អន្តរជាតិ

ការបាត់ខ្លួនឧត្តមសេនីយ៍រុស្ស៊ីមួយចំនួនត្រូវបានគេដាក់ការសង្ស័យរថាត្រូវបានសម្លាប់ក្នុងការបង្ក្រាបផ្ទៃក្នុងរបស់យោធារុស្ស៊ី

ប្រែសម្រួល៖សហការី

ការបាត់បង់ឧត្តមសេនីយជាច្រើននាក់ជាបន្តបន្ទាប់នៅក្នុងអំឡុងពេលធ្វើសង្រ្គាមជាគ្រោះអាសន្នយ៉ាងធ្ងន់ធ្ងរ។ គិតត្រឹមតែរយៈពេល ២៤ ម៉ោងមេ​បញ្ជាការ​រុស្ស៊ី​នៅ​ភាគ​ខាង​ត្បូង​អ៊ុយក្រែនត្រូវបានសម្លាប់ដោយសារគ្រាប់មីស៊ិលរបស់អ៊ុយក្រែន ​ករណី​ទាំង​ពីរនេះបាន​បង្ហាញ​ពី​ការ​ខ្វះខាត​ដោយសារតែមាន​ការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​យោធា​របស់​រុស្ស៊ី។

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ មី​ស៊ី​ល​របស់​អ៊ុយ​ក្រែ​ន​បាន​ធ្លាក់​ចូល​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុងនៅតាម​ឆ្នេរសមុទ្រ Berdyansk ដែល​ជាតំបន់មួយស្ថិតនៅក្រោមការកាន់កាប់របស់​យោធា​រុ​ស្ស៊ី​។

គេបានរាយការណ៍មកថាមានអ្នកស្លាប់ម្នាក់ក្នុងចំណោមអ្នកស្លាប់របស់កងទ័ពរុស្ស៊ីមានឋានៈជាឧត្តមសេនីយ៍ឯកដែលមានឈ្មោះថាឧត្តមសេនីយ៍ Oleg Tsokov ជាមេបញ្ជាការរងប្រចាំតំបន់ភាគខាងត្បូង និងជាឥស្សរជនដ៏សំខាន់របស់កងទ័ពរុស្ស៊ីទទួលខុសត្រូវលើតំបន់កាន់កាប់ភាគខាងត្បូងក្នុងទឹកដីអ៊ុយក្រែន។ គាត់ជាឧត្តមសេនីយឯកមួយរូបក្នុងចំណោមឧត្តមសេនីយ៍រុស្ស៊ីទាំង ១០ នាក់ដែលត្រូវបានស្លាប់នៅក្នុងសមរភូមិអ៊ុយក្រែនរហូតមកទល់នឹងបច្ចុប្បន្ននេះ។

វាគ្មានអាថ៌កំបាំងអ្វីនោះទេដែលកងយោធាចម្រុះលេខ ៥៨ របស់រុស្សីយកសណ្ឋាគារ Dune ធ្វើជាទីស្នាក់ការរបស់ខ្លួនដែលជាការចៃដន្យគឺលោកឧត្តមសេនីយឯក Tsokov បានផ្លាស់ទៅកាន់ទីនោះនៅក្រោយពេលដែលគាត់បានរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីរដូវស្លឹកឈើជ្រុះកន្លងទៅក្នុងការវាយប្រហាររបស់អ៊ុយក្រែននៅជិតតំបន់ Svatove ។

កាលពីល្ងាចថ្ងៃពុធ សារជាសំឡេងចំនួន ៤ នាទីរបស់ឧត្តមសេនីយ៍ឯក Ivan Popov មេបញ្ជាការយោធាចម្រុះលេខ ៥៨ បានបង្ហោះឡើងដោយនិយាយចោទប្រកាន់ចំពោះព្រឹត្តិការនេះថាមានអ្នកលួចក្បត់ក្នុងជួកងទ័ពរុស្សីទើបបណ្តាលឲ្យសត្រូវវាយប្រហារចំគោលដៅធ្វើឲ្យមានការបាត់បង់ជីវិតកងទ័ពរុស្សីជាច្រើននាក់។

