កម្សាន្ដ

អាងទឹកសមុទ្រមានសារធាតុប្រៃខ្លាំងជាងគេបំផុតនៅលើពិភពលោក

ប្រែសម្រួល៖រតនា
គេបានរកឃើញនៅតាមឆ្នេរសមុទ្រនៅជុំវិញពិភពលោកនូវ “អាងទឹកសមុទ្រ” ដែលកសាងឡើងដោយមនុស្សរចនាឡើងដើម្បីផ្តល់ឲ្យអ្នកហែលទឹកនូវសុវត្ថិភាពពីគ្រោះថ្នាក់នៃការវាយប្រហាដោយរលកសមុទ្រ និងកម្លាំងស្រូបពីចរន្តទឹកដែលមិនអាចដឹងមុនបាន។

រាប់ចាប់ពីអាងហែលទឹក Avalon Rock Pool ដែលមានឆ្នេរខ្សាច់ប្រវែង ៨២ ហ្វីតរបស់ប្រទេសអូស្ត្រាលី ទៅកាន់ “អាងទឹកនាងមច្ឆា” ក្នុងទីក្រុង Cornwall ចក្រភពអង់គ្លេស អាងទឹកសមុទ្រទាំងនេះអាចផ្តល់នូវអូអេស៊ីសទឹកប្រៃធ្វើឲ្យចរន្តទឹកសមុទ្រស្ងប់ស្ងាត់ប្រឆាំងនឹងរលកសមុទ្រដែលបក់បោកនៅផ្ទៃខាងក្រោយ។
អ្នកនិពន្ធដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ និងជាអ្នកចូលចិត្តហែលទឹកខាងក្រៅលោក Chris Romer-Lee បានសរសេរលើសៀវភៅថ្មីរបស់គាត់រួមទាំងមានភ្ជាប់នូវរូបភាពអាងទឹកសមុទ្រដ៏ប្រណិតអស្ចារ្យជាង ៦០ ធ្វើឲ្យមានការទាក់ទាញមិនគ្រាន់តែលើផ្នែកសោភ័ណភាពប៉ុណ្ណោះទេគឺគេគិតថាផ្តល់ទាំងសុវត្ថិភាពថែមទៀតផង។
នៅក្នុងបទសម្ភាសន៍វីដេអូមួយគាត់បានប្រាប់ CNN ថា “រូបថតដែលខ្ញុំចូលចិត្តជាពិសេសគឺរូបថតដែលថតនៅថ្ងៃដែលមានព្យុះភ្លៀងបក់បោកមកយ៉ាងខ្លាំងក្លា ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាកំពុងរងនូវការវាយប្រហារពីធម្មជាតិ” ។


សៀវភៅរបស់គាត់មានសរសេរអត្ថបទដោយអ្នករចនា និងអ្នកហែលទឹកខាងក្រៅបានបង្ហាញពីអាងទឹកជាច្រើននៅទូទាំងពិភពលោក។ វាជួយឲ្យយើងបានស្វែងយល់ពីស្ថាបត្យកម្ម និងប្រវត្តិអាងទឹកសមុទ្រ ដែលបានកសាងឡើងចាប់តាំងពីសតវត្សរ៍ទី ១៩ ជាបន្តមក។
គម្រោងដែលមានចំណង់ចំណូលចិត្ត
ចំណាប់អារម្មណ៍របស់ Romer-Lee លើអាងទឹកសមុទ្រកើតឡើងនៅក្នុងអំឡុងវិស្សមកាលជាលក្ខណគ្រួសារនៅក្នុងប្រទេសស្វីសកាលពីមួយទសវត្សរ៍កន្លងមក។ វាបានបំផុសគំនិតតាមបទពិសោធន៍របស់គាត់លើការហែលទឹកនៅក្នុងបឹង Zurich ជាកន្លែងដែលគាត់បានជួប Zürichsee Kreisel ដែលជាកន្លែងហែលទឹកមួយត្រូវបានសាងសង់នៅតាមបណ្តោយបឹង និង មាត់ទន្លេ River Limmat គាត់បានបង្កើត Thames Baths ជាអង្គការធ្វើយុទ្ធនាការសាងសង់អាងហែលទឹកនៅមាត់ទន្លេ River Thames នៃទីក្រុងឡុងដ៍។
ទីតាំង Octopi ដែលជាស្ថាបត្យកម្មបង្កើតរួមគ្នាក៏បង្ហាញពីចំណង់ចំណូលចិត្តរបស់គាត់ផងដែរដោយបានការស្តារអាងទឹកក្នុងប្រទេសស្កុតឡេន និងរចនាអាងទឹកសមុទ្រនៅ Cumbria ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

