អន្តរជាតិ

ជិត២០ឆ្នាំក្រោយមកតារាសម្តែងដ៏ល្បីល្បាញនាង Michelle Yeoh បានរៀបការជាមួយដៃគូលោកJean Todt

ប្រែសម្រួល៖ សហការី

ម្ចាស់ជ័យលាភីអូស្ការ Michelle Yeoh បានរៀបការជាមួយដៃគូសម្តែងដ៏យូរអង្វែងរបស់នាង Jean Todt នៅប្រទេសស្វីស ជិតពីរទសវត្សរ៍ហើយបន្ទាប់ពីអ្នកជំនួញជនជាតិបារាំងបានស្នើសុំនាងរៀបការជាលើកដំបូង។

លោកស្រី Yeoh មានអាយុ ៦០ ឆ្នាំហើយកាលពីដើមឆ្នាំនេះគាត់បានក្លាយជាស្ត្រីដែលមានដើមកំណើតមកពីអាស៊ីដំបូងគេដែលបានឈ្នះពានរង្វាន់ Academy Award ជាជើងឯកតារាសម្តែងដ៏ល្អបំផុតមួយដែលបានបញ្ជាក់ពីអាពាហ៍ពិពាហ៍របស់នាងជាមួយនឹងលោក Todt មានអាយុ ៧៧ ឆ្នាំជាអតីតប្រធានក្រុមហ៊ុន Ferrari។

គាត់និយាយាថា “១៩ឆ្នាំហើយចាស!! យើងរៀបការហើយ!! Thkq សម្រាប់’គ្រួសារ’យើងដែលស្រឡាញ់យើងរាប់ឆ្នាំទាំងអស់នេះ។ យើង​ស្រឡាញ់​គ្នា ហើយ​មានរឿង​ជា​ច្រើន​ទៀត​ដែល​នឹង​មក​ដល់”  តារា​សម្ដែង​ម៉ាឡេស៊ី​រូប​នេះ​បាន​សរសេរនៅលើInstagram កាលពីចុងសប្តាហ៍។

ការ​បង្ហោះ​រួមគ្នា​នូវ​រូបភាព​និង​ចិញ្ចៀន​ផ្លាស់​ប្តូរគ្នាទៅវិញទៅមក​ទាំង​សងខាង និងរូបភាព​មួយ​ទៀត​កំពុង​អង្គុយ​ឱប​គ្នា​លើ​គ្រែ​ដែល​តុបតែង​ដោយ​បាច់ផ្កាដ៏ធំ​។

រូបថតអាពាហ៍ពិពាហ៍ដែលបានបង្ហោះលើ Instagram ដោយអ្នកបើកបរឡានប្រណាំង Felipe Massa ដែលជាភ្ញៀវនៅក្នុងពិធីនោះបានបង្ហាញពីរឿងរ៉ាវស្នេហាដ៏វែងអន្លាយរហូតនាំមកដល់ពិធីមង្គលការកាលពីសប្តាហ៍មុនកន្លងទៅនេះ។

ស្នេហ៍គ្រាដំបូងគឺ “យើងបានជួបគ្នានៅទីក្រុងសៀងហៃនៅថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០០៤ ។ នៅថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០០៤ J.T. បានសុំរៀបការជាមួយ M.Y. ហើយនាងបាននិយាយថា ចាស! ថ្ងៃនេះបន្ទាប់ពី ៦,៩៩២ ថ្ងៃ គឺនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ នៅទីក្រុងហ្សឺណែវ ដែលមានកាចូលរួមដោយក្រុមគ្រួសារ និងមិត្តភ័ក្តិជាទីស្រស្រឡាញ់ យើងមានសេចក្តីរីករាយណាស់ដែលបានប្រារព្ធពិធីដ៏ពិសេសនេះជាមួយគ្នា!” សាររបស់គាត់ត្រូវបានហ្វេនៗចូលអានយ៉ាងច្រើន។

Yeoh បាន​ឈាន​ដល់​ភាព​ល្បីល្បាញ​ថ្មី​ក្នុង​ឆ្នាំ​នេះក្នុង​ការ​សម្តែងដែលពោរពេញទៅដោយការ​សាទរពីទស្សនិកជន​របស់​នាង​ក្នុង​រឿង “Everything Everywhere All at Once”។