គាត់បានលើកឡើងពីចំណុចខ្វះខាតសំខាន់ៗក្នុងវិស័យការពារជាតិរបស់រុស្ស៊ី ដែលអ៊ុយក្រែនកំពុងចាប់បានចំណុចខ្សោយធ្វើឲ្យទ័ពរុស្សីធ្លាក់ក្នុងស្ថានភាពកាន់តែអាក្រក់ទៅៗ ធ្វើឲ្យមូលដ្ខានទ័ពជួក្រោយរងការវាយប្រហារដោយកាំជ្រួចរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន។

លោកឧត្តមសេនីយឯក Popov បានចោទជាសំណួរអំពី “កង្វះខាតថ្មអាគុយគាំទ្រប្រព័ន្ធប្រឆាំងមីស៊ិល” អវត្តមាននៃស្ថានីយ៍ឈ្លបយកការណ៍កាំភ្លើងធំដែលបណ្តាលឲ្យមានការស្លាប់និងរបួសកងទ័ពយ៉ាងច្រើនដោយសារតែរងនូវការបាញ់កាំភ្លើងធំរបស់សត្រូវ។ ខ្ញុំ​ក៏​បាន​លើក​ឡើង​ពី​បញ្ហាខ្វះខាត​មួយ​ចំនួន​ទៀត ដែល​មិនមានចំណាត់ការ​ក្នុងកំរឹត​ខ្ពស់​នៅឡើយ” ។

ការត្អូញត្អែររបស់ឧត្តមសេនីយឯក Popovលើបញ្ហាទាំងឡាយនេះ បើយោងតាមវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីសង្រ្គាម បានបង្ហាញឲ្យឃើញនូវបញ្ហាដ៏សំខាន់ៗសម្រាប់កងទ៍ពរុស្ស៊ីដែលពួកគេទំនងជា “ខ្វះទុនបម្រុងសម្រាប់គាំពារកិច្ចប្រតិបត្តិការ ដែលអាចធ្វើឲ្យពួកគេយកទ័ពនៅជួក្រោយមកទប់ទល់នឹងការវាយលុករបស់អ៊ុយក្រែនដែលធ្វើឲ្យខ្សែការពាររបស់រុស្ស៊ីស្ថិតក្នុងសភាពផុយស្រួយបំផុត ”។

ប៉ុន្តែ លោកឧត្តមសេនីយឯក Popov នៅមិនទាន់បានសម្រេចចិត្តរៀបផែនការប្រយុទ្ធបន្តយ៉ាងណានៅឡើយទេក្រោយពីបានធ្វើការស្តីបន្ទោសលោកអគ្គសេនាធិការយោធារុស្ស៊ីគឺលោក Valery Gerasimov ។

គាត់សង្កត់ធ្ងន់ថា “ កងកម្លាំងអ៊ុយក្រែនមិនអាចទម្លុះខ្សែការពាររបស់យើងបានទេ ប៉ុន្តែមេបញ្ជាការជាន់ខ្ពស់របស់យើងជាអ្នកលួចវាយយើងពីខាងក្រោយខ្នងគាត់បានក្បត់យើង និងកាត់ផ្តាច់ជំនួយដល់កងទ័ពក្នុងគ្រាដ៏លំបាក និងដ៏តានតឹងបំផុតនេះ” ។

គាត់ក៏បានចោទប្រកាន់ទាំងលោករដ្ឋមន្ត្រីក្រសួងការពារជាតិ Sergei Shoigu ថានៅក្នុងសម្ព័ន្ធភាពរបស់លោក Valery Gerasimov ។ លោកបានចោទប្រកាន់ថា “ជាក់ស្តែងភ្លាមៗនេះខ្លួនខ្ញុំមានអារម្មណ៍ថាខ្ញុំនឹងមានគ្រោះថ្នាក់ប្រសិនបើមានថ្ងៃណាមួយលោកមេបញ្ជាការជាន់ខ្ពស់នឹងបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិដកខ្ញុំចេញពីតួនាទីមេបញ្ជាការ ហើយបណ្តេញខ្ញុំចេញពីជួកងទ័ព”។

  • ‘ការគាំទ្រដ៏អស្ចារ្យ’

