សន្ដិសុខសង្គម

រកឃើញក្មេងលង់ទឹកស្លាប់នៅកំពង់ស្រឡាងក្រុងស្ទឹងត្រែង

ដោយ៖សុខុម

ស្ទឹងត្រែង៖ ក្មេងប្រុសម្នាក់ដែលចេញពីសាលារៀននាំគ្នាជិះកង់ទៅចុះលេងទឹកជាមួយមិត្តភក្តិនៅកំពង់ស្រឡាង ក្រុងស្ទឹងត្រែងដែលលង់ទឹកស្លាប់បាត់ខ្លួននោះ បានរកឃើញហើយកាលពីយប់ថ្ងៃទី៧ កក្កដាឆ្នាំ២០២៣។

បើតាមលោក ឈឹម សុភីនាយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងត្រែងបានឱ្យដឹងថាក្មេងដែលលង់ទឹកស្លាប់នោះឈ្មោះជឹម ពេជ្រសំណាង អាយុ ១៥ ឆ្នាំរស់នៅភូមិរាជានុកូល១ សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។

សមត្ថកិច្ចបានរកឃើញសាកសពក្មេងប្រុសនោះនៅយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមគ្រួសារនិងអ្នកភូមិបានចុះរាវរកនៅក្នុងទឹកកន្លែងដែលបាត់ខ្លួននោះអស់ជាច្រើនម៉ោងរួចមក៕