សន្ដិសុខសង្គម

ដុតកម្ទេចចោលគ្រឿងញៀនជាង២.០០០គីឡូក្រាមនៅខេត្តព្រះសីហនុ

ដោយ៖រតនា

គ្រឿងញៀនចម្រុះ២.១៥១គីឡូក្រាមដែលបង្ក្រាបបានពីខេត្តចំនួន០៣រួមមានខេត្តព្រះសីហនុ, ខេត្តកំពតនិងកំពង់ស្ពឺ បានយកមកដុតម្ទេចចោលរួមគ្នានៅខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី៧ខែកក្កដាឆ្នាំ ២០២៣។

លោកសៀង សុខព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុតំណាងឱ្យតុលាការទាំង៣ ខេត្តបានឲ្យដឹងថា គ្រឿងញៀនជាង ២ ០០០ គីឡូដែលយើងយកមកដុតកម្ទេចចោលនៅពេលនេះគឺសមត្ថកិច្ចនៅតាមបណ្តាខេត្តទាំងបីបង្ក្រាបបានហើយស្ថាបន័តុលាការខេត្តនីមួយៗក៏បានសម្រេចក្តីជាស្ថាពរទៅតាមនីតិវិធីច្បាប់រួចហើយដែរ៕