អ្នកសរសេរប្លក់យោធារុស្ស៊ីបានស្នើថា ទាំង Tsokov និង Popov ក្នុងចំណោមមេបញ្ជាការទាំងអស់គឺពួកគាត់ជាមេទាហានដែលមានសមត្ថភាព នឹងមានភាពស្មោះត្រង់ក្នុងចំណោមពួកគេ។ Tsokov អាយុ៥១  ឆ្នាំគាត់គឺជាតារាកំពុងរះនៅក្នុងជួរកងយោធារុស្ស៊ី។ កាលពីឆ្នាំ ២០២១ គាត់បានថ្លែងសុន្ទរកថានៅឯវិមានក្រឹមឡាំងដែលមានការចូលរួមដោយប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន នៅក្នុងការជួបជុំកម្មាភិបាលជាន់ខ្ពស់របស់កងយោធារុស្សី។

អ្នកសរសេរប្លុកយោធា Rybar បានកត់សម្គាល់នៅក្នុងការបញ្ជាក់ដ៏វែងមួយថា “Popov ទទួលបានការគាំទ្រយ៉ាងច្រើនពីកងទ័ព អ្នកប្រយុទ្ធនៅជួរមុខត្រូវបានខកចិត្តយ៉ាងខ្លាំងដោយឭព័ត៌មានមកថា ឧត្តមសេនីយ៍ Popov ដ៏សាមញ្ញរូបនេះត្រូវបានបណ្តេញចេញពីជួមេបញ្ជាការកងទ័ពរុស្សី។

សុន្ទរកថាចុងក្រោយរបស់ Popov ក្នុងនាមជាមេបញ្ជាការគឺបានឧទ្ទិសដល់កងទ័ពរបស់គាត់។ គាត់បាននិយាយថា “រាត្រីសួស្តី អ្នកប្រយុទ្ធជាទីស្រឡាញ់និងសាច់ញាតិជាទីស្រឡាញ់យើងដូចនៅក្នុងគ្រួសារតែមួយដូចៗគ្នា” ។ “ខ្ញុំតែងតែគិតដល់អ្នកគ្រប់ៗគ្នា វា​ជា​កិត្តិយស​សម្រាប់​ខ្ញុំណាស់​ដែល​បាន​ឈរ​ជា​មួយ​អ្នក​នៅសមរភូមិជួរមុខ​”។

ការ​ធ្វើឲ្យបាត់​បង់​មេ​បញ្ជា​ការ​ដែល​បំផុស​ឲ្យកងទ័ព​មាន​ភក្ដីភាពចំពោះជាតិ​គឺ​​ជា​ការ​ធ្វេស​ប្រហែសដ៏ធំមួយ​ហើយជា​គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងសមរភូមិប្រយុទ្ធ។

ហើយវាមិនខុសពីដំណើររឿងរបស់កងពលទី ៥៨ នោះទេវាមិនមែនជាឧទាហរណ៍ដាច់ដោយឡែកនោះទេ។ ដូចជាការបះបោររបស់ក្រុម Wagner នៅចុងខែមិថុនា ក៏បានចោទជាសំណួរអំពីប្រសិទ្ធភាព និងភក្ដីភាពរបស់ឥស្សរជនជាន់ខ្ពស់មួយចំនួន ដែលភាគច្រើនមិនត្រូវបានគេមើលឃើញតាំងពីពេលនោះមក។

នៅចំពេលដែលការបះបោរត្រូវបានលាតត្រដាងឡើងលោក ឧត្តមសេនីយ Oleg Surovikin ដែលជាមេបញ្ជាការកងទ័ពអាកាសរបស់រុស្ស៊ីបានបង្ហាញខ្លួននៅក្នុងវីដេអូនិងបានអំពាវនាវដល់មេទាហាន Wagner លោក Yevgeny Prigozhin ឲ្យបញ្ឈប់ការបះបោររបស់គាត់។ លោក Surovikin បានដាក់លក្ខខណ្ឌជាមួយលោក Prigozhin ។

ជាការពិតណាស់ដែលថាលោក Surovikin ជាអ្នករៀបចំការដកទ័ពចេញពី Kherson កាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់មកត្រូវបានតែងតាំងជាប្រមុខកងកម្លាំងរុស្ស៊ីទទួលខុសត្រូវលើសមរភូមិអ៊ុយក្រែន។

ប៉ុន្តែ​បន្ទាប់​មក​គាត់​ត្រូវ​បានគេដកចេញពីតំណែងហើយដាក់អ្នកផ្សេង​ជំនួសវិញ​កាលពីខែ​មករាឆ្នាំនេះ។ ហើយគាត់ក៏មិនត្រូវបានគេឃើញចាប់តាំងពីមានការបះបោររបស់ក្រុម Wagnerង។

