សន្ដិសុខសង្គម

មនុស្ស៣នាក់ស្លាប់រដូករណែលដោយសារជិះម៉ូតូបុកគោយន្ត

ដោយ៖សុខុម
ក្រចេះ៖មនុស្សចំនួន៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា បានជ្រុលទៅ បុកគោយន្តកែច្នៃបណ្តាលឱ្យស្លាប់រដូករណែល នៅលើកំណាត់ផ្លូវកៅស៊ូ(ឆ្លូង-ដំរីផុង)ចំណុចខ្សាច់សស្ថិតក្នុងភូមិព្រៃគោ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះកាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣។


សមត្ថកិច្ចបានឱ្យដឹងថា អ្នកស្លាប់គឺជិះម៉ូតូម៉ាកC125 ពណ៌ខ្មៅ សេរី២០២២ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1J 6050។អ្នកទាំងនោះមានឈ្មោះ ហឿន សុខចាន់ភេទប្រុស អាយុ១៧ឆ្នាំជាអ្នកបើកម៉ូតូ,ឈ្មោះយេត រតនា ភេទប្រុស អាយុ១៣ឆ្នាំនិងឈ្មោះ សាក់ សិទ្ធ ភេទប្រុស អាយុ១៤ឆ្នាំ។ អ្នកទាំងនោះមានទីលំនៅភូមិស្រែទ្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។


សមត្ថកិច្ចបានឲ្យដឹងថា ចំពោះម្ចាស់គោយន្តក្រោយពីមានមនុស្សជិះម៉ូតូបុកគោយន្តបណ្តាលឲ្យស្លាប់រួចហើយនោះគឺបានរត់គេចខ្លួន បន្សល់ទុកតែគោយន្តនៅកន្លែងកើតហេតុ។
សមត្ថកិច្ចបានឱ្យដឹងទៀតថាភាគីម៉ូតូធ្វើដំណើរក្នុ្ងងទិសដៅ ពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុ ផ្លូវកោង បានបើកជែងម៉ូតូមួយគ្រឿងទៀតនៅពីមុខក៏ បណ្តាលឲ្យរេចង្កូតជ្រុលទៅបុកគោយន្តកែច្នៃដែលមានទិសដៅពីជើងទៅត្បូងបញ្រ្ចាសទិសគ្នាបណ្តាលឲ្យស្លាប់ទាំង៣នាក់តែម្តង៕