សន្ដិសុខសង្គម

ទំនេរពេកយកអាវុធមកប្រើខុសច្បាប់ត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួន

ដោយ៖រតនា

កម្លាំងនគរបាលស្រុកវាលវែងបានចាប់ខ្លួនមនុស្សម្នាក់បន្ទាប់ពីគេរាយការណ៍ថាគាត់បានលួចប្រើប្រាស់អាវុធដែលច្បាប់បានហាមឃាត់បង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងមូលដ្ឋាន។

ជនសង្ស័យឈ្មោះតាំង ជី (រូបថត៖ នគរបាល)

បើយោងតាមលោកស័ក្តិប្រាំ ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថាជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់ដែលត្រូវចាប់ខ្លួនកាលពីរសៀលថ្ងៃទី០១សីហា ឆ្នាំ២០២៣នោះមានឈ្មោះតាំង ជី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនសង្ស័យឈ្មោះតាំង ជី (រូបថត៖ នគរបាល)

សមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួននោះគឺដកហូតបានអាវុធមួយដើមម៉ាកAK47ស្វ័យបត់ មានលេខ28661គ្រាប់ចំនួន ០៦គ្រាប់ និងបង់វែងចំនួន០១។ ក្រោយចាប់ខ្លួនជនសង្ស័យបានរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ដើម្បីបញ្ជូនបន្តទៅតាមនីតិវិធី៕

ជនសង្ស័យឈ្មោះតាំង ជី (រូបថត៖ នគរបាល)
ជនសង្ស័យឈ្មោះតាំង ជី (រូបថត៖ នគរបាល)