អន្តរជាតិ

Trumpទំនងជាអស់អភ័យឯកសិទ្ធិការពារខ្លួនក្នុងបណ្តឹងពីបទបរិហារកេរ្តិ៍

ប្រែសម្រួល៖សហការី

ក្រសួងយុត្តិធម៌អាម៉េរិកបានឲ្យដឹងថា អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ត្រូវតែមានទំនួលខុសត្រូវលើបទប្រមាថមាក់ងាយដែលស្ត្រីម្នាក់បានធ្វើការចោទប្រកាន់លើរូបគាត់ថាបានរំលោភលើនាងជាស្រ្តីភេទ។

យោងតាមបទដ្ឋានកាលពីមុនដែលត្រូវបានរក្សាអភ័យឯកសិទ្ធិឲ្យលោក Trump ស្របតាមច្បាប់កំណត់ក្នុងខណៈដែលគាត់នៅជាប្រធានាធិបតីដែលគាត់បានថ្លែងសុន្ទរកថាកាលពីឆ្នាំ ២០១៩។

ក៏ប៉ុន្តែកាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមមេធាវីរបស់ដើមបណ្តឹងបាននិយាយថា លោកដូណាល់ ត្រាំ លែងមាន “មូលដ្ឋានច្បាប់គ្រប់គ្រាន់” ដើម្បីធ្វើសេចក្តីសន្និដ្ឋានថាសកម្មភាពរបស់ លោក Trump បានធ្វើឡើងនៅក្រោមវិសាលភាពនៃការបំពេញភារកិច្ចរបស់គាត់នោះទៀតទេ។

ការសម្រេចចិត្តរបស់ក្រុមមេធាវីនេះបានលើកទឹកចិត្តដល់លោកស្រី E Jean Carroll ប្តឹងប្រឆាំងនឹងលោកដូណាល់ ត្រាំពីបទបរិហារកេរ្តិ៍។

កាលពីខែឧសភា លោក Trump ត្រូវបានរដ្ឋអាជ្ញាបញ្ជាឲ្យបង់ប្រាក់ដល់អតីតអ្នកសរសេរទស្សនាវដ្តីចំនួន ៥ លានដុល្លារស្មើនឹង ៣.៩លានផោន នៅក្រោយពេលដែលគេបានរកឃើញថាគាត់មានទំនួលខុសត្រូវចំពោះការរំលោភផ្លូវភេទលើនាង E Jean Carroll នៅក្នុងឆ្នាំ ១៩៩៦ នៅក្នុងហាងលក់ទំនិញក្នុងទីក្រុងញូវយ៉ក។

បច្ចុប្បន្នលោកស្រី Carroll មានវ័យ ៧៩ ឆ្នាំ កំពុងស្វែងរកសំណងជំងឺចិត្តជាប្រាក់ចំនួន $១០ លានដុល្លារពីលោក Trump លើបណ្តឹងចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ដែលតុលាការនឹងត្រូវបើកសវនាការកាត់ទោសនៅខែមករាឆ្នាំក្រោយនេះ។

កាលពីថ្ងៃអង្គារ ក្រុមមេធាវីរបស់លោកស្រីបាននិយាយថា “មិនមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ដើម្បីធ្វើការសន្និដ្ឋានថា អតីតប្រធានាធិបតីត្រូវបានលើកទឹកចិត្តដោយសារតែគាត់នៅក្នុងអាណត្តិបម្រើរដ្ឋាភិបាលសហរដ្ឋអាម៉េរិកតទៅទៀតនោះទេ” ។

នៅក្នុងលិខិតមួយដែលបានដាក់ជូនចៅក្រមដែលជាអធិបតីក្នុងសំណុំរឿងនេះ ក្រសួងយុត្តិធម៌បានសរសេរថា “រឿងនេះបានកើតឡើងជាច្រើនឆ្នាំមុនពេលលោក Trump កាន់តំណែងជាប្រធានាធិបតី” ។

លិខិតនោះបាននិយាយថា មានភស្តុតាងថ្មីមួយបានបង្ហាញថាចាប់តាំងពីលោក Trump មានអាយុ ៧៧ ឆ្នាំគាត់បានចាកចេញពីតំណែងប្រធានាធិបតីសារនេះមានន័យសំដៅទៅលើការជម្រះក្តីរដ្ឋប្បវេណី Manhattan កាលពីដើមឆ្នាំនេះ។

ក្រសួងយុត្តិធម៌បាននិយាយថា ទោះបីជាសុន្ទរកថារបស់លោក Trump ធ្វើឡើងជាផ្លូវការក៏ដោយតែការចោទប្រកាន់ដែលជំរុញឲ្យមានសេចក្តីថ្លែងការណ៍នេះគឺវាទាក់ទងនឹង “រឿងផ្ទាល់ខ្លួនសុទ្ធសាធ៖ គឺរឿងរំលោភផ្លូវភេទដែលត្រូវបានធ្វើការចោទប្រកាន់ហើយវាបានកើតឡើងជាច្រើនទសវត្សរ៍មុនអាណត្តិលោក Trump” ។

មេធាវីរបស់លោកស្រី Carroll បានស្វាគមន៍ចំពោះការសើរើសំណុំរឿងឡើងវិញរបស់ក្រសួងយុត្តិធម៌។

លោក Roberta A Kaplan បាននិយាយថា “យើងតែងតែមានការជឿជាក់ថា លោក Donald Trump បានធ្វើសេចក្តីថ្លែងការណ៍បង្ខូចកេរ្តិ៍ឈ្មោះអតិថិជនរបស់យើងនៅក្នុងខែមិថុនា ឆ្នាំ ២០១៩ ដោយចេតនាផ្ទាល់ខ្លួន មានឆន្ទៈមិនល្អ និងពោរពេញទៅដោយហិង្សា ហើយមិនសមជាប្រធានាធិបតីសហរដ្ឋអាម៉េរិកនោះទេ” ។
ចំណាត់ការផ្លូវច្បាប់បានលើកឡើងពីសេចក្តីថ្លែងសុន្ទរកថារបស់គាត់ក្នុងនាមជាប្រធានាធិបតីអំពីលោកស្រីកាលពីឆ្នាំ ២០១៩ ក្នុងខណៈពេលដែលគាត់បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន។

បណ្តឹងនេះត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីមតិបន្ថែមដែលគាត់បានលើកឡើងអំពីនាងនៅក្នុងការឆ្លើយតបនឹងសំណួររបស់ CNN មួយថ្ងៃបន្ទាប់ពីចេញសាលក្រមរបស់តុលាការកាលពីពីរខែមុន។

  • តើ​បញ្ហា​ផ្លូវច្បាប់​របស់លោក Trump មាន​វិសាលភាពធំ​ប៉ុនណា​?

គណៈវិនិច្ឆ័យពេញអង្គរបស់រដ្ឋហ្សកហ្ស៊ីត្រូវបានជ្រើសរើសឡើងនៅចំពេលដែលមានការស៊ើបអង្កេតលើកិច្ចការបោះឆ្នោតរបស់លោក Trump។

ក្រសួងយុត្តិធម៌ធ្លាប់បានប្រកាន់ជំហរថា លោក Trump អាចត្រូវបានការពារដោយមេធាវីរដ្ឋាភិបាល ដោយសារតែលោកនៅកំពុងបម្រើការក្នុងតួនាទីជាប្រធានាធិបតី នៅក្នុងពេលដែលលោកបានថ្លែងសុន្ទរកថា៕