Romer-Lee បានចំណាយពេល “រាប់ម៉ោង” នៅលើ Google Maps ដោយស្កែនយកឆ្នេរសមុទ្រជុំវិញពិភពលោក ដើម្បីកំណត់ទីតាំងដែលជាគំរូល្អៗនៃអាងទឹកសមុទ្រ។ គាត់បាននិយាយថា “នោះជាវិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការស្វែងរកទីតាំងទាំងនោះ។
បន្ទាប់មកគាត់បានប្រើប្រាស់ Instagram អ្នកថតរូបដែលបានថតទីតាំងពីមុនភាគច្រើនជាអ្នកស្រុក ហើយលោក Romer-Lee បាននិយាយថាគាត់ “ចូលចិត្តបង្ហាញគំនិតខ្លះៗដល់អ្នកថតរូបដែលមិនសូវស្គាល់ ឬអ្នកដែលទើបចាប់ផ្តើមពីដំបូង”។
រូបភាពបង្ហាញពីស្ថានភាពរួមនៃអាងទឹក Belmullet Tidal Pool ដ៏ស្ងប់ស្ងាត់មួយនៅក្នុងប្រទេសអៀរឡង់ ដែលបានសរសេរនៅក្នុងសៀវភៅថា “វាស្រដៀងទៅនឹងសិល្បៈមួយ” ធៀបនឹងផ្ទាំងថ្ម Piscinas Naturais de Porto Moniz នៃប្រទេសព័រទុយហ្គាល់ ដែលមានប្រភពត្រជាក់ និងកំណកកម្អែភ្នំភ្លើង Madeira អស់រយៈពេលជាងរាប់ពាន់ឆ្នាំ។ នៅក្នុងឆ្នាំ ១៩៤០ អាងទឹកដែលបែកបាក់ត្រូវបានបង្រួមចូលគ្នាតែមួយដោយការសាងសង់ជញ្ជាំងបេតុងជុំវិញអាងទឹក។
រូបភាពដែលមានពណ៌គួឲ្យស្ញប់ស្ញែងដូចជារូបភាពរបស់ Pozo De Las Calcosas នៅកោះ Canary របស់ប្រទេសអេស្ប៉ាញ ដែលជាអាងទឹកត្រូវបានគេវាយបំបែកចូលតាមផ្លូវថ្មភ្នំភ្លើងដ៏មមាញឹក ដែលមានចំណាំងទឹកជះពន្លឺចាំងនឹងច្រាំងថ្មងងឹតៗហើយចោទ។
Romer-Lee បាននិយាយថាវាមាន “ពណ៌ចែងចាំងអស្ចារ្យណាស់ “សមុទ្រអាត្លង់ទិកបក់បោកតាមឆ្នេរសមុទ្រភ្នំភ្លើងហើយអាងទឹកទើបតែត្រូវបានសម្អាតកម្អែភ្នំភ្លើង។ ក្រោយ​មករំលេចទៅ​ដោយ​ពណ៌​បៃតង​ដ៏ស្រស់ស្អាតដ៏​អស្ចារ្យ​នៃ​ជំនោរអាង​ទឹក​។
អាងទឹក Salt Rock ក្នុងខេត្ត KwaZulu-Natal នៅប្រទេសអាហ្រ្វិកខាងត្បូង លេចចេញជារូបរាងយ៉ាងស្អាតគ្របតណ្តប់ទៅដោយទឹកសមុទ្រពណ៌សហើយមានរលកដ៏ខ្លាំងក្លាបោកបក់មកប៉ប្រះលើផ្ទាំងថ្មសងខាង។ អ្នកនិពន្ធបានសរសេរថា “វាស្ងប់ស្ងាត់ល្អណាស់” ។ “អ្នក​មិន​អាច​ចុះ​ទៅ​ក្នុង​សមុទ្រ​ក្នុង​ស្ថានភាពនេះ​ទេនេះហើយគឺ​ជា​មូលហេតុ​ដែល​ពួក​គេក​សាង​អាង​ទឹក​ទាំង​នេះ”។
The Trinkie and North Baths in Scotland រួមជាមួយនឹង Lewinnick Cove House Pool និង Lady Basset’s Baths នៅ Cornwall ក្នុងចំណោមទីតាំងដែលពេញចិត្ត Romer-Lee នៅក្នុងសៀវភៅនេះ។ រូបភាពទាំងអស់ត្រូវបានគេថតនៅខែមករារក្នុងដូវដ៏ត្រជាក់ខ្លាំង ជាមួយនឹងព្រិលទឹកកកផ្តល់ជារូបថតមួយសន្លឹកដ៏គួឲ្យចាប់អារម្នណ៏បំផុតមើលទៅជាបរិយាកាសមួយដ៏ទាក់ទាញជាពិសេស។


