សន្ដិសុខសង្គម

ឆេះផ្ទះនៅស្រុកឆ្លូងខេត្តក្រចេះខាតបង់អស់ទ្រព្យសម្បត្តិជាង១ម៉ឺនដុល្លារ

ដោយ៖រតនា
ឆេះផ្ទះប្រជាពលរដ្ខមួយកន្លែងនៅភូមិហាន់ជ័យស្រុកឆ្លូងខេត្តក្រចេះកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣បានខាតបង់គិតជាទឹកប្រាក់ប្រមាណជា១ម៉ឺន៦ពាន់់ដុល្លារ។


មន្រ្តីនគរបាលស្រុកឆ្លូងបានបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ តែ វង្ស ភេទប្រុសអាយុ៥៦ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ៅ សហភាព អាយុ៥៧ ឆ្នាំ។ ចំពោះសម្ភារដែលខូចខាតរួមមានផ្ទះនិងសម្ភារផ្សេងៗមួយចំនួនទៀត។ប៉ុន្តែនៅមិនាន់ដឹងពីមូលហេតុដែលនាំឲ្យឆេះច្បាស់លាស់នៅឡើយទេ៕