អន្តរជាតិ

អត្ថបទទស្សនៈ និយាយអំពី អ្វីដែលពូទីនបានភ្លេចគិតនៅពេលដែលគាត់ចូលឈ្លានពានអ៊ុយក្រែន

ប្រែសម្រួល៖សហការី

ថ្ងៃទី ២២ ខែមិថុនាឆ្នាំ ១៩៤១ ជាពេលដែលកងទ័ពណាស៊ីអាល្លឺម៉ង់វាយប្រហារសហភាពសូវៀត។នៅពេលនោះហើយដែលមេដឹកនាំផ្តាច់ការ Joseph Stalin បានធ្វើឲ្យប្រជាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមិនបានឃើញគាត់ចេញសេចក្តីថ្លែងការណ៍ជាសាធារណៈអស់រយៈពេលជិតពីរសប្តាហ៍។

រហូតដល់ថ្ងៃទី ៣ ខែកក្កដា ទើបគាត់ថ្លែងសុន្ទរកថាតាមវិទ្យុរដ្ឋ ដោយធានាថាការពារប្រជាជាតិរបស់គាត់ ហើយក្នុងខណៈពេលនោះកងទ័ពរបស់គាត់បានរងការបរាជ័យនៅក្នុងសមរភូមិយ៉ាងធ្ងន់ធ្ងររួចទៅហើយចំណែក blitzkrieg របស់អាឡឺម៉ង់វិញ ជា”ប្រវត្តិសាស្ត្របានបង្ហាញថាគ្មានកងទ័ពណាដែលអាចយកឈ្នះលើកងទ័ពអាឡឺម៉ង់បានឡើយ” ។

“Operation Barbarossa” កិច្ចប្រតិបត្តិការរបស់កងទ័ពអាឡឺម៉ង់មានកងទ័ពជាង ៣ លាននាក់ រថក្រោះប្រហែល ៣,០០០ គ្រឿង និងយន្តហោះចំនួន ២,៥០០ គ្រឿងគឺជាកងកម្លាំងឈ្លានពានដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។ ហើយកងទ័ពអាឡឺម៉ង់រំពឹងថានឹងដណ្តើមយកទីក្រុងមូស្គូក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មេដឹកនាំផ្តាច់ការណាស៊ី អាឌុលហ្វ ហ៊ីត្លែរ បានគិតថា របបសូវៀតនឹងបែកបាក់យ៉ាងឆាប់រហ័ស។ នៅក្នុងរយៈពេល ៤ ឆ្នាំបន្ទាប់ កងទ័ពរបស់ហ៊ីត្លែរបានបង្ហាញពីភាពចុះខ្សោយដែលមិនអាចយកឈ្នះលើសហភាពសូវៀតបាន។

កាលពីមួយឆ្នាំមុន អ្នកដែលតាំងខ្លួនថាជាតួអង្គស្នងមរតករបស់លោកស្តាលីននៅក្នុងវិមានក្រឹមឡាំង គឺប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមរៀបចំកងទ័ពមួយ ដែលគាត់គិតថាការលុកលុយអ៊ុយក្រែននោះគឺប្រាកដណាស់ថាអ៊ុយក្រែនមិនអាចយកឈ្នះកងទ័ពគាត់បានឡើយផែនការយោធានេះរៀបចំឡើងក្នុងគោលបំណងដណ្តើមយកទីក្រុងគៀវដាក់នៅក្រោមនឹមផ្តាច់ការរបស់ខ្លួនឲ្យបានយ៉ាងឆាប់រហ័សបំផុត ។ ក្តីសង្ឃឹមរបស់គាត់ត្រូវបានរលាយអស់ហើយគាត់ក៏មានការខកចិត្តយ៉ាងខ្លាំងដោយសារតែស្មារតីប្រយុទ្ធដ៏អង់អាចហើយរឹងមាំដូចដែកថែបរបស់អ៊ុយក្រែន។

ផែនការជាយុទ្ធសាស្ត្រក្នុងកិច្ចការការពារជាតិក្រោមការដឹកនាំរបស់ប្រធានាធិបតី Volodymyr Zelensky ធ្វើឲ្យប្រទេសទាំងពីរនេះនៅតែបន្តជាប់គាំងនៅក្នុងជម្លោះដ៏ចាក់ស្រេះ។

