សន្ដិសុខសង្គម

ក្មេងស្រីម្នាក់រើសបានអាវុធខ្លីមួយដើមយកមកកាន់លេងបង្កឲ្យមានការភ្ញាក់ផ្អើល

ដោយ៖រតនា
ព្រះសីហនុ៖ក្មេស្រីម្នាក់រើសបានអាវុធខ្លីមួយដើមនៅក្រោមទ្រើងននោងមិនដឹង នឹកស្មានថាជារបស់លេង​បានយកកាន់ដើរលេងដូចជារបស់ធម្មតាបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជា៩ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។


សមត្ថកិច្ចបានឲ្យដឹងថា ករណីក្មេងស្រីតូចប្រទះឃើញអាវុធខ្លីរើសកាន់ដើរលេងនេះ​គឺបានកើតឡើងនៅ​ត្រង់ផ្លូវបំបែកជាបួន ឡើងទៅវត្តលើ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង ជីដូនឲ្យយកអាវុធខ្លីនោះទៅទុកកន្លែងដើមវិញ​ហើយក៏រាយការណ៍​ជូនសមត្ថកិច្ច។

មន្រ្តីសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់បានចុះពិនិត្យនិងសាកសួរធ្វើកំណត់ហេតុតាមសាក្សីបានឃើញ។សមត្ថកិច្ចបានបញ្ជាក់ថា​វាពិតជាអាវុធខ្លីពិតប្រាកដមែន​មិនមែនកាំភ្លើងជ័រទេ​ហើយក៏បាននាំយកទៅ​រក្សាទុកដើម្បីឈានទៅបើកការសើបអង្កេតក្នុងរឿងនេះ៕