អន្តរជាតិ

Zelenskyថាសង្គ្រាម’ត្រឡប់ទៅរុស្ស៊ីវិញ’បន្ទាប់ពីការវាយប្រហារដោយដ្រូននៅកណ្តាលទីក្រុងម៉ូស្គូ

ប្រែសម្រួល៖សហការី

លោក Volodymyr Zelensky ប្រធានាធិបតីប្រទេសអ៊ុយក្រែន បានថ្លែងបញ្ជាក់ថាអ៊ុយក្រែនបានវាយបកមកលើរុស្ស៊ីវិញនៅក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយពីវិមានក្រឹមឡាំងបានធ្វើការចោទប្រកាន់ថាអ៊ុយក្រែនបានកំណត់យកទីក្រុងមូស្គូជាគោលដៅវាយប្រហារចុងក្រោយបង្អស់ដោយយន្តហោះដ្រូន។

ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងកាលពីថ្ងៃអាទិត្យថាមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួនបីគ្រឿងមកលើទីតាំងអាជីវកម្មនិងផ្សារទំនើបមួយនៅភាគខាងលិចនៃរដ្ឋធានីបន្ទាប់មកយន្តហោះដ្រូនទាំងនោះត្រូវបានស្ទាក់ចាប់និងកំទេចចោល។

ភ្នាក់ងារសារព័ត៌មានរដ្ឋរុស្សី TASS បានរាយការណ៍ថាអគារកម្ពស់ ៥០ ជាន់បានរងការខូចខាតនៅជាន់ទីប្រាំ និងទីប្រាំមួយតែមិនមានអ្នកស្លាប់និងរបួសត្រូវបានគេរាយការណ៍នោះទេ។

យោងតាមវីដេអូខ្លីបបានបង្ហាញពីបំណែកបាក់បែកនៃអគារនិងសកមហ្មភាពសេវាសង្គ្រោះបន្ទាន់នៅកន្លែងកើតហេតុ។

លោក Zelensky បានបញ្ជាក់នៅក្នុងសុន្ទរកថាប្រចាំថ្ងៃថា “អ៊ុយក្រែនកាន់តែរឹងមាំហើយសង្រ្គាមមួយនេះកំពុងបក់បោកទៅលើទឹកដីរុស្ស៊ីវិញជាបណ្តើរៗហើយដូចជាកាវាយបហារលើទីតាំងមជ្ឈមណ្ឌលខ្សែសង្វាក់ទំនាក់ទំនងតាមអិនធើណិតនិងមូលដ្ឋានកងទ័ពរុស្សី” ។ “នេះ​គឺ​​ជៀស​មិន​រួចនោះទេវាគឺជាច្បាប់ធម្មជាតិដែលនិងផ្តល់នូវ​យុត្តិធម៌ដ៏​ពិត​ប្រាកដមួយសម្រាប់យើង”។

អ្នកនាំពាក្យរបស់កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចុងក្រោយបង្អស់លើទីក្រុងមូស្គូគឺចង់ឲ្យប្រជាជនរុស្ស៊ីដែលតែងតែមានអារម្មណ៍ថាសង្រ្គាមនៅឆ្ងាយពីប្រទេសខ្លួនថាចាប់តាំងពីវិមានក្រឹមឡាំងបានឈ្លានពានអ៊ុយក្រែននៅក្នុងខែកុម្ភៈឆ្នាំ ២០២២នោះឥឡូននេះសង្រ្គាមមិននៅឆ្ងាយទៀតនោះទេ។

អ្នកនាំពាក្យ Yurii Ihnat បាននិយាយតាមទូរទស្សន៍រដ្ឋរបស់អ៊ុយក្រែនថា “យើងតែងតែប្រើប្រាស់ដ្រូនឲ្យហោះហើរវាយប្រហារលើទឹកដីរុស្ស៊ីជាពិសេសលើទីក្រុងមូស្គូ។ ឥឡូវនេះសង្រ្គាមកំពុងផ្ទុះឡើងនៅក្នុងទឹកដីរុស្សីជាហេតុធ្វើឲ្យប្រជាជនរុស្ស៊ីដែលតែងតែមានអារម្មណ៍ថាមិនដែលមិនខ្វល់ខ្វាយនោះមានអារម្មណ៍រំជើបរំជួលយ៉ាងខ្លាំង” ។

“ទោះជាអាជ្ញាធររុស្ស៊ីចង់បិទភ្នែកលើរឿងនេះដោយគ្រាន់តែលើកឡើងថាពួកគេបានស្ទាក់ចាប់នឹងកំទេចចោលទាំងអស់ហើយមិនមានការខូចខាតអ្វីក៏ដោយ” ។

យោធា​អ៊ុយក្រែន​បាន​និង​កំពុង​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើកធ្វើការវាយប្រហារ​កាន់​តែ​ច្រើន​ឡើងនៅលើទឹកដីរុស្សី​ជា​ជាង​ប្រើវាសម្រាប់​ស៊ើប​ការ។

លោក Mykhailo Fedorov រដ្ឋមន្ត្រីអ៊ុយក្រែនគ្រប់គ្រងក្រសួងលទ្ធកម្មប្រព័ន្ធឌីជីថលរបស់កងទ័ពផ្នែកយន្តហោះគ្មានមនុស្សបើកបាននិយាយថា “នឹងមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបន្ថែមទៀតនៅពេលដែលក្រុង Kyiv បង្កើនការវាយលុកនៅរដូវក្តៅក្នុងគោលបំណងរុញច្រានកងទ័ពរុស្ស៊ីឲ្យចេញពីទឹកដីអ៊ុយក្រែនទាំងអស់។

