សន្ដិសុខសង្គម

សមត្ថកិច្ចដេញស្ទាក់ចាប់ជនសង្ស័យលួចម៉ូតូម្នាក់ដែលទើបចេញពីគុក

ដោយ៖រតនា
សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរីបានស្ទាក់ចាប់ជនសង្ស័យលួចម៉ូតូអ្នកភូមិម្នាក់ដែលជននោះធ្លាប់បានជាប់ ពន្ធនាគារជាងមួយឆ្នាំតែមិនព្រមរាងចាល។


ជនសង្ស័យឈ្មោះសំ ចំរើនផល ហៅម៉ាប់ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិអូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមា។ មុនពេលចាប់ខ្លួនរូបគេបានលួចម៉ូតូម៉ាកសង់ ១គ្រឿងរបស់ប្រជាពលរដ្ឋនៅទៀបភ្លឺ​ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។


ជនសង្ស័យរូបនេះធ្លាប់បានជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះពីបទប្រើអំពើហិង្សាក្នុងគ្រួសាររួមទាំងបានយកកាំបិតកាប់លោកនាយប៉ុស្តិ៍ស្រែខ្ទុមអោយរងរបួសដៃម្ខាងទៀតផងកាលពីពេលនោះ៕