សន្ដិសុខសង្គម

តាមប្រមាញ់បាន៦នាក់ដែលនាំគ្នាជក់និងជួញដូរគ្រឿងញៀនខុសច្បាប់

ដោយ៖រតនា
ក្រចេះ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងក្រចេះមានកិច្ចសម្របសម្រួលពីមន្រ្តីតុលាការខេត្តក្រចះ បានចុះចាប់មនុស្សប្រុសស្រីចំនួន៦នាក់ដែលនាំគ្នាជក់និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។


សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង៦នាក់នោះ គឺមានស្រី២នាក់។ជាមួយនោះសមត្ថកិច្ច រឹបអូសបានវត្ថុតាងជាសារធាតុញៀនជាច្រើនកញ្ចប់និងសម្ភារពាក់ព័ន្ធមួយចំនួនទៀតសម្រាប់កសាងសំណុំ រឿងបញ្ជូនទៅតុលាការ៕