កីឡា

ប្រធានក្លឹប PSG លោក Al Khelaifi បានចេញមកនិយាយពីរឿង Mbappe

 

ប្រធានក្លឹប PSG លោក Al Khelaifi បានចេញមកនិយាយពីរឿង Mbappe

ដោយ៖ Rith Kongkea

នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានឲ្យដឹងថា៖ លោក Al Khelaifi ដែលជាម្ចាស់ក្លិប PSG បានបញ្ជាក់ហើយថា “ បើសិន Mbappe មិនបន្តកុងត្រាថ្មីទេ នោះក្លិបនឹងបើកភ្លើងខៀវសម្រាប់រូបគេក្នុងការស្វែងរកក្លឹបថ្មី ព្រោះក្លិបមិនអាចឲ្យគេចាកចេញដោយគ្មានតម្លៃខ្លួននោះទេ  ” ។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ នៅសល់ពេល២សប្ដាហ៍ទៀតក្នុងការពិចារណា ។ Mbappe ក៏ធ្លាប់លួច ប្រាប់លោក Al Khelaifi ដែរថា ” គាត់មិនអាចចាកចេញដោយគ្មានតម្លៃខ្លួននោះទេ ”៕