សន្ដិសុខសង្គម

ក្មេងលង់ទឹកនៅកំពង់ស្រឡាងក្រុងស្ទឹងត្រែងរកមិនទាន់ឃើញ

ដោយ៖សុខុម
ស្ទឹងត្រែង៖ ក្មេងប្រុសម្នាក់ដែលចេញពីសាលារៀននាំគ្នាជិះកង់ទៅចុះលេងទឹកនៅកំពង់ស្រឡាង ក្រុងស្ទឹងត្រែងរអិលជើងលិចចូលក្នុងទឹក កាលពីរសៀលថ្ងៃទី៧ខែកក្កដាឆ្នាំ២០២៣ រហូតមកដល់ម៉ោង៨យប់ថ្ងៃដដែលទៅហើយរកមិនទាន់ឃើញនៅឡើយទេ។


លោក ឈឹម សុភីនាយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងត្រែងបានឱ្យដឹងថាក្មេងដែលង់ទឹកឈ្មោះជឹម ពេជ្រសំណាង អាយុ ១៥ ឆ្នាំរស់នៅភូមិរាជានុកូល១ សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងបានចុះទៅលេងទឹក ជាមួយក្មេងម្នាក់ទៀត។នៅពេលក្មេងនោះលិចចូលក្នុងទឹកទើបក្មេងនៅលើគោកស្រែកហៅឱ្យគេជួយ។ភ្លាមនោះក៏មានការអន្តរាគមន៍និងរកមនុស្សដែលប៉ិនប្រសព្វ ខាងមុជទឹកជួយរករហូតដល់យប់នៅតែរកពុំទាន់ឃើញ។


សូមបញ្ជាក់ដែរថា បើតាមប្រជាពលរដ្ឋមួយចំនួននៅក្រុងស្ទឹងត្រែងបានឲ្យដឹងថា កន្លែងនោះគឺមានជើងកប ដ្បិតអីកន្លងមកធ្លាប់មានមនុស្សលង់ស្លាប់ច្រើនករណីហើយដោយសារកំពង់ស្រឡាងនោះមានកន្លែងខ្លះទឹកជ្រៅគេមិនដឹង៕