សន្ដិសុខសង្គម

តខ្សែភ្លើងប្រើម៉ូទ័របូមទឹកទន្លេយកមកប្រើប្រាស់ភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

ដោយ៖រតនា

ក្រចេះ៖ អ្នកភូមិម្នាក់តខ្សែភ្លើងប្រើម៉ូទ័របូមយកទឹកទន្លេមកប្រើប្រាស់ ភ្លាត់ស្នៀតភ្លេចដកខ្សែភ្លើងចេញបណ្តាលឲ្យឆក់ស្លាប់ ភ្លាមមួយរំពេចកាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះដែលស្លាប់ដោយសារឆក់ចរន្តអគ្គិសនីនោះឈ្មោះស៊ាង ណុល ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសំរោងទី ២ ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ៕