កីឡា

Mbappéរបស់ PSG បដិសេធការប្រជុំនិងការផ្តល់ជូនពីក្លិបអារ៉ាប៊ីសាអូឌីត

ប្រែសម្រួល៖ រតនា

តារាបាល់ទាត់ Kylian Mbappé ត្រូវបានគេរាយការណ៍ថាបានលុបចោលកិច្ចប្រជុំ និងកិច្ចសន្យាជាមួយក្លិបបាល់ទាត់អារ៉ាប៊ីសាអូឌីត Al Hilal នេះបើយោងតាមរបាយការណ៍ជាច្រើន។

Mbappé បានក្លាយជាការនិយាយរបស់ពិភពកីឡាកាលពីដើមសប្តាហ៍នេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា Al Hilal បានត្រៀមខ្លួនរួចជាស្រេចដើម្បីបំបែកតម្លៃផ្ទេរកំណត់ត្រាពិភពលោក និងបង់ប្រាក់ចំនួន 332លានដុល្លារ(€300million) សម្រាប់ខ្សែប្រយុទ្ធបារាំង។

កិច្ចព្រមព្រៀងដែលបានស្នើឡើងតាមសេចក្តីរាយការណ៍នឹងរួមបញ្ចូលកញ្ចប់ប្រាក់បៀវត្សរ៍ 775 លានដុល្លារសម្រាប់ Mbappe វ័យ 24 ឆ្នាំ ដែលជាផលបូកដែលបានទាក់ទាញប្រតិកម្មភ្លាមៗពីអត្តពលិកកំពូលនៅក្នុងកីឡាផ្សេងទៀត។

សារព័ត៌មានបារាំង L’Equipe និងអ្នកកាសែតបាល់ទាត់អ៊ីតាលីដ៏ល្បីល្បាញ Fabrizio Romano ឥឡូវនេះរាយការណ៍ថាអ្នកតំណាងមកពីក្លិបដែលជោគជ័យបំផុតរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាអ្នកឈ្នះការប្រកួតជើងឯកអាស៊ីចំនួនបួនបាននៅទីក្រុងប៉ារីសដើម្បីជួបជាមួយតំណាងរបស់ Mbappé ប៉ុន្តែត្រូវបានច្រានចោល។

CNN បានទាក់ទងទៅ Al Hilal អ្នកតំណាងរបស់ Mbappé និងក្លិបបច្ចុប្បន្នរបស់គាត់ Paris-Saint Germain ដើម្បីសុំការបញ្ជាក់។

Mbappé ត្រូវបានចាកចេញពីក្រុមរបស់ PSG សម្រាប់ដំណើរទេសចរណ៍មុនរដូវកាលរបស់ខ្លួននៅប្រទេសជប៉ុន ដោយក្លិបបានចេញឱសានវាទឱ្យគាត់ចុះកុងត្រាថ្មី ឬត្រូវលក់ចេញ៕