អន្តរជាតិ

Biden នឹងជួបជាមួយ Zelensky ក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ

ប្រែសម្រួល៖សហការី

មន្ត្រីរៀបចំកិច្ចប្រជុំនេះបានបញ្ជាក់ថានៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO ក្នុងថ្ងៃពុធខាងមុខនេះ លោក ប្រធានាធិបតី Joe Biden នឹងជួបលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន។

ការចូលរួមរបស់ Zelensky នៅក្នុងកិច្ចប្រជុំកំពូលបានក្លាយជាប្រធានបទចោទសួរថាតើវាជាសញ្ញាមួយបង្ហាញពីការរួបរួមកម្លាំងប្រឆាំងរុស្សីដែឬយ៉ាងណា ។ សង្រ្គាមរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនស្ថិតក្នុងរបៀបវារៈកំពូលរួមជាមួយនឹងការពិភាក្សាអំពីអនាគតអ៊ុយក្រែនដែលហែកហួរដោយសង្រ្គាមដើម្បីឈានទៅចូលរួមក្នុងសម្ព័ន្ធភាពណាតូ ដែលកំពុងផ្ទូះឡើងនូវការខ្វែងគំនិតគ្នាមួយចំនួនក្នុងចំណោមមេដឹកនាំរបស់អង្គការ NATO។

Politico ជាអ្នករាយការណ៍​អំពីការរៀប​កិច្ច​ប្រជុំ​​ដំបូងគេ​បាននិយាយថាបញ្ហាអ៊ុយក្រែន​នឹង​ស្ថិតនៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​នេះ ខណះដែលមេដឹកនាំអាមេរិក​សម្លឹង​មើលលើការ​រួបរួម​កម្លាំងនៅ​ពីក្រោយ​លោក Zelensky ដើម្បីប្រឈមមុខ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ ការចោទជាសំណួរលើសម្ព័ន្ធភាពដែលកំពុងប្រឈមនឹងការខ្វែកគំនិតគ្នាក្នុងការឈានទៅកាន់សមាជិកភាពរបស់អង្គការណាតូដែលជាផ្លូវមួយប្រកបដោយសក្តានុពលសម្រាប់អ៊ុយក្រែនដែលរំពឺងថានឹងទទួលបាននូវជំនួយយោធាបន្ថែមទៀត នៅក្នុងខណៈពេលដែលការវាយលុករបស់ខ្លួនកំពុងតែបន្ត។

លោក Biden បាន​ទម្លាក់ចោលនូវរឿងដ៏រសើប​ដែលគេ​រំពឹង​ថា​អ៊ុយក្រែន​នឹង​ចូល​ជា​សមាជិក​ណាតូ ខណៈ​សង្រ្គាម​កំពុង​តែបន្ត ហើយក៏​បានបង្វែទិសដៅទៅ​លើ​កំណែ​ទម្រង់​ដែល​ប្រទេស​នេះ​​ត្រូវ​ធ្វើបន្ថែមទៀត​ដើម្បី​ចូល​រួម​ជា​សម្ព័ន្ធមិត្តរបស់អង្គការ NATO។

កាលពីសប្តាហ៍មុនលោក Biden បានប្រាប់ទូរទស្សន៍ CNN’s Fareed Zakaria ថា “ខ្ញុំមិនគិតថាអង្គការ NATO បានឯកភាពគ្នាថាត្រូវយកអ៊ុយក្រែនចូលជាសមាជិកគ្រួសាររបស់ខ្លួនក្នុងពេលឥឡូវនេះ ឬអត់នៅក្នុងពាក់កណ្តាលផ្លូវនៃសង្រ្គាមនោះទេ”។ ហើយក៏មិនមានគម្រោងចូលរួមកិច្ចប្រជុំកំពូល “ដ៏សប្បាយៗនោះទេ”គឺគាត់ត្រូវស្វែងរកយុទ្ធសាសឲ្យកាន់តែច្បាស់សម្រាប់ប្រទេសរបស់គាត់ក្នុងការចូលរួមជាសម្ព័ន្ធមិត្តដែលនឹងត្រូវឲ្យមានការការធានាលើបញ្ហាសន្តិសុខក្នុងតំបន់។

Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ ABC ថា “  NATO មិន​ខ្លាច​រុស្ស៊ី​នោះទេហើយអ៊ុយក្រែន​គួរ​តែ​ទទួល​បាន​នូវការ​ធានា​សន្តិសុខមួយឲ្យ​ច្បាស់​លាស់ ក្នុងខណៈពេល​ដែល​ខ្លួន​មិន​ស្ថិត​ក្នុងសម្ព័ន្ធរបស់​អង្គការ​អូតង់។ មានតែលក្ខខណ្ឌទាំងនេះទេ ដែលអាចធ្វើឲ្យកិច្ចប្រជុំរបស់យើងមានអត្ថន័យ បើមិនដូច្នេះទេវាគ្រាន់តែជាល្បែងនយោបាយមួយប៉ណ្ណោះទេ” ។

នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះលោក Biden និង លោក Zelensky បានប្រជុំគ្នាជាច្រើនដងរួចមកហើយ។ ដំណើរ​ទស្សនកិច្ច​ដំបូង​របស់​ប្រធានាធិបតី​អ៊ុយក្រែន​​ទៅ​ក្រុង​វ៉ាស៊ីនតោនបានធ្វើឡើង​នៅ​មុន​បុណ្យ​ណូអែលគឺចាប់​តាំង​ពី​សង្គ្រាមបាន​​ចាប់​ផ្តើម​គឺជាពេលដែល​​លោក Biden បានទទួលជួប​លោក Zelensky ជាភ្ញៀវ​នៅ​ការិយាល័យ​សេតវិមាននៅមុន​ពេលដែលលោក Zelensky ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សភាអាមេរិក។

ពីរបីខែក្រោយមក លោក Biden បានធ្វើដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុង Kyiv និងប្រកាសកញ្ចប់ជំនួយមានតម្លៃជាងកន្លះពាន់លានដុល្លារអាមេរិក។

នៅក្នុងខែឧសភាពួកគេបានជួបគ្នាដោយផ្ទាល់នៅក្នុងកិច្ចប្រជុំកំពូល G-7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ។លោក  Zelensky បានប្រើឱកាសនេះដាក់សម្ពាធលើមេដឹកនាំពិភពលោកឲ្យជួយបន្ថែមទៀត បន្ទាប់ពីរុស្ស៊ីបានដណ្តើមយកទីក្រុង Bakhmut ក្រោយពីការប្រយុទ្ធគ្នាដ៏សាហាវអស់រយះពេលជាច្រើនខែមក។

នៅក្នុងអំឡុងពេលប្រជុំកំពូលរបស់អង្គការណាតូនេះ លោក Biden អាចរងនូវការស្តីបន្ទោសពីសំណាក់សម្ព័ន្ធមិត្តស្តីពីការសម្រេចចិត្តរបស់គាត់ក្នុងការផ្តល់គ្រាប់បែកចង្កោមដល់អ៊ុយក្រែនជាលើកដំបូង។ ចំណាត់ការដែលមានគោលបំណងពង្រឹងសមត្ថភាពវាយលុករបស់អ៊ុយក្រែនបានជំរុញឲ្យមានការខ្វែងគំនិតគ្នាមួយចំនួនក្នុងសម្ព័ន្ធមិត្តរបស់លោក Biden ដែលគេបានហៅវាថាជា “ការសម្រេចចិត្តដ៏ចម្រូងចម្រាស់មួយ” នៅក្នុងបទសម្ភាសន៍របស់គាត់ជាមួយ Zakaria គាត់បាននិយាយថាដោយសារតែអ៊ុយក្រែននៅសេសសល់គ្រាប់រំសេវតិចតួចនេះជាការចាំបាច់ណាស់។ លោក Zelensky បាននិយាយកាលពីថ្ងៃសុក្រថា អ៊ុយក្រែនសូមថ្លែងអំណរគុណចំពោះកញ្ចប់ជំនួយការពារជាតិ “ទាន់ពេលវេលាដែលអ៊ុយក្រែនកំពុងត្រូវការចាំបាច់បំផុត” ពីសហរដ្ឋអាមេរិក។

“កញ្ចប់ជំនួយផ្នែកការពារជាតិភ្លាមៗទាន់ពេលវេលានេះមានន័យទូលំទូលាយណាស់ដែលអ៊ុយក្រែនកំពុងត្រូវការច្រើនថែមទៀតពីសហរដ្ឋអាមេរិក។ យើង​សូមថ្លែង​អំណរគុណ​ចំពោះ​ប្រជាជន​អាមេរិក និង​លោក​ប្រធានាធិបតី Joseph Biden ចំបោះការ​សម្រេចចិត្តដ៏លំបាក​ដែលនឹង​នាំឲ្យ​អ៊ុយក្រែន​កាន់តែ​ឈានទៅរក​ជ័យជម្នះ​លើ​សត្រូវឈ្លាពាន និងបង្រឹង​លទ្ធិប្រជាធិបតេយ្យ​ឈានទៅរក​ជ័យជម្នះ​លើ​របប​ផ្តាច់ការ ” ។

លោកបាននិយាយថា “ការពង្រីកសមត្ថភាពការពារជាតិរបស់អ៊ុយក្រែនគឺជាឧបករណ៍វាបកប្រកបដោយសក្តានុពលក្នុងការវាយដណ្តើមទឺកដីពីការកាន់កាប់របស់រុស្សីដែលជាជំហានឆ្ពោះទៅកសាងសន្តិភាពឡើងវិញ” ៕