យោធា​អ៊ុយក្រែន​បានកំណត់គោលដៅទីក្រុងមូស្គូនៅដើមសប្តាហ៍នេះ។ អ៊ុយក្រែន​បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ចន្ទ​ដែល​បាន​បំផ្លាញ​អគារ​មិន​មែន​លំនៅឋាន​ចំនួន​ពីរ រួម​ទាំង​អគារ​មួយ​នៅ​ក្បែរ​ទីស្នាក់ការ​ក្រសួង​ការពារ​ជាតិ។ រុស្ស៊ីបានហៅឧបទ្ទវហេតុនោះថាជា “ការវាយប្រហារភេរវកម្ម”។

ការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីទៅលើទីក្រុង Sumy នៃភាគឦសាននៃប្រទេសអ៊ុយក្រែនកាលពីល្ងាចថ្ងៃសៅរ៍បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់ដែលជាជនស៊ីវិល និង ២០ នាក់ផ្សេងទៀតរងរបួស ខណៈដែលការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើទីក្រុង Zaporizhzhia បានធ្វើឲ្យមនុស្សពីរនាក់ផ្សេងទៀតត្រូវបានស្លាប់។

តំបន់ទាំងពីរនេះបានទទួលរងនូវការទម្លាក់គ្រាប់បែកដ៏សន្ធឹកសន្ធាប់កាលពីចុងសប្តាហ៍។ អាជ្ញាធរអ៊ុយក្រែននៅទីក្រុង Sumy បានថ្លែងឲ្យដឹងថា មានការបាញ់ផ្លោងចំនួន ២៥ លើកក្នុងមួយថ្ងៃក្នុងខណៈពេលដែលមេដឹកនាំយោធានៅ Zaporizhzhia បានបញ្ជាក់ថា កងទ័ពរុស្ស៊ីបានធ្វើការវាយប្រហារចំនួន ៧៧ លើកមកលើទីលំនៅជនស៊ីវិលចំនួន ២០ កន្លែងនៅទូទាំង Zaporizhzhia ដោយបានវាយប្រហារទៅលើអគារលំនៅដ្ឋានចំនួន ៣១ និងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតផងដែរ។

ទោះបីជាមានការវាយប្រហារមកលើទីក្រុងមូស្គូមិនត្រូវបានគេរាយការណ៍អំពីរបួសឬក៏ស្លាប់ក៏ដោយក៏ពួកគេបានធ្វើឲ្យអ្នកស្រុកនៅក្នុងរដ្ឋធានីរុស្ស៊ីមានអារម្នណ៏ភិតភ័យយ៉ាងខ្លាំង។

សាក្សី​ម្នាក់​នៅក្នុងហេតុការវាយ​ប្រហារ​កាល​ពី​ថ្ងៃ​អាទិត្យកន្លងទៅនេះ​បាន​ពន្យល់​អំពី​​ឧប្បត្តិហេតុ​កើតឡើង​ថាដូចជាបានគ្រោង​ទុក​ពេល​វេលាជាមុន។

នាងបានប្រាប់រ៉យទ័រថា “មិត្តភក្តិរបស់ខ្ញុំ និងខ្ញុំបានជួលផ្ទះល្វែងមួយដើម្បីមករស់នៅទីនេះ ហើយនិងសម្រាកលំហែកាយក្នុងគ្រាណាមួយស្រាប់តែយើងបានឮសំឡេងផ្ទុះយ៉ាងខ្ទរខ្ទារធ្វើឲ្យយើងរន្ធត់និងតក់ស្លុតយ៉ាងខ្លាំងហើយមនុស្សម្នានាំគ្នាបានរត់ចេញពីអគារដោយភិតភ័យបំផុត” ។ “មានផ្សែងជះចេញមកធ្វើឲ្យមើលអ្វីមិនឃើញទាំងអស់នៅជាន់ខាងលើនឹងមានអណ្តាតភ្លើឆាបឆេះយ៉ាងសន្ធោសន្ធៅ។

កាលពីថ្ងៃអាទិត្យយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនក៏បានវាយប្រហារលើគោលដៅឧបទ្វីបគ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា ខ្លួនបានស្ទាក់ចាប់នឹងកំទេចយន្តហោះគ្មានមនុស្សបើកចំនួន ២៥ គ្រឿងនៅលើទឹកដីរបស់ខ្លួនដែលទីក្រុងមូស្គូបានបាញ់ទម្លាក់អស់ចំនួន ១៦ គ្រឿងនិងប្រាំបួនគ្រឿងផ្សេងទៀតបានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ។ ​មិន​មាន​អ្នក​រង​របួស​ឬស្លាប់ត្រូវគេបានរាយការណ៏នោះ​ឡើយ សារពត៍ CNN មិន​អាច​ផ្ទៀងផ្ទាត់​ការ​អះអាង​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ទេ។

កាល​ពី​ថ្ងៃ​សុក្រ រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​របស់​អ៊ុយក្រែន​ពីលើ​ទីក្រុង Taganrog ភាគ​ខាង​ត្បូង​របស់​រុស្ស៊ី។ អ៊ុយក្រែន​មិន​បាន​ធ្វើ​ការបញ្ជាក់​លើ​ការ​វាយ​ប្រហារ​នោះ​ទេ ដែល​ជា​ករណី​កម្រ​មួយដែល​អ៊ុយក្រែនជាក់ស្តែងមិន​ដែល​ប្រើប្រាស់​កាំជ្រួចវាយប្រហារមកលើ​​ទឹកដី​រុស្ស៊ីនោះទេ៕

ប្រភព៖ CNN