សន្ដិសុខសង្គម

គេបានរកឃើញសពអ្នកទេសចរក្នុងស្រុកដែលបាត់ខ្លួនជាចុងក្រោយនៅជ្រោះឪម៉ាល់ហើយ

ដោយ៖រតនា

ភ្នំពេញ៖ ព័ត៌មានបឋម នៅមុននេះបន្តិចកម្លាំងសមត្ថកិច្ចខេត្តកំពតបានស្វែងរកឃើញសាកសពអ្នកទេសចរក្នុងស្រុកដែលបានទៅបោះតង់នៅជ្រោះឪម៉ាល់នៅក្នុងទឹកដីស្រុកទឹកឈូ ខេត្តកំពតហើយបានបាត់ខ្លួននោះហើយ។

លោកអ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ ខេត្តកំពតបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានCambodia Flash News យ៉ាងខ្លីនៅម៉ោងជាង១រសៀលថ្ងៃទី២សីហា ឆ្នាំ២០២៣ថា ក្មេងស្រីម្នាក់ដែលបាត់ខ្លួននៅជ្រោះឪម៉ាល់ជាច្រើនថ្ងៃមកហើយនោះ សមត្ថកិច្ចបានប្រាប់ថា បានរកឃើញសាកសពរបស់គាត់ហើយ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលរកឃើញជាចុងក្រោយគេនៅពេលនេះគឺបានទើរនៅជាប់នឹងគុម្ពឬស្សី។ ឥឡូវនេះសមត្ថកិច្ចកំពុងបន្ថែមកម្លាំងដើម្បីឡើងទៅយកសាកសពចុះមកក្រោមវិញខណៈអាកាសធាតុមិនសូវល្អមេឃមានភ្លៀង។រីឯព័មានលម្អិតយ៉ាងណានោះCambodia Flash News នឹងផ្សាយជូនបន្ថែមទៀត៕