សន្ដិសុខសង្គម

ស្រីស្អាតជនជាតិចិនម្នាក់បើករថយន្តទំនើបធ្លាក់ពីលើផ្លូវក្រឡាប់ចូលក្នុងព្រៃ

ដោយ៖រតនា

ព្រះសីហនុ ៖ រថយន្តសេរីទំនើបម៉ាកRange Roverពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BM-7089មួយគ្រឿងបានបើកជ្រុលចង្កូតធ្លាក់ពីលើផ្លូវចូលទៅក្នុងព្រៃត្រង់ចំណុចផ្លូវកោងមួយកន្លែងពេលមេឃកំពុងមានភ្លៀងធ្លាក់បណ្ដាលឱ្យរថយន្តខូចខាតយ៉ាងដំណំ។

ប្រភពព័ត៌មានបានឲ្យដឹងថា ករណីគ្រោះថ្នាក់នេះគឺបានកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ស្ថិតនៅម្តុំឆ្នេរឯករាជ្យ(៧ជាន់) ក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲកយដឹងថា អ្នកបើករថយន្តជួបនឹងគ្រោះថ្នាក់នេះគឺជាស្រីជនជាតិចិនតែមិនមានអ្នករងរបួសទេ។ក្រោយពីកើតហេតុប្រជាពលរដ្ឋដែលស្ថិតនៅម្ដុំនោះក៏បានទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៍ផ្លូវគោកដើម្បីស្ទូចរថយន្តនោះចេញពីកន្លែងកើតហេតុ៕