លោកប្រធានគណៈកម្មាធិការរដ្ឋឌូម៉ាស្តីនិងលោក Andrei Kartapolov មកពីក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃពុធថាគាត់ត្រូវបានគេឲ្យ “សម្រាក” នៅផ្ទះ។

វិមានក្រឹមឡាំងបានបង្វែរការចោទសួរអំពី Surovikin ទៅក្រសួងការពារជាតិជាអ្នកទទួលឆ្លើយនិងការចោទសួរខាងលើនេះជាជំនួសវិញ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍លោក Kartapolov បាន​​ឆ្លើយ​បន្ថែម​ទៀតទៅ​នឹងសំណួរដដែល​លើបញ្ហារបស់លោកឧត្តមសេនីយឯក Popov ។

គាត់​បាន​ឆ្លើយ​ថា​៖ “ គេ​នឹង​ដោះស្រាយលើ​បញ្ហា​​លោកឧត្តមសេនីយឯក Popov” ​។ លោកឧត្តមសេនីយឯក Popov គួរតែនៅបម្រើក្នុងជួរមេបញ្ជាការកងទ័ព។ គាត់គឺជាឧត្តមសេនីយទទួលបន្ទុកជាមេបញ្ជាការកងពលចម្រុះទី៥៨ដែលត្រូវបានសន្យាថានឹងផ្តល់ឲ្យគាត់នូវអ្វីៗគ្រប់យ៉ាងសម្រាប់សមរភូមិជួមុខរបស់គាត់។ លោក Kartapolov ធ្លាប់បានបញ្ជាឲ្យកងទ័ពរួមបញ្ចូលគ្នាក្នុងកងពលទី ៥៨។

គេមើលឃើញថា Kartapolov បានចេញសារលាក់បាំងសម្រាប់ក្រសួងការពារជាតិ ដោយបានបន្ថែមលើ Telegram ថា “ជំនាញសំខាន់បំផុតរបស់ចៅហ្វាយនាយនោះគឺត្រូវមានសមត្ថភាពក្នុងការមើលឃើញនូវរាល់បញ្ហានិងត្រូវស្តាប់អ្នកក្រោមបង្គាប់របស់គាត់។ ដូច្នេះ​ខ្ញុំ​គិត​ថាអ្នក​ដែល​ត្រូវ​ធ្វើ​បែប​នេះ​បាន​ឮបានឃើញ​ហើយថាតើ​នឹងត្រូវ​ចាត់​វិធានការបែបណានោះសម្រាប់លោកឧត្តមសេនីយឯក Popov”។

  • ភាពច្របូកច្របល់ដែលមិនប្រាកដប្រជា

អ្នកសរសេរប្លុកយោធារុស្ស៊ីមិនបានបញ្ចេញឥរិយាបទប្រតិកម្មអ្វីនោះទេ។

ហើយក៏មិនមែនជាលើកទីមួយនោះទេ ដែលពួកគេបានលើកឡើងពីទស្សនមួយថា ឋានានុក្រមក្នុងកងយោធារុស្សីកំពុងច្របូកច្របល់។ អ្នកសរសេរប្លុកដ៏លេចធ្លោម្នាក់ឈ្មោះ Rybar សរសេថាជោគវាសនារបស់ឧត្តមសេនីយឯក Popov គឺជាឧទាហរណ៍សម្រាប់ “ការប្រមាញ់មេធ្មប់” បន្ទាប់ពីការបះបោរ របស់លោក Prigozhin ។

គាត់បាននិយាយកាលពីថ្ងៃពុធថា “សង្រ្គាម” ផ្ទុះឡើងនៅក្នុងក្រសួងការពារជាតិនៅតែបន្តគាត់បានអះអាងថាគឺលោក Gerasimov ដែលជាអ្នកទាមទារឲ្យដកលោកឧត្តមសេនីយឯក Popov ដោយចោទប្រកាន់គាត់ពី “ការបង្កឲ្យមានគ្រោះអាសន្ននិងបានបង្ខូចកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំប្រទេស” ។

គាត់បានចោទប្រកាន់ថាលោក ឧត្តមសេនីយ៍ Popov បានគំរាមកំហែងប្រធានាធិបតីវ្ល៉ាឌីមៀពូទីនហើយថា Gerasimov ជាអ្នក “ដកគាត់ចេញពីមុខតំណែងហើយបញ្ជូនគាត់ទៅសមរភូមិជួរមុខ” ។

