សន្ដិសុខសង្គម

សម្តេចហ៊ុនសែនស្នើឲ្យអ្នកលេងTikTokដែលប្រើឈ្មោះសម្តេចត្រូវលុបចោលជាបន្ទាន់

ដោយ៖រតនា

ភ្នំពេញ៖សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាបានស្នើទៅដល់អ្នកលេងបណ្តាញសង្គម TikTokដែលកន្លងមកបានយកឈ្មោះសម្តេចទៅប្រើនោះត្រូវលុបចោលទាំងស្រុងនិងជាបន្ទាន់។

សម្តេចបានបញ្ជាក់នៅក្នុងសារជាសំឡេងនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ថា សកម្មភាពនេះវានឹងបង្កើតឲ្យមានការភាន់ច្រឡំមួយយ៉ាងធំ។ជាមួយនោះស្នើឲ្យជំនួយការសម្តេចធ្ចើការលើរឿងនេះជាបន្ទាន់ជាមួយនឹងក្រុមហ៊ុនTikTok។

សម្តេចបានបញ្ជាក់ទៀតថា បើអ្នកដែលយកឈ្មោះសម្តេចទៅប្រើប្រាស់នោះមិនព្រមលុបចោលទេ សម្តេចនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ដោយមិនអាចលើកលែងបានឡើយ។

សម្តេចបានលើកឡើងថា ទង្វើនេះវាអាចនឹងធ្វើឲ្យមានការយល់ខុសនៅពេលដែលគេបង្ហោះសារឬរូបភាពផ្សេងៗចេញទៅតាមរយៈគណនីដែលបានប្រើប្រាស់ឈ្មោះរបស់សម្តេចដោយគ្មានការអនុញ្ញាតនោះ។ ឥឡូវនេះសម្តេចនឹងចេញមកប្រើប្រាស់TikTokដោយផ្ទាល់គឺបង្ហោះខ្លួនឯងឬក្រុមជំនួយការរបស់សម្តេច៕