អន្តរជាតិ

Zelensky ថាដាក់គោលដៅវាយលុកឲ្យបាន “មុនច្រើនជាង” កុំឲ្យរុស្ស៊ីតដៃបាន

ប្រែសម្រួល៖សហការី

លោកប្រធានាធិបតី Volodymyr Zelensky បានប្រាប់ CNN ព្រមជាមួយគ្នានឹងការធ្វើបទសម្ភាសន៍ជាមួយសារពត៍មាន Exclusive ដែលបានចាក់ផ្សាយកាលពីថ្ងៃពុធថាការវាយលុករបស់អ៊ុយក្រែនត្រូវបាន “កាត់បន្ថយ” ដោយសាររុស្ស៊ីបានពង្រឹងខ្សែការពារបានយ៉ាងរឹងមាំ ហើយអ៊ុយក្រែនត្រូវដាក់គៅលដៅវាយលុកឲ្យមានសន្ទុះ “លឿនជាងនេះ”ថែមមួយកម្រឹតទៀត ។

ថ្លែងទៅកាន់អ្នយកព័ត៌មានប្រជាំទូរទស្សន៍ CNN គឺErin Burnett មកពីក្រុង Odesa បាននិយាយថា លោក Zelensky បានត្អូញត្អែថាមិនមាន “អាវុធគ្រប់គ្រាន់” បណ្តាលឲ្យយោធារបស់គាត់មិនអាច “សូម្បីតែគិតអំពីការចាប់ផ្តើម” ធ្វើការវាយបកទៅលើរុស្សី។

គាត់បានប្រាប់ Burnett តាមរយៈអ្នកបកប្រែថា “ខ្ញុំសម្តែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះសហរដ្ឋអាម៉េរិក ដែលបានដឹកនាំឈានមុខគេក្នុងការគាំទ្រយើង ប៉ុន្តែខ្ញុំបានប្រាប់ពួកគេហើយទាំងមេដឹកនាំអាម៉េរិកនឹងអឺរ៉ុបថា យើងចង់ធ្វើការវាយលុកឲ្យបានមុនពេលនេះ ហើយយើងត្រូវការសព្វាវុធគ្រប់ធុនទាំងអស់ និងគ្រឿងបរិក្ខារសិកសម្រាប់គាំទ្រដល់យុទ្ធនាការវាយលុកដ៏ខ្លាំងក្លាមួយនេះ” តែហេតុអ្វីទៅ? ដោយ​សារ​តែ​យើងដើរក្រោយសភាពការ​ទើបវា​យឺត​បែបនេះ​”។

មេដឹកនាំ​អ៊ុយក្រែន​បាន​បន្ថែម​ថាឥឡូវ​នេះយើង​កំពុង​ឈាន​ដល់​ការ​វាយលុក​ដែល​មានស្ថាន​ភាព​យឺតយ៉ាវហើយបង្កការ​លំបាកស្មុកស្មាញ​នៅ​លើ​សមរភូមិជាក់ស្តែង​ ។

“ខ្ញុំចង់បានការវាយលុករបស់យើងធ្វើងបានលឿនជាងមុននេះបន្តិច ព្រោះគ្រប់គ្នាយល់ហើយថា ប្រសិនបើការវាយលុកធ្វើឡើងយីតនោះមួយផ្នែកធំនៃទឹកដីរបស់យើងនឹងត្រូវបានរុស្សីជីកយករ៉ែអស់។ យើងផ្តល់ពេលវេលា និងលទ្ធភាពគ្រប់គ្រាន់ដល់សត្រូវរបស់យើងក្នុងការដាក់គ្រាប់មីនបន្ថែមទៀត នឹងពង្រឹងខ្សែការពារជួរមុខបានយ៉ាងរឹងមាំជាទីបំផុត”។

មន្ត្រីអ៊ុយក្រែនបានទទូចម្តងហើយម្តងទៀតថាក្នុងពេលដែលការវាយលុកកំពុងប្រព្រិត្តទៅគ្រឿងឧបករណ៏យោធាដ៏សំខាន់ៗនៅមិនទាន់មកដល់នៅឡើយទេ។

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Hanna Maliar បាននិយាយកាលពីខែមុនថា អ៊ុយក្រែនកំពុងត្រៀមកម្លាំងបំរុងមួយចំនួនរបស់ខ្លួនដែលថា “ការវាយប្រហារជាចម្បង” នៅតែដាគោលដៅនៅពេលខាងមុខនេះ។

 

Zelensky បានប្រាប់ Burnett ថាគោលដៅដែលអ៊ុយក្រែនកំណត់ធ្វើការវាយប្រហារគឺនៅចាំតែពេលវេលានោះទេនេះគឺជាបញ្ហាចម្បងបំផុតសម្រាប់យើង។ “បើយើងចាប់ផ្តើមនៅពេលក្រោយនោះហើយវានឹងកាន់តែលំបាកសម្រាប់យើង”។