កំណប់ធម្មជាតិ
សៀវភៅនេះបានបំផុសនូវមហិច្ឆតាវិស្វកម្ម និងការរចនាដ៏ “អស្ចារ្យហួសពីការគិត” ដូចជា Wooley’s Pool នៅ Cape Town ប្រទេសអាហ្វ្រិកខាងត្បូង ជាមួយនឹងថ្មលាបពណ៌សដ៏ប្រណិត។ ថ្នាំលាបលើស័ង្កសីពណ៌សដើម្បីការពារថ្មមិនឲ្យរអិលរំលេចនូវសោភ័ណភាពដ៏អស្ចារ្យបំផុត។
Romer-Lee ក៏មានការបារម្ភផងដែរថា ថ្នាំលាបនេះអាចរារាំងស្លែសារ៉ាយសមុទ្រមិនឲ្យដក់លើថ្មជាហេតុធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី។ លោក​បាន​បញ្ជាក់​ថា​៖ ​អាង​ទឹក​ល្អ​គឺ​ជា​អាង​ដែល​មាន​មនុស្ស​និង​សត្វ​រស់នៅរួមគ្នាប្រកប​ដោយ​សុខដុម​រមនា​។
Romer-Lee ដែលចំណាយពេលរាល់ព្រឹកហែលទឹកនៅបឹង Serpentine Lake ក្នុង Hyde Park នៃទីក្រុងឡុងដ៍ បានគូសបញ្ជាក់ថា ជាមួយនឹងអាងទឹកក្នុងផ្ទះដែលមានកំដៅត្រូវបានគេប្រាប់ថាវាប្រឈមនឹងការបិទចោលនៅទូទាំងចក្រភពអង់គ្លេស និងនៅទីតាំងផ្សេងៗទៀត នៅគ្រាដែលថ្លៃប្រើប្រាស់អគ្គសនីកំពុងឡើងថ្លៃ ការហែលទឹកនៅខាងក្រៅធ្វើឲ្យអារម្មណ៏រីករាយបំផុត។ គាត់សង្ឃឹមថាសៀវភៅរបស់គាត់អាចទាក់ទាញចំណាប់អារម្មណ៍ចំពោះអាងហែលទឹកជាច្រើនដែលអាចប្រើប្រាស់បានហើយមានសុវត្ថិភាពដែលត្រូវបានរកឃើញនៅលើឆ្នេរសមុទ្រជុំវិញពិភពលោកប៉ុន្តែជារឿយៗត្រូវបានគេមើលរំលងទៅវិញ។
លោក​បាន​និយាយ​ថា​៖ “ ​យើង​កុំ​ភ្លេច​កំណប់​ទ្រព្យ​ធម្មជាតិទាំងនេះ និង​អ្វី​ដែល​គេ​ធ្វើ​សម្រាប់​យើង”៕