កម្សាន្ដ

ទូរសព្ទដៃ iPhoneលើកដំបូងដែលផលិតនៅឆ្នាំ២០០៧ដាក់លក់ក្នុងតម្លៃ១៩០,០០០ ដុល្លារ

កែសម្រួល៖ រ៉ាម៉េត

ទូរសព្ទដៃ Apple iPhone សេរីជំនាន់ទី ១ ផលិតក្នុងឆ្នាំ ២០០៧ លក់ដេញថ្លៃបានរហូតដល់ទៅជាង ១៩០,០០០ដុល្លារ ដែលលើសពីការរំពឹងទុកនៅក្នុងការដេញថ្លៃ ។

ទូរសព្ទដៃដែលត្រូវបានដេញថ្លៃមានឈ្មោះថា “Holy Grail” នៅហាង LCG Auctions ម៉ូដែល ៤GB ត្រូវបានគេរំពឹងថានឹងទទួលបានការដេញថ្លៃចាប់ពី ៥០,០០០ ដុល្លារ រហូតដល់ ១០០,០០០ដុល្លារ ។

ប៉ុន្តែ​បន្ទាប់​ពី​មានការផ្ទុះការដេញថ្លៃលើ​អ៊ីនធឺណិតដែលធ្វើឲ្យមានការទាក់ទាញ​អ្នក​ដេញ​ថ្លៃចូលេរួមកាន់តែច្រើនរហូតដល់ទៅ​ ២៨ នាក់ធ្វើឲ្យតម្លៃ​ទូរសព្ទ​បាន​​ឡើងថ្លៃ​ភ្លាមៗដែលធ្វើឲ្យ​តម្លៃ​លក់​ចុង​ក្រោយ​នៅ​ថ្ងៃ​អាទិត្យឡើងរហូតដល់១៩០,៣៧២.៨០ ដុល្លារ។

យោងតាមការចុះបញ្ជីសម្រាប់ការដេញថ្លៃទូរសព្ទដៃនៅហាង LCG បានឲ្យដឹងថា ក្នុងរយៈពេលប្រាំបួនខែចុងក្រោយនេះមានទូរសព្ទដៃម៉ូដែលអាប់ដេត ៨GB ចេញពីរោងចក្រនៅក្នុងឆ្នាំ ២០០៧ មួយគូបានបិទត្រា iPhone ជំនាន់ទី ១ បានដាក់លក់ដេញថ្លៃក្នុងតម្លៃជាប់កំណត់ត្រាពិភពលោក។

ចំណែកម៉ូដែល ៤GB នេះគេនិយាយថាវាជា “ការប្រមូលទិញដ៏វិសេសវិសាលមួយ” ដែលស្ថិតក្នុង “លក្ខខណ្ឌពិសេស” ដែលធ្វើឲ្យគេកាន់តែ “ពិបាកយល់” ខ្លាំងណាស់។

ទូរសព្ទម៉ូដែល ៤GB នេះត្រូវបានបញ្ឈប់លក់ពីរខែក្រោយមកបន្ទាប់ពីវាត្រូវបានដាក់លក់នៅលើទីផ្សារដោយសារតែមានភាពយឺតក្នុងការលក់ចេញក្រោយពីត្រូវបានអាប់ដេតទៅម៉ូដែល ៨GB ជាមួយនឹងទំហំផ្ទុកនៃអង់ចងចាំទ្វេដងក្នុងតម្លៃបន្ថែមទៀតចំនួន១០០ដុល្លារ នេះបើយោងតាមហាងដេញថ្លៃ ​​LCG Auctions បញ្ជាក់ឲ្យដឹង។

ដោយសារការផលិតមានកំណត់ដែលធ្វើឲ្យទូរសព្ទកម្រនឹងរកទិញបានធ្វើឲ្យមាន “ភាពខ្វះខាតខ្លាំង” ដោយសារតែ “ការផលិតមានកំណត់” ហើយថ្លៃថែមទៀតផង។

