អន្តរជាតិ

ប្រមុខដឹកនាំកម្ពុជាជំរុញអ៊ុយក្រែនកុំឱ្យប្រើគ្រាប់បែកចង្កោមរបស់អាម៉េរិក

ប្រែសម្រួល៖ រ៉ាម៉េត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញប្រទេសអ៊ុយក្រែនកុំឱ្យប្រើប្រាស់គ្រាប់បែកចង្កោម បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសផែនការបញ្ជូនអាវុធទៅទីក្រុងគៀវ ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។


ក្រុមមនុស្សធម៌បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោម(cluster bombs)ដែលអាចមិនទាន់ផ្ទុះ និងអាចបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលជាច្រើនឆ្នាំខាងមុខ។


សម្តេច ហ៊ុន សែន បាន​សរសេរ​ថា​៖ «​វា​នឹង​ជា​គ្រោះថ្នាក់​ដ៏​ធំ​បំផុត​សម្រាប់​ប្រជាជន​អ៊ុយក្រែន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ឬ​រហូត​ដល់​មួយ​រយ​ឆ្នាំ ប្រសិន​បើ​គ្រាប់បែក​ចង្កោម​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​តំបន់​កាន់កាប់​ដោយ​រុស្ស៊ី​ក្នុង​ទឹកដី​អ៊ុយក្រែន»។


សម្តេចបានលើកឡើងពី “បទពិសោធដ៏ឈឺចាប់” របស់កម្ពុជាអំពីគ្រាប់បែកចង្កោមរបស់សហរដ្ឋអាម៉េរិកដែលបានទម្លាក់នៅដើមទសវត្សរ៍ឆ្នាំ 1970 ដែលជាកេរដំណែលបរទេសដែលបានបន្សល់ទុកឲ្យមនុស្សស្លូតត្រង់រាប់ម៉ឺននាក់បានស្លាប់បាត់បង់ជីវិតនិងអ្នកខ្លះធ្លាក់ខ្លួនពិការ។ “វាមានរយៈពេលជាងកន្លះសតវត្សរ៍មកហើយ។


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា មកដល់នឹងពេលនេះគឺនៅមិនទាន់មានមធ្យោបាយណាមួយដើម្បីបំផ្លាញពួកវាទាំងអស់នោះនៅឡើយទេ៕
ប្រភព៖ ALJAZEERA