កម្សាន្ដ

ហេតុអ្វីបានជាអ្នកទេសចរចង់ទៅរស់នៅលើកោះ Bonaire ?

ដោយ៖ Danielle Braff, CNN

ប្រែសម្រួល៖សហការី

គេមិនចាំបាច់ចំណាយពេលច្រើនក្នុងការបញ្ចុះបញ្ចូលអ្នកទេសចរឲ្យវេចខ្ចប់របស់របររបស់គេដើម្បីធ្វើដំណើរកម្សាន្តនៅកោះ Bonaire ជាអចិន្ត្រៃយ៍នោះទេ។

Susan Davis ជាអ្នកដែលរស់នៅទីក្រុង Chicago អស់មួយជីវិតរបស់នាងទៅហើយនៅមុនពេលដែលនាងបានធ្វើដំណើរកម្សាន្តទៅមុជទឹកលេងនៅ Scuba នៃកោះ Bonaire កាលពីឆ្នាំ ១៩៨៨ ។បួនឆ្នាំក្រោយមក Davis បានចាកចេញពីជីវិតជាជនជាតិអាម៉េរិកហើយក៏បានទិញសំបុត្រយន្តហោះត្រឡប់ទៅកាន់កោះ Dutch Caribbean ហើយបច្ចប្បន្ននេះនាងក៏បានធ្វើការជាអ្នកមគ្គុទ្ទេសក៍នៅទីនោះផងដែរ។

Davis ដែល​ឥឡូវ​ស្ថិត​ក្នុង​វ័យ​ពាក់​កណ្ដាល​ ៦០ ឆ្នាំបាន​និយាយ​ពី​ការ​មក​លេងកាលពី​ដំបូង​​ថា “ខ្ញុំ​លង់​ស្នេហ៍​នឹងកោះ Bonaireហើយ” “ថ្ងៃ​ដែល​ត្រូវ​ហោះត្រឡប់​ទៅ​ផ្ទះវិញ ខ្ញុំ​ចាំបាន​ថា​ខ្ញុំ​បាន​អង្គុយ​លើ​គ្រែ​ក្នុងកន្លែង​ស្នាក់​នៅ​ហើយ​និយាយ​ជាមួយ​ខ្លួន​ឯង​ថា ‘​ខ្ញុំ​ចង់​មករស់​នៅ​ទីនេះនៅថ្ងៃណាមួយ” ។

  • នាងមិនឯកោម្នាក់ឯងទេ

កាលពីទសវត្សរ៍ឆ្នាំ ១៩៦០ កោះ Bonaire មានប្រជាជនតិចជាង ៦,០០០ នាក់ហើយចំនួននេះបានកើនឡើងទ្វេដងរហូតដល់ទៅ ១៥,០០០ នៅក្នុងឆ្នាំ ២០១០។ សព្វថ្ងៃមានមនុស្សប្រហែលជាង ២៣,០០០ នាក់បានសង់ផ្ទះនៅលើកោះ Bonaire នេះបើយោងតាមស្ថិតិរបស់ប្រទេសហូឡង់ (CBS) ដែលបានផ្តល់ព័ត៌មានបន្ថែម។

មន្ត្រីព័ត៌មាននៃសាជីវកម្មទេសចរណ៍របស់កោះ Bonaire លោក Rolando Marin បាននិយាយថា “វាមិនពិបាកសម្រាប់ពលរដ្ឋអាម៉េរិកក្នុងការផ្លាស់ទីទៅកាន់កោះនេះទេ ប៉ុន្តែត្រូវមានការអត់ធ្មត់ដោយសារបែបបទត្រូវបំពេញតាមស្តង់ដា” “កោះដែលប្រកបទៅដោយបរិយាកាសវិជ្ជមាន និងពោពេញទៅដោយសន្តិភាពជាការទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរយ៉ាងខ្លាំង”។

