សន្ដិសុខសង្គម

បើកត្រាក់ទ័រក្រឡាប់បណ្តាលឲ្យសង្កត់ស្លាប់ខ្លួនឯងក្នុងកសិដ្ឋានចិញ្ចឹមជ្រូក

ដោយ៖កំចាយ

កំពត៖ បុរសម្នាក់បានស្លាប់ដោយសារបើកត្រាក់ទ័រក្រឡាប់សង្កត់ខ្លួនឯងក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ស្ថិតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្ត កំពត ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។

មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកទឹកឈូបានប្រាប់ឱ្យដឹងថា៖ បុរសរងគ្រោះក្នុងកេណីខាងលើឈ្មោះ ឈីវ កប អាយុ ៥១ឆ្នាំ មានទីលំនៅ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានរៀបរាប់ថា៖ កាលពីវេលាម៉ោង៧ និងនិង២០នាទីព្រឹកថ្ងៃ២៨ ខែកក្កដា មានករណីបុរសជាម្ចាស់​កសិដ្ឋានចិញ្ចឹមជ្រូកក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ បានបើកត្រាក់ទ័រក្រឡាប់​បណ្តាលឲ្យសង្កត់ស្លាប់ខ្លួនឯង។ ក្រោយធ្វើកោសលវិច័យរួចរាល់ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