ទូរសព្ទ iPhone ដែលផលិតហើយត្រូវបានវេចខ្ចប់មិនដែលបញ្ចេញលក់ទំនងជានៅឃ្លុំបេជិតដើម្បីរក្សាតម្លៃមិនឲ្យធ្លាក់ចុះ។

កាលពីដើមឆ្នាំនេះទូរសព្ទ iPhone សេរីជំនាន់ទី ១ ផលិតក្នុងឆ្នាំ ២០០៧ លក់បានជាង ៦៣,០០០ ដុល្លារ ខណៈទូរសព្ទ iPhone ជំនាន់ទី ១ ផ្សេងទៀតដែលមិនទាន់ដាក់លក់មានតម្លៃជាង ៣៩,០០០ ដុល្លារបើយោងតាមការចុះបញ្ជីដោយហាង LCG Auctions នៅក្នុងខែតុលា។

ទូរសព្ទ iPhone បានធ្វើឲ្យមានផ្លាស់ប្តូររបៀបទាក់ទងគ្នារបស់មនុស្សរាប់ពាន់លាននាក់នៅជុំវិញពិភពលោកក្នុងការទូទាត់ប្រាក់ ការធ្វើការងាររបស់ពួកគេ ការថតរូប និងសូម្បីតែរបៀបដែលពួកគេក្រោកពីដំណេកនៅពេលព្រឹក។ វាបានធ្វើឲ្យឧស្សាហកម្មរាប់សិបប្រភេទត្រូវស្លាប់ដោយសាតែវាមាន ម៉ាស៊ីនថតវីដេអូ ម៉ាស៊ីនចាក់ MP3 ទូរសព្ទត្រឡប់ និងផ្តល់សេវាសម្រាប់ជីវិតមនុស្សជាច្រើនប្រភេទថែមទៀតផង។

ថ្លែងក្នុងពិព័រណ៍ Macworld ប្រចាំឆ្នាំរបស់ Apple កាលពីឆ្នាំ ២០០៧ សហស្ថាបនិក Apple លោក Steve Jobs បានធ្វើបទបង្ហាញថា “យើងនឹងបង្កើតប្រវត្តិសាស្ត្រជាមួយគ្នានៅថ្ងៃនេះ” ។ Jobs បានហៅស្មាតហ្វូនស៊េរីថ្មីនេះថាជា “ទូរសព្ទចល័តវិវត្តន៍” ដែលមានលក្ខណៈពិសេសម្យ៉ាង។

iPod, ទូរសព្ទ និងអ្វីដែលគាត់ហៅថាជា “ឧប្បករណ៏ទំនាក់ទំនងតាមអ៊ីនធឺណិត”។

Jobs of mobile Web browsers បានថ្លែងថា “វាគឺជាការវិវត្តន៍ដ៏ពិតប្រាកដមួយដើម្បីបង្កើតគេហទំព័រដ៏ពិតប្រាកដនៅក្នុងទូរសព្ទដៃ”។

វត្ថុអនុស្សាវរីយ៍ដ៏កម្ររបស់ Apple ឬវត្ថុអនុស្សាវរីយ៍នៃជីវិតរបស់ Jobs ក៏ត្រូវបានដាក់លក់ដេញថ្លៃផងដែរក្នុងតម្លៃដ៏គួរឲ្យភ្ញាក់ផ្អើល។

នៅក្នុងខែវិច្ឆិកា អ្នកទិញម្នាក់បានចំណាយប្រាក់អស់ជាង ២០០,០០០ ដុល្លារសម្រាប់ស្បែកជើង Birkenstock ចាស់មួយគូដែលជាកម្មសិទ្ធិរបស់លោក Jobs ដែលជាប់ជាកំណត់ត្រាសម្រាប់តម្លៃខ្ពស់បំផុតមិនធ្លាប់មានចំពោះស្បែកជើងមួយគូនេះក្នុងការដាក់ដេញថ្លៃលក់នេះបើយោងម្ចាស់ហាងដេញថ្លៃ Julien’s Auctions ៕

ប្រភព៖ CNN