សន្ដិសុខសង្គម

ដុតកម្ទេចចោលទូហ្គេមអេឡិចត្រូនិកជាង៤០គ្រឿងដែលបង្ក្រាបបាន

ដោយ៖រតនា

ព្រះសីហន៖ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានដឹកនាំកម្លាំងគណៈបញ្ជារការឯកភាព រដ្ឋបាលក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដុតម្ទេចចោលនូវទូហ្គេមអេឡិចត្រូនិក ពុំមានច្បាប់អនុញ្ញាត បង្ក្រាបបានកន្លងមកចំនួន៤៦គ្រឿង។

លោកអភិបាលក្រុងព្រះសីហនុបានបញ្ជាក់ថា ចំពោះទីតាំងល្បែងអត់ច្បាប់ នៅក្នុងក្រុងព្រះសីហនុ អាជ្ញាធរនឹងធ្វើការបង្ក្រាបជាបន្តបន្ទាប់ មិនអនុញ្ញាតឲ្យបើក ដោយគ្មានច្បាប់អនុញ្ញាតជាដាច់ខាត៕