សន្ដិសុខសង្គម

រន្ទះបាញ់ស្រ្តីជនជាតិដើមភាគតិចចារ៉ាយម្នាក់ស្លាប់នៅរតនគិរី

ដោយ៖រតនា
រតនគិរី៖ស្រ្តីជាជនជាតិដើមភាគតិចារ៉ាយម្នាក់ត្រូវបានរន្ទះបាញ់បណ្តាលឲ្យស្លាប់ខណៈពេលដែលរូបគាត់កំពុងតែស្ទូងស្រូវក្នុងស្រែហើយមេឃ​ភ្លៀងកាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។


សមត្ថកិច្ចស្រុកអូរយ៉ាដាវបានឲ្យដឹងថា ស្ត្រីដែលរន្ទះបាញ់ស្លាប់នោះឈ្មោះសល់ តិញ អាយុ២៨ឆ្នាំ ជនជាតិចារ៉ាយ គាត់ជាកសិកររស់នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី៕