អន្តរជាតិ

ចិនទប់ស្កាត់ការនាំចេញ(Drone)ចំពេលមានភាពតានតឹងផ្នែកបច្ចេកវិទ្យារបស់អាម៉េរិក

ប្រែសម្រូល៖រតនា

ប្រទេសចិនបានប្រកាសពីការគ្រប់គ្រងការនាំចេញលើយន្តហោះគ្មានមនុស្សបើក(Drone)និងឧបករណ៍ទាក់ទងនឹង(Drone)មួយចំនួន ដោយនិយាយថាខ្លួនចង់ការពារ “សន្តិសុខ និងផលប្រយោជន៍ជាតិ” ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយសហរដ្ឋអាម៉េរិកជុំវិញការទទួលបានបច្ចេកវិទ្យា។

ក្រសួងពាណិជ្ជកម្មបាននិយាយថា ការរឹតបន្តឹងលើឧបករណ៍ដែលបានប្រកាសកាលពីថ្ងៃចន្ទ រួមមានម៉ាស៊ីន(Drone)មួយចំនួន ឡាស៊ែរ ឧបករណ៍ទំនាក់ទំនង និងប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក(Drone) នឹងចូលជាធរមាននៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៣នេះតទៅ៕