សន្ដិសុខសង្គម

បាក់រណ្ដៅដីសង្កត់ពីលើអ្នកជីករកត្បូងជាជនជាតិចារ៉ាយម្នាក់ស្លាប់

ដោយ៖សុខុម
រតនគិរី: បុរសជនជាតិចារ៉ាយម្នាក់បានស្លាប់នៅក្នុងហេតុការណ៍បាក់រណ្តៅដីសង្កត់កប់ពីលើ ខណៈពេលកំពុងជីកស្វែងរកត្បូងគឺនៅពេលមេឃកំពុងភ្លៀង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ។
សមត្ថកិច្ចបានឱ្យដឹងថា៖ ជនដែលស្លាប់ឈ្មោះទីង ផង់ អាយុ៤៧ឆ្នាំ ជនជាតិចារ៉ាយ មុខរបរជាកសិករ មានទីលំនៅភូមិសាលា ឃុំកក់ ស្រុកបរកែវ ខេត្តរតនគីរី។


ស្ត្រីឈ្មោះរម៉ាស់ យុំ ត្រូវជាប្រពន្ធ អាយុ៤៦ឆ្នាំ បានរៀបរាប់ថា ប្តីរបស់គាត់ទៅរកជីកត្បូង ទាំងភ្លៀងរលឹមដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ ដោយមិននឹកស្មានថាជួបរឿងអកុសលបែបនេះទេ លោកប្តីលាប្រពន្ធកូនបីនាក់ឱ្យរស់នៅយ៉ាងម៉េច?


លោកសំ សីហា នាយប៉ុស្ដិ៍រដ្ឋបាលឃុំកក់បានប្រាប់ឲ្យដឹងថា៖ ជនរងគ្រោះពិតជាស្លាប់ដោយសារជីកត្បូង​តែម្នាក់ឯងហើយមេឃភ្លៀងផង ដីសើមបាក់សង្កត់ស្លាប់ អ្នកភូមិជួយសង្រ្គោះដែរតែមិនអាចជួយបាន៕