អន្តរជាតិ

រឿងមេទាហានស៊ីឈ្នួលរុស្ស៊ី Prigozhinដែលដឹកនាំកម្លាំងបះបោរគឺកំពុងតែស្ថិតក្នុងភាពអាថ៌កំបាំង

ដោយ៖សហការី

រាយការណ៏ដោយ CNN- បើយោងតាមសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ដែលរៀបចំឡើងដោយប្រធានាធិបតីបេឡារុស្ស Alexander Lukashenko បានបង្កើតជាចម្ងល់ថាប្រធាន Wagner លោក Yevgeny Prigozhin មិនត្រូវបានគេប្រទះឃើញជាសាធារណៈចាប់តាំងពីថ្ងៃទី ២៤ ខែមិថុនាដែលគេគិតថាគាត់ទំនងជាស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់។

Lukashenko បានបង្វែសាច់រឿងរបស់លោក Prigozhin ដែលជាចៅហ្វាយ Wagner ឲ្យឆ្ងាយពីគាត់គាត់បាននិយាយថា ទាំងចៅហ្វាយ Wagner Prigozhin និងទាហានស៊ីឈ្នួលគឺស្ថិតនៅបេឡារុស្សក៏ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថាតើទាំងចៅហ្វាយ Wagner Prigozhin និងទាហានស៊ីឈ្នួលនឹងត្រូវផ្លាស់ទីនៅទីណានោះទេ។

Lukashenko បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់ CNN ” ថា ចៅហ្វាយ Wagner Prigozhin គាត់នៅ St Petersburg  ឬប្រហែលជាព្រឹកនេះ គាត់នឹងធ្វើដំណើរទៅទីក្រុងមូស្គូ ឬកន្លែងផ្សេងទៀត” ។ “ប៉ុន្តែឥឡូវនេះគាត់មិននៅក្នុងប្រទេសបេឡារុស្សីនោះទេ” ។

ខណៈដែល Lukashenko បានចុះកិច្ចព្រមព្រៀងក្នុងការបញ្ចប់ការបះបោររបស់ Prigozhin នៅប្រទេសរុស្ស៊ីកាលពីខែមុនលោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា កិច្ចព្រមព្រៀងនេះបានកើតឡើងដោយសារតែ Prigozhin និង Lukashenko បានស្គាល់គ្នា “ផ្ទាល់ខ្លួនអស់រយៈពេលជាយូរ ប្រហែល ២០ ឆ្នាំមកហើយ ”។ផ្ទុយទៅវិញ Lukashenko បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាគឺលោកពូទីនទេដែលជាមិត្តដ៏យូរអង្វែងរបស់ Prigozhin ច្រើនជាងពោលគឺ “ច្រើនជាងខ្ញុំហើយស្គាល់គាត់យូរជាងខ្ញុំជាង ៣០ឆ្នាំហើយ” ។

បើយោងតាមសំដីរបស់លោក Lukashenko ហាក់ដូចជាមេដឹកនាំទាំងពីរទាំងពូទិន នឹង និង Lukashenko មិនមែនជាមិត្តរបស់ Prigozhin ទៀតទេ។

រឿងនេះមិនខុសពីភ្លើងចំបើងនោះទេចុងក្រោយវារលត់បាត់ភ្លាមៗភាពតានតឹងដ៏យូរអង្វែងរបស់ Prigozhin ជាមួយក្រសួងការពារជាតិរុស្ស៊ីគឺការទទូចឲ្យទាហានស៊ីឈ្នួល Wagner ចុះហត្ថលេខាលើកិច្ចសន្យាជាមួយរដ្ឋាភិបាលរុស្ស៊ី ដែល Prigozhin គាត់បានបដិសេធ។

កាលពីថ្ងៃព្រហស្បតិ៍ Lukashenko បានស្នើដោយទទូចថាក្រុម Wagner មកប្រទេសបេឡារុស្ស ក្រុមទាហានស៊ីឈ្នួលរបស់ខ្លួននឹងត្រូវចុះហត្ថលេខាលើឯកសារជាមួយរដ្ឋាភិបាលរបស់ប្រទេសបេឡារុស្ស។

លោក​បាន​បន្ត​ថា​៖” ​យើង​នឹង​រៀបចំ​កិច្ច​សន្យា​ជាមួយ​ពួក​គេនៅ​ពេល​ពួក​គេ​សម្រេច​ចិត្តបោះទី​តាំង​​នៅ​ក្នុង​ប្រទេស​បេឡារុស្ស”។

យើងបានដឹងហើយថាមុនការបះបោរលោក Prigozhin ស្ថិតនៅក្នុងប្រទេសរុស្ស៊ី មិនមែននៅក្នុងប្រទេសបេឡារុស្ស ដូចដែលយើងបានឃើញស្រាប់ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានចេញផ្សាយនូវរូបភាពពីការវាយឆ្មក់របស់ប៉ូលីសមកលើការិយាល័យ និងលំនៅដ្ឋានរបស់ Prigozhin ក្នុងទីក្រុង St. វីដេអូបានបង្ហាញនូវ “រឿងអាស្រូវ” ដូចជាការកឃើញនូវឃ្លាំងមាស ប្រាក់ និងសក់ពាក់ រួមជាមួយនឹងអាវុធ និងលិខិតឆ្លងដែនជាច្រើនដែលជាក់ស្តែងជាកម្មសិទ្ធិរបស់ Prigozhin ក្រោមឈ្មោះក្លែងក្លាយផ្សេងៗគ្នា។

Lukashenko ដែលជាអ្នកស្មោះត្រង់ចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បើទោះបីជាពេលខ្លះមានភាពតានតឹងនឹងគ្នាក៏ដោយក៏គាត់បាននិយាយថា “យើងមានបណ្តាញទំនាក់ទំនង ហើយក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីក៏មានការសន្ទនា ហើយក្នុងរយៈពេលប៉ុន្មានម៉ោងបានជួបមុខគ្នា។ យើងជិះទូកតែមួយបើ​យើង​ឈ្លោះ​គ្នាវា​ធ្វើឲ្យទូកលិចទឹក​នោះ​យើង​ទាំង​ពីរ​នឹង​លង់​ទឹកទាំងអស់គ្នាហើយ” ។

លោក​បាន​មាន​ប្រសាសន៍​ថា ប្រាកដ​ណាស់​ពេល​និយាយ​ដល់​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​ដែល​ទើប​ដាក់​នៅ​ប្រទេស​បេឡារុស ប្រទេស​ទាំង​ពីរ​បាន​ចូល​រួម​ដោយត្រង់ទៅត្រង់មក។

លោក​បាន​មាន​ប្រសាសន៍​ថា “គឺក្នុង​គោល​បំណង​ការ​ការពារតែ​ប៉ុណ្ណោះ”។ បើ​រុស្ស៊ី​ប្រើ​អាវុធ​នុយក្លេអ៊ែរ “ ​ខ្ញុំ​​នឹង​ប្រឹក្សា​ជាមួយ​សម្ព័ន្ធមិត្តមុននឹងប្រើប្រាស់វា” ៕