អន្តរជាតិ

លោក Brad Pitt រងការចោទប្រកាន់ពីបទលួចទ្រព្យសម្បត្តិនៅហាងស្រាទំពាំងបាយជូរ

ប្រែសម្រួល៖ សហការី

វិវាទតាមផ្លូវច្បាប់កំពុងបន្តលើករណីអចលនទ្រព្យ និងហាងស្រាបារាំងដែលជាទ្រព្យរួមគ្នារវាង Brad Pitt និង Angelina Jolie ដែលធ្លាប់កាន់កាប់ជាមួយគ្នាកំពុងបន្តនីតិវិធី។

យោងតាមឯកសារតុលាការថ្មីមួយដែលអ្នកយកព័ត៌មាន CNN ទទួលបានបង្ហាញថាអតីតក្រុមហ៊ុនវិនិយោគរបស់ Jolie Nouvel បានចោទប្រកាន់លោក Pitt និងបក្ខពួក “អ្នករួមគំនិត” ក្នុងការប៉ុនប៉ងរក្សាការគ្រប់គ្រងហាងស្រាបារាំង។ Nouvel កំពុងប្តឹងទាមទារសំណងជំងឺចិត្តយ៉ាងហោចណាស់ ៣៥០ លានដុល្លារ។

ឯកសារតុលាការថ្មីនេះបានដាក់កាលពីថ្ងៃចន្ទដោយចោទប្រកាន់ថាលោក “Pitt បានចំណាយទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ខ្ជះខ្ជាយ អស់រាប់លានដុល្លារលើគម្រោងឥតប្រយោជន៍ រួមទាំងជាង ១ លានដុល្លារលើការជួសជុលអាងហែលទឹក ការសាងសង់ និងកាកសាងជណ្តើរឡើងវិញចំនួនបួនលើកដោយចំណាយអស់រាប់លានដុល្លារដើម្បីការស្ថាបនាស្ទូឌីយោថតសំឡេងឡើងវិញ” ។

មេធាវីរបស់ Nouvel បានធ្វើការទាមទារសំណងដូចមានមបញ្ជាក់នៅក្នុងឯកសារដោយចោទប្រកាន់ថា “ជាកំហុសរបស់” របស់លោក Pitt បានបង្កឡើងបន្ទាប់ពី Jolie បានលក់ Nouvel នៅក្នុងខែតុលា ឆ្នាំ ២០២១ ទៅឲ្យ Tenute del Mondo ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Stoli Group ដែលគ្រប់គ្រងដោយ oligarch ជនជាតិរុស្ស៊ីឈ្មោះ Yuri Shefler ។

ឯកសារនោះបាននិយាយថា “ដោយមានការទាស់ទែងគ្នាធ្វើឲ្យ Jolie លក់ Nouvel ទៅ Stoli ជាជាងរក្សាទុកសម្រាប់លោក Pitt ដែលបានប្រព្រឹត្តដូចកូនក្មេងហើយមិនព្រមចាត់ទុក Nouvel ជាដៃគូស្មើភាពគ្នានៅក្នុងអាជីវកម្ម” ។

អ្នកយកព័ត៌មាន CNN បានទាក់ទងទៅតំណាងរបស់លោក Pitt ដើម្បីសុំការបញ្ជាក់លើឯកសារនេះកាលពីថ្ងៃចន្ទ។

លោក Pitt បានដាក់ពាក្យបណ្តឹងជាលើកដំបូងជុំវិញការលក់អចលនទ្រព្យ និងហាងស្រាទំពាំងបាយជូររបស់ Jolie នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដោយបានហៅវាថាជាករណី “ខុសច្បាប់” គាត់អះអាងថា អ្នកទាំងពីរបានព្រមព្រៀងគ្នានៅពេលពួកគេទិញអចលនទ្រព្យដែលមិនអាចលក់ដូរបានដោយគ្មានការយល់ព្រមពីដៃគូ។

