សន្ដិសុខសង្គម

លិចទូកមួយគ្រឿងនៅស្រុកកំពង់លែងបាត់ខ្លួនប្តីនិងប្រពន្ធរីឯកូនប្រុសហែលរួច

ដោយ៖រតនា
គិតមកត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះមនុស្ស២នាក់ប្តីប្រពន្ធគឺកំពុងតែបាត់ខ្លួនដោយសារឧបទ្ទវហេតុលិចទូកបាឡាស្មាច់ មួយគ្រឿងនៅកោះកណ្តាលភូមិអន្លង់កញ្ចុះ ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង។


សមត្ថកិច្ចនគរបាលស្រុកកំពង់លែងបានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣មានទូកបាឡាស្មាច់មួយគ្រឿ់ងត្រូវខ្យល់ព្យុះបក់បោក បណ្តាលឲ្យលិចនៅត្រង់ចំណុចកោះកណ្តាល ក្នុងភូមិអន្លង់កញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។


សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលលិចទូកនោះមានមនុស្ស៣នាក់គឺប្តីប្រពន្ធនិងប្រុសអាយុ១២ឆ្នាំ។ប៉ុន្តែនៅពេលលិចកូនប្រុស បានហែលរួចរី៝ឯប្តីឈ្មោះរ៉េន រឹត អាយុ៣៩ឆ្នាំនិងប្រពន្ធឈ្មោះអេង យីម អាយុ ៤២ឆ្នាំបានបាត់ខ្លួននៅក្នុងទឹកមកដល់ពេលនេះ គឺរកមិនទាន់ឃើញនៅឡើយទេ៕