សន្ដិសុខសង្គម

បង្រ្កាបរថយន្ដឡិចស៊ីស៤៧០មួយគ្រឿងដឹកឈើខុសច្បាប់

ដោយ៖ សុខុម

ក្រចេះ៖ សមត្ថកិច្ចចម្រុះបង្រ្កាបបានរថយន្តម៉ាកឡិចស៊ីសស៊េរីទំនើបមួយគ្រឿង ដែលដឹកឈើខុសច្បាប់កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

លោកលោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងបានឲ្យអ្នកសារព័ព៌មានដឹងនៅថ្ងៃទី២២ខែកក្កដាថា  កម្លាំងបរិស្ថាននិងកម្លាំងរដ្ឋបាលព្រៃឈើបង្ក្រាបរថយន្តខាងលើម៉ាក LEXUS RX ៤៧០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ២Q.០៧០៨ ដឹកឈើអារប្រភេទលេខ១ ប្រភេទ(សុក្រំ) ចំនួន១៣សន្លឹកស្មើនឹង ១,២៥០ ម៉ែត្រត្រីគុណ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។

ក្រោយពីបង្ក្រាប កម្លាំងជំនាញបានយកទៅរក្សាទុកបណ្តោះអាសន្ននៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ស្តីពីព្រៃឈើ៕