីលរបស់ប្រទេសចិនរាប់ចាប់តាំងពីអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់ខ្លួនជាការបំភិតបំភ័យថ្មីមួយលើតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ដែលបក្សកុម្មុយនិស្តចិនកំពុងអះអាងថា ជារបស់ខ្លួន។ ហើយ​មិន​បាន​បដិសេធ​នឹង​ការ​ប្រើ​កម្លាំងនោះ​ទេ។ លោក Yun Sun នាយកកម្មវិធីចិននៅមជ្ឈមណ្ឌល Stimson ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា “ភាពរង្គោះរង្គើផ្ទៃក្នុងគឺជាចំណុចដ៏រសើបបំផុត” “ជាពិសេសនៅពេលដែលចិនកំពុងព្យាយាមបង្កើតឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីរារាំងអន្តរាគមន៍ដ៏មានសក្ដានុពលរបស់សហរដ្ឋអាម៉េរិកនៅក្នុងស្ថានភាពបន្ទាន់របស់តៃវ៉ាន់ ការរុះរើមេដឹកនាំយោធាមានមូលហេតុជាមូលដ្ឋានរបស់វាដោយសាមានការសង្ស័យអំពីសមត្ថភាពរបស់កងកម្លាំងចិនក្នុងការអនុវត្តបេសកកម្មនោះដោយភាពជឿជាក់ និង ដោយជោគជ័យ” ។

  • រឹតបន្តឹងការគ្រប់គ្រង

លោក Xi ដែលជាមេដឹកនាំដ៏តឹងរឹងបំផុតរបស់ប្រទេសចិនក្នុងជំនាន់នេះ បានត្រួតពិនិត្យការពង្រីកសក្ដានុពលយោធាយ៉ាងទូលំទូលាយ និងបានបង្រួបបង្រួមការគ្រប់គ្រងរបស់គាត់លើជួរកងទ័ពរំដោះប្រជាជនចិនរបស់ខ្លួនចាប់តាំងពីគាត់បានឡើងកាន់អំណាចក្នុងឆ្នាំ ២០១២។

រួមបញ្ចូលទាំងការបង្រ្កាបប្រឆាំងអំពើពុករលួយយ៉ាងស៊ីជម្រៅជាមួយនឹងការស៊ើបអង្កេតទៅលើមេដឹកនាំកំពូលយោធាបច្ចុប្បន្ន និងអតីត រួមទាំងនៅក្នុងគណៈកម្មាធិការយោធាមជ្ឈិមឈានមុខគេរបស់បក្សកុម្មុយនិស្ត បើទោះបីជាមានវិធានការកម្រិតខ្ពស់បែបនេះត្រូវបានប្រកាសនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ។ កាលពីថ្ងៃអង្គារ ខួបលើកទី ៩៦ នៃកងទ័ពរំដោះប្រជាជន (PLA) កាសែតយោធាផ្លូវការបានធ្វើការ អំពាវនាវដល់មេដឹកនាំយោធាឲ្យស្មោះត្រង់ គាំទ្រ ការពារ និងការពារលោក Xi ជា “ស្នូល” របស់បក្សកុម្មុយនិស្តចិន។

ការពន្យល់បាននិយាយថា “យើងត្រូវតែពង្រឹងអភិបាលកិច្ចយោធានិងបន្តខិតខំប្រឹងប្រែងដើម្បីកែតម្រូវការប្រតិបត្តិ ការបណ្តុះវិន័យ និងការប្រឆាំងអំពើពុករលួយ”។

ការផ្លាស់ប្តូរការដឹកនាំយោធាកើតមានឡើងចំពេលមានភាពរង្គោះរង្គើលើអ្នកដឹកនាំការទូតរបស់ប្រទេសចិន បន្ទាប់ពីលោក Qin ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសកាលពីចុងឆ្នាំមុន ត្រូវបានបណ្តេញចេញពីតំណែងភ្លាមៗបន្ទាប់ពីអវត្តមានអស់រយៈពេលមួយខែពីទិដ្ឋភាពសាធារណៈ ហើយត្រូវបានជំនួសដោយអ្នកស្នងតំណែងមុនរបស់គាត់គឺលោក Wang ។

