អន្តរជាតិ

តុលាការធម្មនុញ្ញ​ថៃបាន​ព្យួរ​ឈ្មោះលោក Pita ពី​សមាជិកសភាបណ្តោះអាសន្នសិន

ប្រែសម្រួល៖សហការី
តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានបញ្ជាឲ្យផ្អាកជាបណ្តោះអាសន្ននូវបេក្ខភាពនាយករដ្ឋមន្ត្រី Pita Limjaroenrat ពីសភានៅក្រោយពេលដែលបានទទួលបណ្តឹងប្រឆាំងនឹងគាត់ដោយចោទថាមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការឈរឈ្មោះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ១៤ ខែឧសភា។


តុលាការធម្មនុញ្ញបានធ្វើការសម្រេចចិត្តកាលពីថ្ងៃពុធបន្ទាប់ពីបានទទួលសំណុំរឿងចោទប្រកាន់លោក Pita ដែលជាមេដឹកនាំគណបក្ស Move Forward ដែលបានឈ្នះការបោះឆ្នោតថាមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការឈរឈ្មោះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ១៤ ខែ ឧសភា ដោយសារគាត់កំពុងកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលជាការបំពានលើច្បាប់បោះឆ្នោត។


នៅក្រោមច្បាប់ថៃការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយត្រូវបានហាមឃាត់ក្នុងការឈរឈ្មោះនៅក្នុងការបោះឆ្នោត។
លោក Pita ដែលនឹងត្រូវប្រកួតប្រជែងការបោះឆ្នោតសភាលើតំណែងនាយករដ្ឋមន្ត្រីក្នុងថ្ងៃពុធនេះបានអះអាងថាកម្មសិទ្ធិរបស់គាត់នៅក្នុងភាគហ៊ុនមិនបំពានច្បាប់បោះឆ្នោតនោះទេព្រោះគាត់ជាអ្នកត្រូវបានទទួលមរតកពីឪពុករបស់គាត់។
តុលាការធម្មនុញ្ញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាគាត់មានពេល ១៥ ថ្ងៃដើម្បីធ្វើការឆ្លើយតប។គណបក្ស Move Forward របស់ Pita បាននិយាយថា សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញមិនគួរប៉ះពាល់ដល់ការតែងតាំងរបស់គាត់សម្រាប់ការបោះឆ្នោតក្នុងថ្ងៃពុធនេះទេដែលបានបើកឱកាសឲ្យអ្នកនយោបាយដែលជាគូប្រជែងប្រើប្រាស់សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញដើម្បីរារាំងគាត់។
យោងតាមច្បាប់ថៃ Pita នៅតែមានសិទ្ធិឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ប៉ុន្តែគាត់ត្រូវតែចាកចេញពីសភាជាន់ទាប ហើយនឹងមិនអាចបោះឆ្នោតបាន។


លោក Pita មានអាយុ ៤២ ឆ្នាំគាត់បានសិក្សានៅសាកលវិទ្យាល័យ Harvard គាត់បានបាត់បង់ការបោះឆ្នោតដំបូងរបស់គាត់សម្រាប់តំណែងនាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុនគាត់ត្រូវការការគាំទ្រពីសភាទាំងពីរឲ្យបានច្រើនជាងពាក់កណ្តាលដើម្បីបានក្លាយជានាយករដ្ឋមន្ត្រីថ្មី។
ក្រុមអភិរក្សនិយមដែលជាគូប្រជែងនៅក្នុងនយោបាយថៃបាននឹងកំពុងប្រឆាំងយ៉ាងខ្លាំងក្លាទៅនឹងវេទិកាកំណែទម្រង់សេដ្ឋកិច្ចរបស់បក្ស Move Forward និងការសន្យាធ្វើកំណែច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រ។
យោងតាមការចាក់ផ្សាយខ្សែវីដេអូក្នុងប្រទេសថៃ លោក Pita បាននិយាយថានឹងមិនបោះបង់កាឈរឈ្មោះនៅក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រីបើទោះជាចាញ់ក្នុងសភាក៏ដោយ។
លោក Florence Looi អ្នកយកព័ត៌មានរបស់ Al Jazeera រាយការណ៍ពីរាជធានីបាងកកបាននិយាយថា លោក Pita នឹងដឹកនាំឲ្យមានការរីកចម្រើន។
របៀបវារៈសង្គម និងសេដ្ឋកិច្ចមិនមាននិន្នាការងាកទៅរកក្រុម “អភិរក្ស” របស់ថៃនោះទេ។