  • ជាគោលដៅដ៏ប្រណិតសម្រាប់ការមុជទឹកលេងដ៏អស្ចារ្យ

កោះ Bonaire ដែលគេហៅថា “Bone-air” មានទីតាំងនៅជិតឆ្នេរសមុទ្ររបស់ប្រទេស Venezuela ហើយវាជាកោះមួយក្នុងចំណោមកោះ ABC ទាំងបីគឺ Aruba, Bonaire និង Curaçao។ កោះBonaire គឺជាក្រុងដ៏ពិសេសរបស់ប្រទេសហូឡង់។ Aruba និង Curaçao គឺជារដ្ឋស្វយ័តនៅក្នុងព្រះរាជាណាចក្រហូឡង់។ កោះ Bonaire មានទំហំត្រឹមតែ ១១១ ម៉ាយការ៉េ ស្មើនិង ២៨៧ គីឡូម៉ែត្រការ៉េដែលអ្នកអាចបើកបរជុំវិញកោះនេះក្នុងរយៈពេលពី ៣ ទៅ ៤ ម៉ោង។

កោះ Bonaire ត្រូវបានគេស្គាល់ថាជាកន្លែងសម្រាប់អ្នកជិះស្គីលើទឹក ប្រសិនបើអ្នកជាជនជាតិហូឡង់ ឬជាអ្នកមុជទឹកម្នាក់នោះ អ្នកប្រហែលជាមិនបានគិតច្រើននោះទេ។ ប៉ុន្តែវាបានទាក់ទាញអ្នកមកថ្មីឲ្យបោះបង់ជីវិតកាលពីមុនរបស់គេ ហើយផ្លាស់ទៅកាន់កោះទេសចរដែលមានប្រជាជនតិចមួយនេះវិញ។

មានជើងហោះហើរត្រង់ត្រឹមតែរយៈពេល ៣ ម៉ោងចេញពីទីក្រុងម៉ៃអាមីទៅកាន់អាកាសយានដ្ឋានដ៏តូចមួយ ហើយបន្ទាប់មកជិះត្រឹមតែ ១០ នាទីទៅកាន់រដ្ឋធានី Kralendijk របស់កោះនេះ ដែលភាគច្រើនជាតំបន់រមណីយដ្ឋានប្រមូលផ្តុំ។ នៅ Delfins Beach Resort បន្ទប់ត្រូវបានបំពាក់ទៅដោយផ្ទះបាយខ្នាតតូច ដោយសារភ្ញៀវភាគច្រើនបានបន្តស្នាក់នៅពីរបីសប្តាហ៍ ឬយូរជាងនេះ។ ហើយក៏មានផ្ទះសម្រាប់ជួលតាមរយៈ Airbnb ដែរ ហើយមានផ្ទះជាច្រើនមានតម្លៃក្រោម ១០០ ដុល្លារក្នុងមួយយប់។

  • ធម្មជាតិត្រូវបានអភិរក្ស

កោះBonaire គឺជាកោះដែលមានការអភិវឌ្ឍតិចតួចបំផុតក្នុងចំណោមកោះ ABC ហើយកិច្ចព្រមព្រៀងដីធ្លីកាលពីឆ្នាំ ១៩៦៣ បានរារាំងការអភិវឌ្ឍនាពេលអនាគតដោយសារមានការបង្កើតឧទ្យានជាតិ។ អ្នកស្រី Annette Emerenciana អ្នកនាំពាក្យរបស់សាជីវកម្មទេសចរណ៍ Bonaire ពន្យល់ថា “Boy” Herrera ដែលជាអតីតម្ចាស់ចម្ការ Washington Plantation បានធ្វើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលដើម្បីកាន់កាប់ដីនៅពេលដែលគាត់ស្លាប់ក្នុងគោលបំណងតែមួយគត់គឺរក្សាវាទុកជាជម្រកធម្មជាតិ។ ចម្ការមួយទៀតត្រូវបានបន្ថែមទៅតំបន់នោះដែនៅក្នុង ១០ ឆ្នាំក្រោយមក។ ឧទ្យានជាតិ Washington Slagbaai បានគ្របដណ្តប់ផ្ទៃដីជិត ១៤,០០០ ហិកតា។