ទី​កន្លែង​របស់ឧត្តមសេនីយឯក Popov មិន​ត្រូវ​បាន​គេ​ប្រាប់ឲ្យដឹង​នោះ​ទេ។

ចំពេល​មាន​ភាព​មិន​ប្រាកដប្រជា​និង​​ច្របូកច្របល់ផ្ទៃក្នុងមួយនេះ ក្រសួង​ការពារជាតិកំពុងតែខិតខំ​រក្សា​ភាព​ស្ងៀមស្ងាត់​របស់​ខ្លួន។ ក្រសួង​ការពារជាតិមិនបានរំលឹកអំពីការស្លាប់របស់ឧត្តមសេនីយឯក Tsokov ។ ក្រសួង​ការពារជាតិក៏មិនមានបានបញ្ជាក់អំពីការខូចខាតដោយសាការវាយប្រហានោះដែរហើយក៏មិនបានបញ្ជាក់អំពីការបណ្តេញឧត្តមសេនីយឯក Popov ចេញនោះ ទេ។ លើសពីនេះទៀតក៏មិន​មាន​ការបញ្ជាក់​អំពី​ការបាត់ខ្លួន​លោកឧត្តមសេនីយ Surovikin ដែលជាមេបញ្ជាការកងទ័ពអាកាសនោះទេ។

ក្រសួង​ការពារ​ជាតិ​បាន​សម្តែងឆុតឆាក​ដោយលោក​រដ្ឋមន្ត្រីការពារជាតិ Shoigu និងលោកអគ្គមេបញ្ជាការ Gerasimov ដែលជា​ធម្មតា​ធ្វើជាមិនដឹងមិនឭលើរាល់បញ្ហាទាំងនេះ។ មិនយូរប៉ុន្មានក្រោយពីមានការបះបោរលោកប្រមុខការពារជាតិShoigu ត្រូវបានគេឃើញនៅក្នុងដំណើរចុះត្រួតពិនិត្យនៅកន្លែងមួយក្នុងប្រទេសអ៊ុយក្រែនហើយដំណើររបស់គាត់ត្រូវបានគេចោទជាសំណួរឡើងថាតើឃ្លីបវិដេអូនេះត្រូវបានគេថតទុកតាំងពីពេលណាមក?

មានពាក្យចចាមអារ៉ាមផ្ទុះឡើងថាលោក Surovikin, លោក Gerasimov ត្រូវបានគេឃើញហៅទូរសព្ទគ្នាទៅវិញទៅមកនៅក្នុងការធ្វើសន្និសីទសារពត៍មានមួយ ព័ត៌មាននេះគ្រាន់តែជាជំនួយក្នុងការពិចារណាលើបញ្ហាបាត់ខ្លួនលោក Surovikin ប្រហែលជាគាត់ធ្លាក់នរកបាត់ហើយមើលទៅព្រះអើយ។

លោក Dara Massicot អ្នកជំនាញខាងយោធារុស្ស៊ីនៅសាជីវកម្ម RAND បាននិយាយនៅពេលនោះថា “ដើម្បីធ្វើបច្ចុប្បន្នភាពរឿងមេទ័ពអាកាសបើយោងតាមពាក្យចចាមអារ៉ាមដែលផ្ទូះរាលដាលឡើងអំពីស្ថានភាពរបស់លោក Surovikin មើលទៅរឿងទាំងនេះទំនងជាគេមានចេតនាប្រឌិតវាឡើង។”

លោក Massicot បាននិយាយបន្ថែមថាប្រមុខការពារជាតិលោក Shoigu បានថ្លែងថា “អ្វីៗគ្រប់យ៉ាងគឺល្អប្រសើ រខ្ញុំជារដ្ឋមន្ត្រីការពារជាតិ” គោលដៅបន្តបានតម្រង់ទិសរួចរាល់ហើយ ចុងសប្តាហ៍នេះខ្ញុំនឹងទៅទស្សនាទីកន្លែងកងទ័ពហ្វឹកហ្វីន។

អ្នកសរសេរប្លុក Rybar បានបន្ទរលើប្រធានបទកាលពីថ្ងៃពុធថា “វាពិបាកណាស់ចំពោះការបដិសេធការពិតដែលថាឥឡូវនេះការដឹកនាំរបស់ក្រសួងការពារជាតិរុស្ស៊ីគឺផ្តោតទៅលើរបាយការណ៍វិជ្ជមានហើយមិនចង់ឭរបាយការណ៏អវិជ្ជមាននោះទេ” ។