ក្រុងប៉េកាំងមិនបានផ្តល់ហេតុផលលើការផ្លាស់ប្តូរនេះទេធ្វើឲ្យករណីនេះក្លាយជាឧទាហរណ៍មួយលើកង្វះតម្លាភាពក្នុងប្រព័ន្ធនយោបាយចិន។

អ្នកវិភាគដែលមានមូលដ្ឋាននៅហាវ៉ៃលោក Carl Schuster អតីតនាយកប្រតិបត្តិការនៅមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់រួមរបស់ទីបញ្ជាការប៉ាស៊ីហ្វិកអាម៉េរិកបាននិយាយថា ការរង្គោះរង្គើក្នុងកងកម្លាំងរ៉ុក្កែតទំនងជាផ្នែកមួយនៃការដកពិសោធន៏របស់លោក Xi ដើម្បីធានាថាអ្នកដែលនៅក្នុងមុខតំណែងដ៏មានឥទ្ធិពលបំផុតរបស់ PLA មានភាពស្មោះត្រង់ចំពោះគាត់។ .

លោក Schuster បាននិយាយថា “លោក Xi ហាក់ដូចជាកំពុងដកពិសោធន៏ភាពស្មោះត្រង់របស់មេដឹកនាំយោធាចំពោះគាត់រួមទាំងបទពិសោធន៍បច្ចេកទេស ផ្នែកប្រតិបត្តិការ និងចំណេះដឹង” ។

ថ្នាក់ដឹកនៃនាំកងកម្លាំងរ៉ុក្កែតដែលត្រូវបានតែងតាំងថ្មីទាំងពីរដែលកាលពីមុនធ្លាប់បានកាន់តំណែងរងនៅក្នុងផ្នែកផ្សេងទៀតនៃកងយោធាចិន។

លោក Wang គឺជាអតីតមេបញ្ជាការរងនៃកងទ័ពជើងទឹក PLA ខណៈដែលលោក Xu គឺជាអតីតស្នងការរងនយោបាយភាគខាងត្បូង ដែលជាបញ្ជាការមួយក្នុងចំណោមបញ្ជាការទាំងប្រាំរបស់ PLA ។ គណៈកម្មការតំណាងឲ្យបក្សកុម្មុយនិស្ត និងត្រួតពិនិត្យការគ្រប់គ្រងរបស់ខ្លួននៅក្នុង PLA ។

លោក Neil Thomas អ្នកជំនាញខាងនយោបាយចិននៅមជ្ឈមណ្ឌលវិភាគគោលនយោបាយសង្គមអាស៊ីនៃវិទ្យាស្ថានគោលនយោបាយអាស៊ី បាននិយាយថា ការផ្លាស់ប្តូរនេះមិនស្ថិតក្នុងចំណោមផ្លាស់ប្តូរបុគ្គលិកធម្មតានោះទេ។

លោកបាននិយាយថា “វាមិនធម្មតានោះទេសម្រាប់ក្រុងប៉េកាំងក្នុងការតែងតាំងអ្នកខាងក្រៅឲ្យមកដឹកនាំកងកម្លាំងរ៉ុក្កែត វាពិតជាមិនធម្មតានោះទេក្នុងការដាក់ជំនួសទាំងមេបញ្ជាការ និងស្នងការនយោបាយនៃកងកម្លាំងរ៉ុក្កែតក្នុងពេលដំណាលគ្នា ហើយវាមិនធម្មតាទេដែលមេដឹកនាំមុនៗបានបាត់ខ្លួនអស់រយៈពេលជាច្រើនខែ” ។