ក្រោយមកនាង Jolie បានប្តឹងជំទាស់ ដោយបានអះអាងថា ករណីនេះមិនមានកិច្ចព្រមព្រៀងបែបនេះទេ ហើយនាងក៏បានបញ្ជាក់ថានាងបានលក់ចំណែកដែលជាទ្រព្យរបស់ខ្លួននាងគឺក្រុមហ៊ុនស្រាទំពាំងបាយជូរក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យមាន “ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ” ដាច់ដោយឡែកពីលោក Pitt និងដើម្បី “រក្សាភាពស្ងប់ស្ងាត់ បញ្ចប់ការឈឺចាប់ទាំងនេះឲ្យអស់ពីជីវិតរបស់នាង និងកូនៗរបស់ពួកគេ”។

អតីត​គូស្នេហ៍​មួយ​គូ​នេះ​បាន​ទិញ​អចលន​ទ្រព្យ និង​ហាង​ស្រា​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង​កាលពី​ឆ្នាំ ២០០៨។

យោងតាមឯកសារតុលាការកាលពីខែមុនបានបង្ហាញអំពីប្រតិកម្មរបស់មេធាវីការពារក្តីជូនលោក Pitt បានហៅការលក់ភាគហ៊ុនរបស់នាង Jolie នៅក្នុង Miraval ថា “ជាការសងសឹក”។

លោក Paul Murphy ដែលជាមេធាវីការពារក្តីជូននាង Jolie បានឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកយកពត៍មាន CNN នៅក្នុងពេលនោះដោយយោងលើការចោទប្រកាន់ពីបទរំលោភបំពានដោយលោក Pitt នៅលើយន្តហោះកាលពីឆ្នាំ ២០១៦ ដែលជាផ្នែកមួយក្នុងបណ្តឹងតុលាការមួយផ្សេងទៀតនៅក្នុងករណីរដូវស្លឹកឈើជ្រុះចុងក្រោយនេះដែលជាការចោទប្រកាន់បន្ថែមទៀតរបស់នាង Jolie ។

“មកទល់នឹងថ្ងៃនេះអស់រយៈពេលជាងប្រាំពីរឆ្នាំហើយចាប់តាំងពីករណីរំលោភបំពានលើយន្តហោះនោះមក គាត់ផ្ទាល់មិនដែលបដិសេធជាសាធារណៈថាកើតឡើងនោះទេ។ ការពិតលោក Pitt បានបដិសេធមិនព្រមបញ្ចប់ការលក់ Miraval ជាមួយ Jolie លុះត្រាតែនាងយល់ព្រមរក្សាភាពស្ងៀមស្ងាត់លើករណីរំលោភបំពាន” Murphy បាននិយាយដូច្នេះ។

អ្នកតំណាងរបស់លោក Pitt បានជំទាស់នឹងព័ត៌មានលម្អិតដែលមាននៅក្នុងឯកសារកាលពីខែតុលានៅក្នុងការធ្វើសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកយកព័ត៌មាន CNN ក្នុងពេលនោះ។

អ្នកតំណាងរូបនេះបាននិយាយថា “Brad បានទទួលយកការទទួលខុសត្រូវចំពោះអ្វីដែលគាត់បានធ្វើ ប៉ុន្តែនឹងមិនទទួលខុសត្រូវចំពោះអ្វីដែលគាត់មិនបានធ្វើនោះទេ”។

លោក Pitt មិនត្រូវបានចាប់ខ្លួន ឬចោទប្រកាន់ពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះទេ បន្ទាប់ពី FBI បានបញ្ចប់ការស៊ើបអង្កេត។

Jolie បានដាក់ពាក្យសុំលែងលះលោក Pitt នៅក្នុងឆ្នាំ ២០១៦។ ពួកគេត្រូវបានប្រកាសថានៅលីវស្របច្បាប់នៅក្នុងឆ្នាំ ២០១៩ ប៉ុន្តែការរៀបចំរួមគ្នាសម្រាប់កូនតូចៗរបស់ពួកគេនៅមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ៕

ប្រភព៖ CNN