អន្តរជាតិ

អតីត​មិត្ត​ស្រី​របស់Tiger Woodsទម្លាក់បណ្ដឹងទារជំងឺចិត្ត៣០លានដុល្លារ

ប្រែសម្រួល៖សហការី
នាង Erica Herman ដែលជាអតីតមិត្តស្រីរបស់ Tiger Woods បានទម្លាក់ចោលបណ្ដឹងរបស់នាងកាលពីខែតុលា ឆ្នាំ ២០២២ ដែលបានចោទប្រកាន់ Tiger Woods អាយុ ៤៧ឆ្មាំថាបានរំលោភលើទំនុកចិត្តក្នុងការជួលផ្ទះមួយកន្លែងនៅក្នុងរដ្ឋ Florida ដោយបានរំលោភលើកិច្ចសន្យាផ្ទាល់មាត់ស្តីពីការកាន់កាប់ផ្ទះដែលនាងបានទាមទារឲ្យគាត់ធ្វើការទូទាត់សំណងជាទឹកប្រាក់ចំនួន ” ៣០,០០០,០០០ ដុល្លារ ” នេះបើយោងតាមឯកសាររបស់តុលាការ និងរបាយការណ៍ CNN កន្លងមក។


នាង Herman បានច្រានចោលពាក្យបណ្តឹងរបស់នាងដោយគ្មានការរារែកហើយ “រង់ចាំដំណោះស្រាយ” លើបណ្តឹងឧទ្ធរណ៍របស់នាងនាពេលថ្មីៗនេះដែលនាងមានគោលបំណងលុបចោល NDA នាងបាននិយាយថាតម្រូវឲ្យមាន”អាជ្ញាកណ្តាលប្រកបដោយទំនុកចិត្តនៅក្នុងជម្លោះរវាង” Herman និង Woods ។
NDA ត្រូវបានចុះហត្ថលេខានៅខែសីហា ឆ្នាំ ២០១៧ យោងតាមឯកសាររបស់តុលាការ ប៉ុន្តែនាង Herman ចាត់ទុកថាវា “មិនត្រឹមត្រូវ និងមិនអាចអនុវត្តបាន”។


នៅក្នុងសំណុំរឿង NDA របស់លោកស្រី Herman នៅកំពុងរង់ចាំការសម្រេចរបស់តុលាការថាតើការទាមទាររបស់នាងមានការបង្ខិតបង្ខំដោយអាជ្ញាកណ្តាលឬយ៉ាងណានោះ។
អ្នកឆ្លើយឆ្លងព័ត៌ប្រចាំទូរទស្សន៍ CNN បានទាក់ទងទៅមេធាវីរបស់ Tiger Woods និង Erica Herman សម្រាប់ការបញ្ជាក់ទាក់ទងនឹងការទម្លាក់ចោលបណ្តឹងទាមទារសំណងជំងឺចិត្ត ៣០ លានដុល្លារ។


ឯកសារក្នុងខែតុលាបានចោទប្រកាន់ថា Woods ‘Jupiter Island Irrevocable Homestead Trust បានយកផ្ទះ Herman ទៅជួលដោយខុសទៅនឹងច្បាប់ទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធនៅ Hobe Sound រដ្ឋ Florida។
ក្នុងពាក្យបណ្តឹងបានអះអាងថា “ភ្នាក់ងាររបស់ចុងចោទ” បានប្រាប់នាង Herman “ឲ្យរៀបចំវ៉ាលិសសម្រាប់ការធ្វើវិស្សមកាលរយៈពេលខ្លី” មុនពេលដែលនាងដឹងថាផ្ទះនាងត្រូវបានគេចាក់សោ។


នៅពេលដែលនាងបានមកដល់ព្រលានយន្តហោះគេបានអះអាងប្រាប់នាងថាគេមានលិខិតប្រគល់សិទ្ធិនៅនឹងដៃនៅក្នុងការប្រឈមមុខនឹងក្តីនេះនាង Herman បានដាក់ “សំណើសុំដោះស្រាយលើកំហុសដែលពួកគេកំពុងតែប្រព្រឹត្ត” ។
ឯកសារផ្លូវច្បាប់ចែងថា “ចុងចោទ វូដត្រូវទទួលខុសត្រូវលើសំណងខូចខាតពីបទរំលោភលើទំនុកចិត្តធ្ងន់ធ្ងរមកលើដើមបណ្តឹង៕