Roderick Lee នាយកស្រាវជ្រាវនៃសាកលវិទ្យាល័យ USAF Air University China Aerospace Studies Institute នៅសហរដ្ឋអាម៉េរិកបាននិយាយថា “ការប្រកាសតែងតាំងជ្រើសរើសយកមន្ត្រីកងទ័ពជើងទឹក PLA ពីមុនជាមេបញ្ជាការកងកម្លាំងរ៉ុក្កែតនេះ​គឺ​ជា​រឿង​ចម្លែក​ណាស់។

ភ្នាក់ងាទូរទស្សន៍ CNN បានទាក់ទងទៅក្រសួងការពារជាតិចិន ដើម្បីសុំការពន្យល់លើការផ្លាស់ប្តូរអ្នកដឹកនាំ។

ការផ្លាស់ប្តូមេដឹកនាំយោធានេះកើតឡើងក្នុងខណៈពេលដែលមានការពង្រីកកងកម្លាំងនុយក្លេអ៊ែររបស់ចិន ដែលមានតួនាទីកាន់តែសំខាន់សម្រាប់កងកម្លាំងរ៉ុក្កែតនិងមីស៊ីលផ្លោងគិតចាប់តាំងពីឆ្នាំ ២០១៦ ដែលត្រូវបានគេស្គាល់ថាជាកងកម្លាំងកាំភ្លើងធំទីពីររបស់ PLA ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យោងតាមរូបភាពពីផ្កាយរណបបានបង្ហាញពីការសាងសង់ឃ្លាំងស្តុកមីស៊ីលផ្លោងអន្តរទ្វីបនៅក្នុងវាលខ្សាច់របស់ចិន ហើយក្រសួងការពារជាតិអាម៉េរិកកំពុងព្យាករណ៍ពីកំណើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងឃ្លាំងអាវុធរបស់ក្រុងប៉េកាំងក្នុងទសវត្សរ៍ក្រោយ។ យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិអាម៉េរិកក្នុងឆ្នាំ ២០២២ បានឲ្យដឹងថា ប្រទេសចិនអាចមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១,៥០០ នៅត្រឹមឆ្នាំ ២០៣៥ ប្រសិនបើទីក្រុងប៉េកាំងបន្តពង្រីកឃ្លាំងរបស់ខ្លួនក្នុងល្បឿនបច្ចុប្បន្ន នេះបើយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាម៉េរិកក្នុងឆ្នាំ ២០២២។

ការព្រួយបារម្ភក្នុងចំណោមអ្នកវិភាគមួយចំនួនអំពីកង្វះតម្លាភាពជុំវិញការផ្លាស់ប្តូរមេទ័ពចិនចុងក្រោយ ជាពិសេសលើទំនាក់ទំនងអន្តរជាតិជុំវិញបញ្ហាអាវុធនុយក្លេអ៊ែរនៅក្នុងបរិបទខ្វះទំនាក់ទំនងយោធាកម្រិតខ្ពស់នាពេលបច្ចុប្បន្នរវាងចិន និងសហរដ្ឋអាម៉េរិក។

“លោក Drew Thompson អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew School of Public Policy នៅសាកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថា ពួកគេជាអ្នកទទួលខុសត្រូវទាំងស្រុងនៅក្នុងការដោះស្រាយ និងចែកចាយអាវុធនុយក្លេអ៊ែររបស់ប្រទេសចិន។

លោក Thompson បាននិយាយថា “ការផ្លាស់ប្តូរមេទ័ពគ្រប់គ្រងនុយក្លេអ៊ែរ រ៉ុក្កែតនិងមីស៊ីលផ្លោងដោយគ្មានតម្លាភាព គ្មានការប្រាស្រ័យទាក់ទង អាចកាត់បន្ថយការជឿទុកចិត្ត ហើយបង្កើននូវហានិភ័យធ្វើឲ្យមានការយល់ខុសរវាងសហរដ្ឋអាម៉េរិក និងចិនលើវិស័យថាមពលនុយក្លេអ៊ែរយុទ្ធសាស្ត្រ” ៕

ប្រភព៖ CNN