អន្តរជាតិ

ពូទីនបានជួបមេទាហានស៊ីឈ្នួល Wagner បន្ទាប់ពីការបះបោរ

ដោយ៖ រតនា
វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយមេទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin នៅថ្ងៃទី 29 ខែមិថុនា ប្រាំថ្ងៃបន្ទាប់ពីក្រុមនេះបានដើរឆ្ពោះទៅទីក្រុងមូស្គូក្នុងការបះបោរក្នុងរយៈពេលខ្លី។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា លោក ពូទីន បានអញ្ជើញមនុស្សចំនួន ៣៥នាក់ ឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ រួមទាំងមេបញ្ជាការអង្គភាព ហើយថាវាមានរយៈពេលបីម៉ោង។ Peskov បាននិយាយថា មេបញ្ជាការWagner បានប្រាប់ពូទីនថា ពួកគេគឺជាទាហានរបស់គាត់ ហើយនឹងបន្តប្រយុទ្ធដើម្បីគាត់។

Prigozhin ដែលមានបំណងចាកចេញទៅកាន់ប្រទេសបេឡារុស្ស ក្រោយការបះបោររបស់គាត់បាននិយាយថា ការបះបោរមិនមានបំណងផ្ដួលរំលំរដ្ឋាភិបាលនោះទេ ប៉ុន្តែដើម្បី “នាំមករកយុត្តិធម៌” កងទ័ព និងប្រមុខការពារជាតិ ចំពោះអ្វីដែលគាត់បានហៅថា កំហុសឆ្គង និងសកម្មភាពគ្មានវិជ្ជាជីវៈនៅអ៊ុយក្រែន៕

មេដឹកនាំចិនសន្យាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី
ប្រធានាធិបតីចិនលោក Xi Jinping បានសន្យាថានឹងបន្តធ្វើការជាមួយរុស្ស៊ី ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។


នៅក្នុងជំនួបរបស់គាត់ជាមួយប្រធានសភាជាន់ខ្ពស់រុស្ស៊ី Valentina Matviyenko នៅទីក្រុងប៉េកាំង លោក Xi បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ គឺជាផ្នែកសំខាន់នៃទំនាក់ទំនងចិន-រុស្ស៊ី។
Matviyenko បាននិយាយថាទីក្រុងម៉ូស្គូអាចពឹងផ្អែកលើ “ស្មាមិត្តភាព” របស់ចិន៕