ព័ត៌មានជាតិ

ផ្សោតនៅអន្លង់កាំពីកើតបានកូនថ្មីមួយក្បាលទៀត

ដោយ៖សុខុម

ក្រចេះ៖    ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផលក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទនិងអង្គការ WWF បានកត់ត្រាកូនផ្សោតទើបនឹងកើតថ្មីមួយទៀត នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។

បន្ទាប់ពីមានវត្តមានកូនផ្សោតកំណត់ត្រាកូនផ្សោតថ្មីកើនដល់ចំនួន៥ក្បាលហើយនៅក្នុងឆ្នាំ២០២៣នេះ។

ប្រភពព័ត៌មានបានឱ្យដឹងថា៖ កាលពីថ្ងៃទី៧កក្កដា ក្រុមការងារអង្កេតឃើញកូនផ្សោតទើបនឹងកើតថ្មីនេះមានអាយុប្រហែល១០ថ្ងៃ     កំពុងហែលជាមួយផ្សោតពេញវ័យចំនួន៩ក្បាលទៀតនៅក្នុងអន្លង់អភិរក្ស។ ការកត់ត្រាកូនផ្សោតថ្មីនេះ ជាកូនផ្សោតទី៥ដែលកត់ត្រាចាប់តាំងពីខែមករាដើមឆ្នាំដល់ខែកក្កដា ឆ្នាំ២០២៣៕