សន្ដិសុខសង្គម

ដុតកម្ទេចចោលគ្រឿងក្នុងជ្រូកខូចគុណភាពជិត៥តោន

ដោយ៖រតនា

កណ្ដាល៖ សមត្ថកិច្ច ក.ប.ប. សាខាខេត្តកណ្ដាល ,​សមត្ថកិច្ចគយ និងអាជ្ញាធរមានសមត្ថកិច្ចកាលពីថ្ងទី១១ ខែកក្កដា ឆ្នាំ២០២៣ បានដុតកម្ទចចោលនូវពោះជ្រូកនិងស្បែកជ្រូកខូចគុណភាពចំនួន ៤ ៧៧៥គីឡូក្រាម។

ការដុតបំផ្លាញគ្រឿក្នុងជ្រូកទាំងនោះគឺបានធ្វើឡើងនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជំនាញក.ប.ប.សាខាខេត្តកណ្ដាលបានបញ្ជាក់ថា ទំនិញខូចគុណភាពដែលដុតបំផ្លាញចោលទាំងអស់នេះគឺវានឹង ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគខ្លាំងណាស់ប្រសិនបើទំនិញខាងលើនេះបាននាំយកទៅលក់នៅលើទីផ្សារនោះ៕