ក្រោយមកនៅក្នុងឆ្នាំ ១៩៩៩ អាជ្ញាធរកោះ Bonaire បានទិញយក Klein Bonaire ជាកោះដែលគ្មានមនុស្សរស់នៅមានចម្ងាយកន្លះម៉ាយពីឆ្នេរសមុទ្រ ពីវិស័យឯកជនក្នុងតម្លៃ ៤.៦ លានដុល្លារជាមួយនឹងកិច្ចព្រមព្រៀងថានឹងរក្សាវាឲ្យនៅជាកោះតាមធម្មជាតិដដែល។ ការអភិវឌ្ឍត្រូវបានហាមឃាត់ វាជាដែនជម្រកសម្រាប់អណ្តើកធ្វើសម្បុក គេអាចចូលទស្សនាបានតាមរយៈការជិះទូក ឬក៏ធ្វើដំណើរកម្សាន្តតាមទូកជាដើម។

Harry Schoffelen សហម្ចាស់រថយន្តដឹកទំនិញ Cactus Blue Bonaire បានទៅលេងកោះ Bonaire កាលពីឆ្នាំ ២០១០ នៅពេលដែលគាត់មានការរារែកចិត្តក្នុងការបែងចែកផ្លូវជីវិតរបស់គាត់ហើយគាត់មិនធ្លាប់ចាកចេញនោះទេ។

“មិនមានអ្វីដែលធ្វើឲ្យមិនពេញនោះទេ” Schoffelen ដែល​មាន​អាយុ ៥០ ឆ្នាំ​បាននិយាយថា យើងមក​ដល់កោះនេះ​ជា​លើក​ដំបូង ហើយ​យើង​កំពុង​សម្លឹងរក​មើល​​ទិញ​ផ្ទះ​នៅ​ទី​នេះ។ វា​ធ្វើឲ្យយើងគិត​ច្របូកច្របល់ដោយសារយើង​ជាប់ស្នេហ៍លើកោះនេះ” ។

កោះ Bonaire ត្រូវបានគេចាត់ទុកជាកោះដែលមានសុវត្ថិភាព ក្រសួងការបរទេសអាម៉េរិកដាក់កោះនេះក្នុងប្រភេទហានិភ័យកម្រិតទាបបំផុតដែលជាការលើកទឹកចិត្តឲ្យអ្នកទេសចរអនុវត្តការប្រុងប្រយ័ត្នក្នុងកំរឹតធម្មតា។

អាកាសធាតុក្តៅ សាលារៀនរដ្ឋល្អឥតខ្ចោះថែមទាំងមានសេវាថែទាំសុខភាពដោយឥតគិតថ្លៃសម្រាប់អ្នករស់នៅទីនោះ។ មិនមានភ្លើងចរាចរណ៍នោះទេ វាអាចអនុញ្ញាតឲ្យសត្វដើរលេងដោយសេរីវាមានឆ្នេរស្អាត ហើយលំនៅដ្ឋានមានតម្លៃសមរម្យសម្រាប់ការស់នៅ។

  • ផ្លាស់ទីទៅរស់នៅលើកោះ

មូលហេតុដែល Kiki Multem សម្រេចចិត្តផ្លាស់ទៅរស់នៅលើកោះ Bonaire ក្រោយពីបានទៅលេង

ម្តងអស់រយៈពេលប្រាំថ្ងៃកាលពីឆ្នាំ ២០២១មក។

Multem ដែលជាអ្នកសរសេរប្លុកទេសចរណ៍អាយុ ៣០ ឆ្នាំបាននិយាយថាកោះ “Bonaire ងាយស្រួលក្នុងការធ្វើដំណើរ” “មនុស្សម្នារួសរាយរាក់ទាក់បំផុតខ្ញុំពិតជារកឃើញសន្តិភាពនៅទីនេះ។ ការ​រស់នៅ​លើ​កោះ​បាន​ផ្លាស់​ប្តូរ​ខ្ញុំ​យ៉ាង​ខ្លាំង​ក្នុង​នាម​ជា​មនុស្ស​ម្នាក់​រស់ក្នុង​ផ្លូវ​ល្អ”។

