សន្ដិសុខសង្គម

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១សីហាស្លាប់៤នាក់,របួស៧នាក់

ដោយ៖រតនា

ភ្នំពេញ ៖តាមផេកផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១ខែសីហាឆ្នាំ២០២៣នេះគឺបានបណ្តាលឲ្យមនុស្សស្លាប់៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៧នាក់។

ផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិដដែលនោះក៏បានឲ្យដឹងដែរថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅថ្ងៃទី០១សីហាបណ្តាលឲ្យមនុស្សស្លាប់និងរបួស១១នាក់គឺបានកើតឡើងចំនួន១១លើក។

នៅក្នុងនោះបណ្តាលមកពីកត្តាល្បឿន២លើក,មិនគោរពសិទ្ធិ២លើក,មិនប្រកាន់ស្តាំ១លើក, បត់គ្រោះថ្នាក់៣លើក, កត្តាយាន១លើក និងកត្តាអាកាសធាតុ២លើក៕