សន្ដិសុខសង្គម

អធិការរងខណ្ឌព្រែកព្នៅទទួលផែនចរាចរណ៍ម្នាក់បានស្លាប់ដោយសារថយន្តបុក

ដោយ៖សុខុម
ភ្នំពេញ៖រថយន្តម៉ាកឡិចស៊ីសRX330 បានបុកម៉ូតូពេញទំហឹងបណ្តាលឱ្យអធិការរងទទួលផែនចរាចរណ៍ម្នាក់បាត់បង់ជីវិតនៅម៉ោង៩និង១០នាទីយប់ទី៨ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅភូមិផ្សារលិចតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកស្ងួន បូរិន្ទ អធិការរងនគរបាលខណ្ឌព្រែកព្នៅ (រូបថតកាលនៅរស់)

សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះស្ងួនបូរិន្ទ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ជាអធិការងចរាចរណ៏ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវនិងមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។


សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះ ជិះម៉ូតូម៉ាកសង់១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ នគរបាល1.6000តែម្នាក់ឯង ។
ជនរងគ្រោះជិះម៉ូតូ ចេញពីផ្ទះមេធាវីឆ្លងផ្លូវ ស្រាប់តែមានរថយន្តឡិចស៊ីសRX330 ពណ៌ទឹកប្រាក់បានបើកតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះក្នុងទិសដៅពីកើតមកលិចបុកពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ។

រថយន្តម៉ាក ឡិចស៊ីស RX330 ពណ៌ទឹកប្រាក់ មិនចាំផ្លាកលេខពេលបុកម៉ូតូបណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមក៏បើករត់ចេញពីកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ ព្រែកព្នៅចុះវាស់វែងយកម៉ូតូទៅរក្សាទុក៕