វាជាហេតុផលមួយធ្វើឲ្យមនុស្សជាច្រើនបោះបង់ចោលជីវិតកាលពីមុនហើយផ្លាស់ទៅរស់នៅលើកោះ Bonaire គឺវាស្រួលស្នាក់នៅសម្រាប់រយៈពេលយូរ។ ប្រសិនបើអ្នកមានលិខិតឆ្លងដែនហូឡង់ ឬអាម៉េរិក អ្នកអាចស្នាក់នៅក្នុងទីក្រុង Bonaire រយៈពេលប្រាំមួយខែក្នុងមួយឆ្នាំដោយមិនមានប័ណ្ណស្នាក់នៅ។ សញ្ជាតិផ្សេងទៀតជាច្រើនអាចស្នាក់នៅបានរហូតដល់ ៩០ ថ្ងៃក្នុងមួយលើក ដោយគ្មានប័ណ្ណស្នាក់នៅ។

ប្រសិនបើអ្នកកាន់លិខិតឆ្លងដែនហូឡង់ ឬអាម៉េរិក ហើយចង់ស្នាក់នៅយូរជាងប្រាំមួយខែ ឬធ្វើការនៅលើកោះសម្រាប់រយៈពេលលើសពី ៩០ ថ្ងៃ អ្នកត្រូវតែស្នើសុំការអនុញ្ញាត។

មិនមានការរឹតបន្តឹងលើអ្នកទិញផ្ទះដែលជាជនបរទេសនៅលើកោះ Bonaire ទេ។ មានព័ត៌មានលម្អិតបន្ថែមបង្ហោះនៅលើគេហទំព័ររដ្ឋាភិបាលស្តីអំពីតម្រូវការសម្រាប់ស្ថានភាពរស់នៅផ្សេងៗ រួមទាំងការចូលនិវត្តន៍។

នៅពេលដែល Davis បានផ្លាស់ទៅរស់នៅលើកោះនេះជាលើកដំបូងឃើញថាមានការខ្វះខាតក្នុងការផ្គត់ផ្គង់ដូចជាគ្រឿងទេសរបស់របរផ្សេងៗនឹងគ្រឿងតុបតែងគេហដ្ឋាន។ នាង​នៅចាំ​ថាវាធ្វើឲ្យនាង​សប្បាយ​ចិត្ត​ហើយថ្លៃទំនិញភាគច្រើនគឺខ្ពស់ជាងនៅសហរដ្ឋអាម៉េរិក ឬនៅអឺរ៉ុប ដោយសារការចំណាយលើថ្លៃដឹកជញ្ជូន និងពន្ធនាំចូល។

មនុស្សទៅលេងឆ្នេរជារៀងរាល់ថ្ងៃផ្លែឈើដូចជាល្ហុងគឺអាចរកបានយ៉ាងងាយស្រួល។

Davis និយាយថាកោះ “Bonaire មានវេទមន្តដ៏ជាក់លាក់មួយ “នៅពេលដែលមនុស្សម្នាមកជាលើកដំបូង ពួកគេបានឃើញកោះដ៏គួរឲ្យស្រឡាញ់ដែលមានសមុទ្រដ៏ស្រស់ស្អាត ដីគោក និងមនុស្សរួសរាយរាក់ទាក់។ ប៉ុន្តែ​នៅពេល​ដែល​ពួកគេ​បាន​ចំណាយពេល​មួយ​សប្តាហ៍​នៅទីនេះខ្លួនគេទទួលនូវវេទមន្ត​៖ ធ្វើឲ្យពួកគេ​មាន​អារម្មណ៍​ថា​លង់ស្នេហ៏លើកោះដ៏ទាក់​ទាញមួយនេះ​៕

ប្រភព៖CNN