បន្ទាប់មក Rybar លើកឡើងជាទស្សនៈថា “ជម្លោះរវាងលោកឧត្តមសេនីយឯក Popov និងលោកអគ្គមេបញ្ជាការ Gerasimov បានបង្ហាញអំពីចំណុចខ្សោយខ្លះៗ៖ ដូចជាកង្វះខាតលើការរួបរួមនៅក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៊ីដែលធ្វើឲ្យសត្រូវទាញយកប្រយោជន៍ដោយសារឿងនេះ។ វាជាការពិតណាស់ដែលថារុស្ស៊ីនឹងមានគ្រោះអាសន្នដោយសាបញ្ហានេះដែលជារឿង​ដ៏​សោកស្តាយ​បំផុត។

អ្នកជំនាញលោកខាងលិចនិយាយថា វប្បធម៌ប្រជែងអំណាចគ្នាដែលមួយផ្នែកកើតឡើងពីអំពើពុករលួយដ៏រ៉ាំរ៉ៃដែលស្អុយរលួយពាសពេញក្រសួងការពារជាតិ និងកងកម្លាំងប្រដាប់អាវុធជាច្រើន បើទោះបីជាស្ថិតនៅក្នុងដំណាក់កាលធ្វើសង្គ្រាមនៅលើទឺកដីអ៊ុយក្រែនក៏ដោយ។

វាក៏មានគណនេយ្យភាពលើបញ្ហាអសមត្ថភាព និងភាពសាហាវឃោរឃៅក្នុងចំណោមមេបញ្ជាការជាន់ខ្ពស់រុស្សីផងដែរ។ ឧទាហរណ៍ដូចជា៖ មានការវាយប្រហារទៅលើទីប្រជុំជន Vuhledar កាលពីខែមករាជាដើម។

កាល​ពី​ឆ្នាំ​មុន​ក៏មាន​ការ​ប៉ុនប៉ង​វាយប្រហារលើស្ពានឆ្លង​ទន្លេ​មួយ​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែនផងដែ។

ហើយបន្ទាប់មកក៏លេចចេញមេបីសាចទាហានស៊ីឈ្នួល Prigozhin ធ្វើការបះបោរដោយបញ្ជាក់យ៉ាងច្បាស់ថា គោលដៅរបស់គាត់គឺចូលមកបណ្តេញ Shoigu ដែលជាប្រមុខការពារជាតិ និង Gerasimov ជាអគ្គមេបញ្ជាការកងទ័ពជាមុនុស្សដែលធ្វើឲ្យគាត់ស្អប់បំផុត។

ប្រាំថ្ងៃក្រោយមក យោងតាមវិមានក្រឹមឡាំង លោក Prigozhin និងមេបញ្ជាការជាន់ខ្ពស់របស់គាត់បានជួបប្រជុំរយៈពេលបីម៉ោងជាមួយប្រធានាធិបតីពូទីនក្រោយមកក៏មានការបះបោរដោយចោទលោក Prigozhin ថាក្បត់ជាតិ នេះជាការបិទបាំងបញ្ហាផ្ទៃក្នុងរបស់ពួកគេ។ ។

ការឈ្លានពានរបស់រុស្ស៊ីលើទឺកដីអ៊ុយក្រែនកម្រនឹងកត់សម្គាល់ឃើញថាអ្នកដឹកនាំមានភាពស៊ីចង្វាក់គ្នាណាស់។ យុទ្ធនាការយោធាណាមួយដែលបង្កប់នូវជម្លោះផ្ទៃក្នុងនឹងទទួលរងនូវការបរាជ័យ។

ការ​បាត់​បង់​មេ​បញ្ជាការ​ដែល​មាន​សមត្ថភាពដ៏​ច្រើន​នេះ​ជា​សញ្ញា​សឲ្យឃើញ​ថា​ “ប្រតិបត្តិការ​យោធា​ពិសេស” របស់​រុស្ស៊ី​មើល​ទៅ​មិន​សមនឹងពាក្យដែលថាពិសេស​​នោះទេដោយសាកងទ័ពរុស្សីបានបាត់បង់នូវភាពរហ័សរហួននិងសេចក្តីក្លាហានអស់ទៅហើយ៕

ប្រភព៖ CNN