“ក្រុមអភិរក្សនិយមពិតជាមិនចង់ឃើញចលនាឆ្ពោះទៅមុខជាផ្នែកមួយរបស់រដ្ឋាភិបាលនោះទេ ដោយសារបក្សនេះតំណាងឲ្យការកែទម្រង់ដ៏ស៊ីជម្រៅ។ ក្រុមអភិរក្សនិយមចង់រក្សាស្ថានភាពបច្ចុប្បន្នឲ្យមាននិរន្តរភាព។
គណបក្សរបស់លោក Pita បានធ្វើឲ្យយុវជនថៃវ័យក្មេងបង្ហាញពីក្តីសង្ឃឹមរបស់ពួកគេដែលពួកគេមានការធុញទ្រាន់នឹងការគ្រប់គ្រងដែលគាំទ្រដោយកងទ័ពអស់ជិតមួយទសវត្សរ៍កន្លងមក ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើតរដ្ឋាភិបាលមួយនេះត្រូវបានជាប់គាំងចាប់តាំងពីមានការបោះឆ្នោតនៅក្នុងខែឧសភាកន្លងមក។


ការប៉ុនប៉ងដំបូងបង្អស់របស់លោក Pita កាលពីសប្តាហ៍មុនដើម្បីបានក្លាយជានាយករដ្ឋមន្ត្រីមានការខ្វះខាតសម្លេងគាំទ្រតិចតួចនៅក្នុងការបោះឆ្នោតហើយមានមនុស្សតិចណាស់រំពឹងថាគណបក្សរបស់គាត់នឹងមានការខ្វះខាតសម្លេងគាំទ្រនៅក្នុងការបោះឆ្នោតក្នុងថ្ងៃពុធ។
សមាជិកសភាដែលតែងតាំងដោយយោធាមានការជជែកវែកញែកថាតើច្បាប់អនុញ្ញាតឲ្យលោក Pita បានឈរឈ្មោះក្នុងការបោះឆ្នោតជាលើកទីពីរដែរឬទេ។ ព្រឹទ្ធ​សភា​របស់​ប្រទេស​ថៃ​ត្រូវបានជាប់គាំងដោយសារមានការរារាំង​ដោយក្រុម​ដែល​តែង​តាំងដោយ​យោធាគឺមាន​សមាជិក​ព្រឹទ្ធសភា​តែ ១៣ រូប​ប៉ុណ្ណោះ​ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា​ ២៤៩ នាក់​បាន​បោះឆ្នោត​ឲ្យលោក Pita កាល​ពី​សប្តាហ៍​មុន។
អ្នកវិភាគនយោបាយនៅសកលវិទ្យាល័យ Naresuan លោក Napisa Waitoolkiat បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា អ្នកដែលមិនគាំទ្រគាត់កាលពីសប្តាហ៍មុនទំនងជាមិនមានភាពក្លាហានគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរចិត្តនៅក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រីក្នុងថ្ងៃពុធនោះទេ។
លោក Pita ដែលបន្តនៅក្នុងសភាបន្ទាប់ពីការព្យួរសមាសភាពរបស់គាត់ដែលត្រូវបានសម្រេចដោយតុលាការធម្មនុញ្ញនោះបានសន្យាភ្លាមៗថានឹងដើរចេញដើម្បីរកផ្លូវសម្រាប់ដៃគូចម្រុះធ្វើការបង្កើតរដ្ឋាភិបាលប្រសិនបើការប៉ុនប៉ងលើកទីពីររបស់គាត់ក្នុងការក្លាយជានាយករដ្ឋមន្ត្រីត្រូវបរាជ័យនោះ៕