វាញយដងណាស់មកហើយបើគិតចាប់តាំងពីរុស្ស៊ីបានលុកលុយយ៉ាងពេញទំហឹងក្នុងទឹកដីអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ ២០២២ លោក ប្រធានាធិបតីបានទទូចសុំរដ្ឋាភិបាលលោកខាងលិចឲ្យផ្តល់សព្វាវុធទំនើបៗបន្ថែមទៀតដូចជាប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយដែលផលិតដោយសហរដ្ឋអាមេរិកជាដើម។

លោក​បាន​បន្ត​ថា​៖ “ នៅ​លើគោលដៅ​មួយ​ចំនួន វា​នឹង​ផ្តល់​​ឱកាសសម្រាប់យើង​ចាប់ផ្តើមធ្វើ​ការ​វាយលុក​យ៉ាងសាហាវទៅលើសត្រូវរបស់យើង។ លោក​បន្ត​ថា​៖ “ ​នៅ​ក្នុងគោលដៅ​ខ្លះ យើង​មិន​អាច​គិត​បាន​ទេ ព្រោះ​យើង​មិន​មាន​អាវុធ​គ្រប់គ្រាន់។ ហើយ​ការ​បណ្តោយឲ្យប្រជាជន​​យើង​​ស្លាប់​ក្រោមការវាយប្រហារដោយ​អាវុធរយះ​ចម្ងាយ​ឆ្ងាយ​របស់​រុស្ស៊ី​នឹងហើយវា​ជា​រឿង​អមនុស្សធម៌​បំផុត”។

គាត់សង្កត់ធ្ងន់ថាចំពោះការត្អូញត្អែរស្នើសុំយន្តហោះចម្បាំង F-16 ដែលផលិតដោយអាមេរិក។ សហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនឲ្យចេះហោះហើរយន្តហោះទាំងនោះ ប៉ុន្តែនៅមិនទាន់បានអនុញ្ញាតឲ្យសម្ព័ន្ធមិត្តផ្តល់យន្តហោះទាំងនោះទៅកាន់អ៊ុយក្រែននៅឡើយទេ។

​“នេះគ្រាន់តែជាការស្មើរបស់គាត់តែប៉ុណ្ណោះ យន្តហោះចម្បាំង F-16 មិនត្រឹមតែជួយអ្នកប្រយុទ្ធនៅលើសមរភូមិឲ្យមានសន្ទុះខ្លាំងក្លាក្នុងការេវាយរុលទៅមុខប៉ុណ្ណោះទេវា​ពិត​ជា​ពិបាក​ណាស់​បើយើង​គ្មាន​ជំនួយពីទ័ព​អាកាស​” ។

  • ‘តើពូទីនរត់ទៅណា?’

ក្នុងកិច្ចសំភាសន៍របស់ Burnett ជាមួយ Zelenskyបានធ្វើឡើងនៅចំពេលដ៏សំខាន់មួយដែលជាច្រើនសប្តាហ៍មកហើយការវាយលុករបស់អ៊ុយក្រែនបានកើតឡើងបន្ទាប់ពីមានការបះបោរប្រដាប់អាវុធរបស់ Wagner នៅក្នុងប្រទេសរុស្ស៊ីកាលពីខែមុន។

គាត់ក៏បានស្នើផងដែរថា មេដឹកនាំរុស្សី មានការចាប់អារម្មណ៍ជាសាធារណៈ ចាប់តាំងពីកិច្ចព្រមព្រៀងវិមានក្រឹមឡាំងសម្ងាត់ ដែលបានបញ្ចប់ការបះបោរដ៏វឹកវររបស់ Wagner ។

“បន្ទាប់ពីព្រឹត្តិការណ៍ទាំងអស់នេះ តើពូទីនទៅណា?” Zelensky បាននិយាយថា “គាត់កម្រនឹងចេញក្រៅណាស់។ យើង​ឃើញ​គាត់​នៅ​ក្នុង​ការិយាល័យ​របស់​គាត់​ ប៉ុន្តែ​យើង​មិន​ដែល​ឃើញ​គាត់​ចេញ​មក​ក្រៅ​ទេ” ។យោងតាមការ​ស៊ើប​អង្កេត​របស់​អ៊ុយក្រែន​បាន​បង្ហាញ​ថា វិមាន​ក្រឹមឡាំង​កំពុង​ស្ទាប​ស្ទង់​ការ​គាំទ្រ​ចំពោះ​លោក Prigozhin។ “ពលរដ្ឋជាងពាក់កណ្តាលរបស់រុស្ស៊ីបានគាំទ្រ Prigozhin និងពាក់កណ្តាលទៀតគាំទ្រលោកពូទីន” លោក  Zelensky បាននិយាយថា “តំបន់មួយចំនួននៃប្រទេសរុស្ស៊ីមានតុល្យភាពប្រហាក់ប្រហែលគ្នាដោយមិនដឹងថាអ្នកណាទទួលបានការគាំទ្រច្រើនជាងនោះទេ” ។

