សន្ដិសុខសង្គម

ម៉ូតូហុងដាមួយគ្រឿងពន្លះរថយន្តម៉ាក Pruse ទាំងកណ្តាលអធ្រាត្រ

ដោយ៖រតនា

ព្រះសីហនុ៖យុវជនម្នាក់បើកម៉ូតូលឿនជ្រុលទៅបុកជាមួយនឹងរថយន្តម៉ាក Pruseមួយគ្រឿងបណ្តាលឲ្យរងរបួសជាទម្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅត្រង់ផ្លូវកែងLVស្ថិតនៅតាមបណ្តោយផ្លូវឯករាជ្យក្នុងភូមិទី៤សង្កាត់ទី៤ក្រុងព្រះសីហនុ កាលពីវេលាម៉ោងជាង១២យប់ឈានចូលថ្ងៃទី១១ខែ កក្កដា ឆ្នាំ ២០២៣។

នៅកន្លែងកើតហេតុគេបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តម៉ាក Pruse ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-5828 បើកបរដោយស្ត្រីខ្មែរម្នាក់ក្នុងទិសដៅពីត្បូងទៅលិច។ លុះមកដល់កន្លែងកើតហេតុក៏ស្រាបតែមានម៉ូតូមួយគ្រឿងម៉ាកហុងដាសង់ស៊េរី២០១៨ ពាក់ផ្លាក់លេខ ព្រះសីហនុ 1H-0771 បានជ្រុលទៅបុកពេញទំហឹងបណ្តាលអោយអ្នកបើករងរបួសធ្ងន់។ភ្លាមៗនោះអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែករថយន្តនិងម៉ូតូនៅកន្លែងគ្រោះថ្នាក់។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះទៅដល់និងបានធ្វើការសម្របសម្រួលគ្នា។ភាគីទាំងសងខាងបានចរចាគ្នាដើម្បីបញ្ចប់រឿងតែភ្លាមៗនោះមិនទាន់ត្រូវរ៉ូវគ្នានៅឡើយទេ៕