ផ្ទុយទៅនឹងអ្វីដែលមនុស្សភាគច្រើនរំពឹងទុកមុនសង្រ្គាមថាវាគឺជាការជាប់គាំងមួយដែលគេសង្កេតឃើញជាយូមកហើយ នេះជាការវិភាគរបស់លោកឧត្តមសេនីយ៍អាមេរិកចូលនិវត្តន៍ David Petraeus នៅក្នុង Q&A ជាមួយអ្នកវិភាគសន្តិសុខជាតិ CNN លោក Peter Bergen។ សួថាតើ​មេដឹកនាំ​រុស្ស៊ី​សម្លឺងឃើញ​បែប​ណា​ក្នុង​មួយ​ឆ្នាំ​ក្រោយ​ការ​សម្រេច​ចិត្ត​របស់​គាត់ចូលលុកលុយអ៊ុយក្រែន?

លោក Petraeus ដែល​ជាក្បាលម៉ាស៊ីនបញ្ឆេះ​ឲ្យ​មាន​សង្គ្រាម​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន និង​អ៊ីរ៉ាក់​បាន​និយាយ​ថា​៖ “ ពូទីន​បាន​ទទួល​​បរាជ័យ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ”  “ចូរចាំថា អ្នកដឹកនាំយុទ្ធសាស្ត្រជាដំបូងត្រូវមានភារកិច្ចសំខាន់បំផុតគឺ ‘ការគិតឲ្យបានត្រឹមត្រូវលើផែនការជាយុទ្ធសាស្ត្ររួម និងការគិតជាមូលដ្ឋានឲ្យបានត្រឹមត្រូមុននឹងធ្វើការសម្រេចចិត្ត។ លោកពូទីនច្បាស់ជាបរាជ័យធ្ងន់ធ្ងរនៅក្នុងសង្គ្រាមនេះព្រោះប្រទេសរបស់គាត់នឹងធ្លាក់ចូលក្នុងរនាំងសេដ្ឋកិច្ចសម្រាប់សង្គ្រាមរុស្ស៊ីក្នុងរយៈពេលមួយទសវត្សរ៍ ឬច្រើនជាងនេះដែលនឹងធ្វើឲ្យបាត់បង់ក្រុមហ៊ុនរុស្ស៊ីល្អៗជាច្រើនហើយជំរុញឲ្យក្រុមហ៊ុនលោកខាងលិចជាង ១,២០០ ក្រុមហ៊ុនបានចាកចេញពីរុស្សីឬកាត់បន្ថយកិច្ចប្រតិបត្តិការនៅទីនោះ។ កត្តាទាំងនេះហើយបានធ្វើឲ្យរុស្សីមានការខូចខាតយ៉ាងមហាសាលនឹងបង្កជាមហន្តរាយដល់យោធារុស្ស៊ីហើយក៏ធ្វើឲ្យខូចដល់កេរ្តិ៍ឈ្មោះរបស់ខ្លួនថែមទៀតផងកត្តាទាំងនេះហើយដែលធ្វើឲ្យគាត់ស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ” ។

ទោះបីជាយ៉ាងណាក៏ដោយ វាគឺជាកំហុសមួយក្នុងការមើលស្រាលឬប៉ាន់ប្រមាណខុសរបស់ប្រទេសរុស្ស៊ី លោក Petraeus បានកត់សម្គាល់ដោយលើកឡើងពីគុណតម្លៃជាអតិបរមាដែលវាយតំលៃលើស្តាលីនខុសដោយប្រៀបធៀបរវាង “បរិមាណនិងគុណភាពរបស់វាផ្ទាល់” ។

ដូចនៅក្នុងកំឡុងសង្គ្រាមលោកលើកទី ២ សមត្ថភាពរបស់សហភាពសូវៀតឲ្យមានទុនបំរុងដ៏ធំដើម្បីទ្រទ្រង់ការស្លាប់និងរបួសយ៉ាងច្រើនតែទោះបីជាមានរថក្រោះនិងយន្តហោះអន់ៗជាងអាល្លឺម៉ង់ក៏ដោយក៏វាបានជួយវឲ្យសូវៀតអាចយកឈ្នះលើអាល្លឺម៉ង់បានដែរ៕