កីឡា

ក្លិបបាល់ទាត់ life FC ខេត្តព្រះសីហនុ កំពុងមានការចាប់អារម្មណ៍ខ្លាំងពីមហាជន

ដោយ៖រតនា
ព្រះសីហនុ៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជាបានគូសបញ្ជាក់ថា បាល់ទាត់គឺជាផ្លូវមួយសម្រាប់ ឈានឆ្ពោះទៅកាន់ភាពជោគជ័យ ឆ្ពោះទៅកាន់មិត្តភាពអមតៈនិងផ្សារភ្ជាប់ទៅនឹងមនុស្សគ្រប់ស្រទាប់វណ្ណ។

ឯកឧត្តមបានមានប្រសាសន៍បែបនេះនៅក្នុងឱកាស ពិធីសម្ពោធសមាគមក្លិបបាល់ទាត់ (ឡាហ្វ)នាព្រឹកថ្ងៃទី 2 ខែសីហាឆ្នាំ 2023 នៅក្នុងសកលវិទ្យាល័យ (ឡាហ្វ) ខេត្តព្រះសីហនុ ដោយឯកឧត្តមបានផ្ដោតសំខាន់និងគោលបំណងធំៗចំនួន 5។


ក្នុងនោះទី១/គឺត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀនទី២/បង្រៀនអោយមានការគោរពច្បាប់ទាំងអស់គ្នាត្រូវចេះយោគយល់គ្នាទី៣/ធ្វើអោយគ្រប់មនុស្សទាំងអស់ចេះថែរក្សាសុខភាពទី៤/យល់ដឹងអំពី អាវុធជាតិផ្ទុះ និង គ្រាប់មិនទាន់ផ្ទុះនិងទី៥/បញ្ហាធាតុអាកាសដែលកំពុងក្លាយជាបញ្ហាដ៍ក្តៅគគុក។


លោក ដេវិតឃូ ប្រធានក្លិបបាល់ទាត់ life FC ខេត្តព្រះសីហនុ បានបញ្ជាក់ថាសាលាឡាយហ្វខេត្តព្រះសីហនុ បានបង្កើតសមាគមក្លិបបាល់ទាត់មួយដោយទទួលស្គាល់ជាផ្លូវការពីសហពន្ធ័បាល់ទាត់កម្ពុជា មានឈ្មោះថា សមាគមក្លិបបាល់ទាត់ឡាយហ្វខេត្តព្រះសីហនុ ។សមាគមក្លិបបាល់ទាត់មួយនេះបានបើកសម្ពោធជាផ្លូវការនាព្រឹកថ្ងៃ២សីហា ឆ្នាំ២០២៣ដោយមានការអញ្ជើញចួលរួមពីនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា។


សូមបញ្ជាក់ផងដែរថា ទីតាំងថ្មីក្លិបបាល់ទាត់ life FC ខេត្តព្រះសីហនុ មានទីតាំងស្ថិតក្នុងសកលវិទ្យាល័យ Life(ឡាហ្វ)ភូមិ២សង្កាត់លេខ២ក្រុងព្រះសីហនុមានទីធ្លាធំទូលាយដែលអាចផ្ទុកអ្នកទស្សនាបានទៅដល់ជិត៣០០០នាក់៕