ព័ត៌មានជាតិ

ផ្លូវជាតិលេខ៧៦Aទៅមណ្ឌលគិរីបាក់ស្រុតចុះអស់ជាច្រើនម៉ែត្រ

ដោយ៖រតនា
មណ្ឌលគិរី៖កំណាត់ផ្លូវជាតិលេខ៧៦A(ពីភ្នំពេញទៅកាន់ខេត្តមណ្ឌលគិរី)កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ​បានប្រេះនិងបាក់ស្រុកចុះអស់ជាច្រើនម៉ែត្រ ដែលវាអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរទូទៅ។


ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានបញ្ជាក់ឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧៦Aដែលបាក់ស្រុតនោះ​គឺមានប្រវែងបណ្តោយជាង១០ម៉ែត្រ ស្ថិតនៅចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។


ស្នងការនគរបាលខេត្តមណ្ឌលគិរីបានស្នើឲ្យបងប្អូនអ្នកធ្វើដំណើរតាមមធ្យោបាយគ្រប់ប្រភេទពីខេត្តមណ្ឌលគិរីទៅភ្នំពេញនិងពីភ្នំពេញទៅខេត្តមណ្ឌលគិរីទាំងអស់ត្រូវធ្វើដំណើរវាងទៅតាមទៅតាមខេត្តក្រចេះនិង ខេត្តរតនគិរីវិញ។


ស្នងការនគរបាលខេត្តមណ្ឌលគិរីក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ដរាបណាកំណាត់ផ្លូវដែលខូចនោះ​ត្រូវបានជួសជុល​ឬសាងសង់ឡើងវិញរួចជាស្ថាពរយើងនឹងជូនដំណឹងនៅពេលក្រោយ៕