អន្តរជាតិ

លោកBidenនឹងចូលរួមកិច្ចចរចាសន្តិភាពអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីត

ប្រែសម្រួល៖រតនា

លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន បានរំពឹងថាលោកប្រធានាធិបតីអាម៉េរិកJoe Bidenនឹងចូលរួមកិច្ចចរចាសន្តិភាពស្តីពីសង្គ្រាមនៅអ៊ុយក្រែននៅសប្តាហ៍ក្រោយនៅប្រទេសអារ៉ាប៊ីសាអូឌីត។

សូមបញ្ជាក់ថា អ៊ុយក្រែនកំពុងនាំមុខលើកិច្ចខិតខំប្រឹងប្រែងដែលត្រូវបានរំពឹងថានឹងមានការចូលរួមពីបណ្តាប្រទេសលោកខាងលិច និងប្រទេសកំពុងអភិវឌ្ឍន៍។ រុស្ស៊ីមិនត្រូវបានគេរំពឹងថានឹងចូលរួមនៅក្នុងកិច្ចពិភាក្សានោះទេ។

មន្ត្រីអាម៉រិកបាននិយាយថា គោលដៅរបស់អ៊ុយក្រែនគឺថាកិច្ចពិភាក្សាធ្វើការដើម្បីកំណត់គោលការណ៍រួមគ្នាសម្រាប់ការបញ្ចប់សង្រ្គាម ហើយថានឹងមានកិច្ចប្រជុំកំពូលសន្តិភាពនៅចុងឆ្នាំនេះជាមួយនឹងមេដឹកនាំពិភពលោកបានចុះហត្ថលេខាគាំទ្រគោលការណ៍ទាំងនោះ។

Emergency services work at a scene after a missile hit an apartment building in Kryvyi Rih, Ukraine, Monday, July 31, 2023. (AP Photo/Libkos)

កិច្ចពិភាក្សាដែលរៀបចំឡើងក្នុងប្រទេសអារ៉ាប៊ីសាអូឌីត គឺជាជំនួបលើកទីពីរនៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ដែលរៀបចំដោយប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak។ កិច្ចពិភាក្សាដំបូងបានធ្វើឡើងនៅដើមឆ្នាំនេះនៅទីក្រុង Copenhagen។

មន្ត្រីអាម៉េរិកម្នាក់បានពន្យល់ថា អារ៉ាប៊ីសាអូឌីតត្រូវបានជ្រើសរើសសម្រាប់កិច្ចពិភាក្សាមួយផ្នែកដោយសារតែទំនាក់ទំនងរបស់ប្រទេសនេះជាមួយចិន។ ខណៈពេលដែលប្រទេសចិនមិនត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចពិភាក្សានោះ មន្ត្រីសហរដ្ឋអាម៉េរិកបានលើកទឹកចិត្តជាសាធារណៈនៅក្នុងប៉ុន្មានខែថ្មីៗនេះដើម្បីដើរតួនាទីស្ថាបនាក្នុងការដោះស្រាយសង្គ្រាមអ៊ុយក្រែន ទោះបីជាមិនមានសញ្ញាណាមួយនៃប្រទេសចិនចាត់វិធានការសកម្មណាមួយឆ្ពោះទៅរកការបញ្ចប់សង្គ្រាបដែលកំពុងតែហែកហួរគ្នាដើម្បីឆ្ពោះទៅរកសន្តិភាពក៏ដោយ។

រដ្ឋមន្រ្តីការបរទេស Antony Blinken បាននិយាយនៅក្នុងទីក្រុងប៉េកាំងកាលពីខែមិថុនាថា “ខ្ញុំបានរំលឹកឡើងវិញថា យើងនឹងស្វាគមន៍ប្រទេសចិនដែលដើរតួក្នុងន័យស្ថាបនារួមជាមួយនឹងប្រទេសដទៃទៀត ដើម្បីធ្វើការឆ្ពោះទៅរកសន្តិភាពដ៏ត្រឹមត្រូវមួយ ដោយផ្អែកលើគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ” ៕