អន្តរជាតិ

រុស្ស៊ីបើកការវាយប្រហារសងសឹកដោយកាំជ្រួចលើអ៊ុយក្រែនសម្លាប់មនុស្ស៦នាក់

ប្រែសម្រួល៖ រតនា

យ៉ាងហោចណាស់ក៏មានមនុស្ស 6 នាក់បានស្លាប់ក្នុងនោះមានកុមារម្នាក់ផងបន្ទាប់ពីការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីទៅលើទីក្រុង Kryvyi Rih ភាគកណ្តាលនៃប្រទេសអ៊ុយក្រែនដែលជាស្រុកកំណើតរបស់លោកប្រធានាធិបតី Volodymyr Zelensky ។

ការ​វាយ​ប្រហារតាមអាកាសរបស់រុស្ស៊ី​ក៏​ត្រូវ​បានគេ​រាយការណ៍​ផង​ដែរ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ដោយ​មន្ត្រី​អ៊ុយក្រែន​លើ​ទីក្រុង​ខាគីវ​ភាគ​ឦសាន។

ការវាយប្រហារតាមអាកាសបានកើតឡើងនៅពេលដែលរុស្ស៊ីបានបង្កើនការវាយប្រហារលើអ៊ុយក្រែន ជាការឆ្លើយតបទៅនឹងការប៉ុនប៉ងវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ្រូនលើទីក្រុងម៉ូស្គូកាលពីថ្ងៃអាទិត្យ នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ។

ទន្ទឹមនឹងនោះ ការវាយលុករបស់ទីក្រុង Kyiv ទៅលើការឈ្លានពានរបស់រុស្ស៊ីគឺបានដំណើរការយឺតជាងការរំពឹងទុក ដោយកងទ័ពរុស្ស៊ី មានការតស៊ូយ៉ាងស្វិតស្វាញ ខណៈដែលទាហានអ៊ុយក្រែន ព្យាយាមទម្លុះសមរភូមិមុខ៕