ភាពយន្តដែលយកលំនាំតាមសាច់រឿងរបស់ជនអន្តោប្រវេសន៍ចិន និងម្ចាស់ហាងបោកអ៊ុតដែលគេបានឃើញនាងជាចំណុចស្នូលនៃការតស៊ូក្នុងពហុវិស័យធ្វើឲ្យនាងបានឈ្នះពានរង្វាន់អូស្ការចំនួន ៧ ក្នុងចំណោម ១១ រឿងរួមទាំងរូបភាពដ៏ល្អប្រណិតក្នុងពិធីទទួលពានរង្វាន់ Academy កាលពីខែមីនាកន្លងមក។

ក្នុងខណៈពេលដែលនាងទទួលបានពានរង្វាន់អូស្ការ តារាៗបានហៅថាជា “លទ្ធភាពនៃក្តីសង្ឃឹម និង ” សម្រាប់ ក្មេងប្រុស និងក្មេងស្រីតូចៗទាំងអស់ដូចរូបខ្ញុំចឹងដែ​រ ”  ។ Yeoh បាន​សម្ដែង​រឿង​ជាច្រើន​ក្នុង​ភាពយន្ត​សកម្មភាព​របស់នាង​បាន​ប្រាប់ដល់​ស្ត្រីឯទៀត​ថា​៖” ស្ត្រី​ត្រូរតែជឿជាក់​ថា​អ្នក​អាចធ្វើបានលើស​​ពី​ការរំពឺងទុក​របស់​អ្នក​ ”  ។

ក្រេឌីតភាពយន្តសម្រាប់ Yeoh ដែលត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជារូបតំណាងឲ្យភាពយន្តក្បាច់គុន ក៏បានរួមបញ្ចូលផងដែរនូវរឿង “Shang-Chi and the Legend of the Ten Rings” របស់ Marvel Studio (2021), “Crazy Rich Asians” (២០១៨), “The Mummy: Tomb of Dragon Emperor” (២០០៨), “Memoirs Of A Geisha” (២០០៥) និង “Crouching Tiger, Hidden Dragon” (២០០០)។

នាង​បាន​បង្កើត​ឈ្មោះ​ឲ្យភាពយន្ត​ហុងកុង​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ និង ៩០ មុន​ពេល​នាង​ទទួល​បាន​តំណែងជាតួសម្តែងលំដាប់​អន្តរជាតិនៅ​ក្នុង​ឆ្នាំ ១៩៩៧ ទល់​នឹង Pierce Brosnan ក្នុង​រឿង “Tomorrow Never Dies”។

ហើយ Yeoh បានយករូបភាពនៅក្នុងរឿង James Bond ក្នុងចំណោមរូបភាពដែលតារាស្រីបានចែករំលែកអំពីការប្រកាសអាពាហ៍ពិពាហ៍របស់នាងនោះគឺជាផ្ទាំងរូបភាពខ្សែភាពយន្តក្លែងក្លាយដែលមានចំណងជើងថា “Love Never Dies” ។

អ្នក​បង្ហោះ​រូប​នេះ​បាន​ថត​រូប​ពី​ការ​ជិះ​ម៉ូតូ​ដ៏​គួឲ្យរំភើប​ដូចនៅក្នុង​ការ​ជិះ​កង់ក្នុងរឿង​ James Bond ខណៈ Yeoh បង្ហាញ​ខ្លួន​នៅ​ខាង​ក្រោយ​កង់។

Todt បានបង្ហោះរូបភាពដែលមានស៊ុមនៅលើវេទិកា X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter កាលពីចុងសប្តាហ៍ដោយមានថ្លែងអំណរគុណដល់ផលិតកររឿង James Bond លោក Barbara Broccoli សម្រាប់ជាអំណោយអាពាហ៍ពិពាហ៍មួយនេះ ។

Todt ដែលបានដាក់ឈ្មោះគាត់ជាសហប្រកួតបើកបរដែលហៅថា World Rally Championship ក៏ជាអតីតប្រធានគ្រប់គ្រងស្ថាប័ន Formula 1 ដែលជាសហព័ន្ធ Internationale de l’Automobile ផងដែរ។ បច្ចុប្បន្ន​លោក​ជា​បេសកជន​ពិសេស​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សុវត្ថិភាព​ចរាចរណ៍៕