ព័ត៌មានជាតិ

អភិបាលស្រុកទឹកឈូដឹកនាំកម្លាំងចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង

ដោយ៖រតនា

ភ្នំពេញ៖ លោកអ៊ឹម ច័ន្ទសោធន ជាអភិបាលស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលបានជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្រ្តស្រុកទឹកឈូ។

ការចុះពិនិត្យនេះគឺដើម្បីជួយអន្តរាគមន៍ស្តារប្រព័ន្ធលូបញ្ជៀសមុខទឹកធ្វើយ៉ាងណាឲ្យវាហូរចូលទៅក្នុងព្រែកឲ្យបានលឿនបំផុត ក្នុងភូមិសាស្ត្រភូមិកំពង់កណ្តាល និងភូមិសំរោង ឃុំជុំគ្រៀលស្រុកទឹកឈូ ខេត្តកំពត៕