“ខ្ញុំអាចនៅជាមួយតន្ត្រីតែម្នាក់ឯងក៏បានដែ”

យើងមិនបាច់ឆ្ងល់នោះទេតាមពិតទៅលោក Zelensky ទំនងជាប្រឈមនឹងសភាពការតានតឹង ។ គាត់កំពុងខិតខំប្រឹងប្រែងធ្វើសង្រ្គាមប្រឆាំងនឹងរុស្សី ដោយជំរុញពលរដ្ឋនិងសម្ព័ន្ធមិត្តឲ្យព្យាយាមទប់ទល់ការប៉ុនប៉ងវាយប្រហាររបស់សត្រូវដែលនឹងខិតជិតមកដល់ហើយ។

គាត់បានប្រាប់ Burnett ថា “ខ្ញុំនៅតែស្មោះត្រង់ជាមួយប្រជាជន”  “គិតអំពីប្រជាជនឥតឈប់ឈរ ខ្ញុំខឹងនឹងខ្លួនឯងនៅពេលដែលមិនអាចជួយប្រជាជនបានគឺមិនដូចពូទីនឥឡូវនេះដែលមិនចេញពីរូងលាក់ខ្លួននោះទេ” ។

លោក Zelensky បាននិយាយថាការគំរាមកំហែងឥតឈប់ឈរមកលើជីវិតរបស់គាត់ជាការរំខានគាត់ផងដែ។

“អ្នកអាចបង្ខាំងខ្លួនអ្នកនៅក្នុងទ្រុងដូចសត្វមួយក្បាល ហើយដាក់ច្រវាក់ខ្លួនឯងនៅទីនោះ ដោយគិតជានិច្ចថាអ្នកជិតត្រូវបានគេសម្លាប់ហើយ វាប្រាកដណាស់ហើយដែលថា អង្គរក្សរបស់ខ្ញុំគួរតែខិតខំការពារកុំឲ្យមានរឿងនេះកើតឡើងដែលជាភារកិច្ចរបស់ពួកគេ ខ្ញុំ​មិន​ខ្វល់ទេ” ។

លោក Zelensky បាននិយាយជាភាសាអង់គ្លេសទៅកាន់លោក Burnett ថាគាត់ឲ្យតម្លៃលើពេលវេលាដែលរស់នៅក្នុងសភាពឯកោ។

“វាជាការពិតខ្ញុំអាចរស់នៅម្នាក់ឯងជាមួយតន្ត្រី ឬជាមួយសៀវភៅ ហើយ​នៅពេលព្រលឹម​​​គ្មានឭ​សំឡេង គ្មាន​មនុស្សម្នាគឺគ្មាន​នរណា​ម្នាក់នៅក្បែសោះឡើយ។

“ខ្ញុំគ្រាន់តែអាចអានសៀវភៅហើយគិតហើយគិតទៀតតន្ត្រីក៏ជាឧប្បករណ៏ដែលអាចជួយកំដរភាពឯកោរបស់ខ្ញុំបានផងដែរ” ។

Burnett បានសួរគាត់ថាតើគាត់ចូលចិត្តតន្ត្រីរអ្វី

“ខ្ញុំចូលចិត្ត AC/DC  និងតន្ត្រីអ៊ុយក្រែនជាការពិតណាស់ ខ្ញុំចូលចិត្តតន្ត្រីអ៊ុយក្រែនខ្លាំងណាស់ ព្រោះអ៊ុយក្រែនជាភាសាកំណើតរបស់ខ្ញុំ នោះហើយជាមូលហេតុដែលអ្នកយល់មិនត្រឹមតែតន្ត្រីទេអ្នកយល់ ពាក្យថាAC/DC ខ្ញុំមិនយល់ពាក្យទាំងអស់នោះទេ ខ្ញុំចូលចិត្តមេឡូឌីរបស់ AC/DC ។

ការហាត់ប្រាណនៅម៉ោងប្រាំមួយឬប្រាំពីរព្រឹកតាមចង្វាក់តម្រ្តី AC/DC គាត់បាននិយាយថា “វាបានផ្តល់ឲ្យអ្នកនូវថាមពលពេញមួយថ្ងៃ” ៕