សេដ្ឋកិច្ច

មន្រ្តីកសិកម្មចុះចាប់សត្វទារស់រាប់ពាន់ក្បាលលួចនាំចូលពីវៀតណាម

ដោយ៖រតនា

ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្មបានចុះចាប់សត្វទារស់រាប់ពាន់ក្បាលដែលឈ្មួញលួចនាំចូលដោយខុសច្បាប់ពីប្រទេសវៀតណាម។

ប្រភពព័ត៌មានបានឲ្យដឹងថាកាលពីថ្ងៃទី៥ កក្កដា ឆ្នាំ២០២៣កម្លាំងចម្រុះបានចាប់រថយន្តមួយគ្រឿងដឹកទារស់ ៣០០០ក្បាល ពីវៀតណាម ចូលតាមច្រកបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រែវែងដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ប្រភពបានឲ្យដឹងទៀតថា នៅថ្ងៃដដែលកម្លាំងចម្រុះចាប់បានរថយន្តមួយគ្រឿងទៀតដឹកសត្វទារស់ ៣០០០ក្បាល ពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រករបៀងចំណុចភូមិស្នោ ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែងង។

ក្រោយពីចាប់បានក្រុមការងារបាននាំយកវត្ថុតាងនៃបទល្មើសខាងលើទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